កម្មវិធីទស្សន៍ទាយលេខទូរស័ព្ទ
ខែកញ្ញា 15, 2010 at 6:37 ព្រឹក មតិ 12
កូនកម្មវិធីនេះខ្ញុំបានធ្វើ នៅខែ៩ឆ្នាំ២០០៧។ អាឡូវស្ទើរភ្លេចអស់ ព្រោះបោះបង់វាចោលបីឆ្នាំទៅហើយ។
កូនកម្មវិធីនេះធ្វើក្នុងកម្មវិធី Macromedia Flash។ វាអាច Error ពុម្ភអក្សរខ្មែរបើសិនជាម៉ាស៊ីនអ្នកមិនបានបញ្ចូល គឹវាប្រើពុម្ភអក្សរ limon។
បើសិនជា Error កើតឡើង អ្នកអាច copy អក្សរដែលបង្ហាញ ហើយpast ក្នុងកម្មវិធី MS word រួចប្តូរទៅជាពុម្ភអក្សរណារដែលអ្នកមាន នោះនឹងអាចមើលបាន។
ចំពោះ Error ពុម្ភអក្សរនេះចាំខ្ញុំមានពេលញុំនឹងកែវា។
អ្នកមិនបាច់បញ្ចូលក្បាលប្រព័ន្ធឡើយដូចជា 011 012 013 ស្អីទេ។
———-កំណែថ្មី ប្រើពុម្ភអក្សរខ្មែយូនីកូដ———-
អាឡូវខ្ញុំបានធ្វើវាទៅជា Khmer Unicode ហើយ។ ខ្ញុំបានប្រើចន្លោះមើលមិនឃើញតាមរបៀបរាបរយអស់ហើយ
ប៉ុន្តែការតម្រឹមតួអក្សរមិនស្អាតសោះ ទោះបីប្រើពុម្ភអក្សរ kh ក៏ដោយ។
Entry filed under: ស្នាដៃ, អេឡិចត្រូនិច. Tags: .


1.
សុវិចិត្រ | ខែកញ្ញា 15, 2010 ម៉ោង 10:30 ព្រឹក
បើសរសេរយូនីកូដរឹតតែឡូយថែមទៀត, ព្រោះអាឡូវយូនីកូដដើរជាមួយ Adobe Flash CS3 ហើយ
2.
ញឹក បុរិន្ទ | ខែកញ្ញា 16, 2010 ម៉ោង 3:00 ព្រឹក
ចាំខ្ញុំទំនេរ ចាំសាកល្បងមើល៎
3.
posoky | ខែកញ្ញា 15, 2010 ម៉ោង 2:30 ល្ងាច
ម៉េចហើយភឿនបាត់បាត់មាត់សុខសប្បាយជាទេ? មើលទៅដូចជាសាច់ដុំជាងកាលនៅរៀន បែបធុធាណាស់ហើយ ហេហេ
គ្រាន់បើឯងនៅចាំកូដប្រូក្រាមបនាច្រើន ឯគ្នាវិញបោះចោកសឹងទាំងអស់ហើយ ធ្លាក់ជា UI វីញហើយចង់សសេរអិមិនដឹងជាចាប់ផ្តើមត្រង់ណា ។ និយាយអីចឹងនៅស្រុកនេះ បើចេះចាំដូចជា java linux sql php css .net ជាពិសេស c++ … ពិតជាបានចំណូលច្រើនណាស់វីយ អាច៣០ដុល្លាមួយម៉ោងឯនោះ។
និយាយអីចឹងឯងដែលជួបអាឡុងទេ?
ជួបគ្នាទៀតឯងបុកម៉ាក ប្លុកឯងហើយចាំគ្នាឧស្សាហរ៍ចូលលេង
4.
ញឹក បុរិន្ទ | ខែកញ្ញា 16, 2010 ម៉ោង 4:40 ព្រឹក
រីរាយណាស់ដែលបានជួបសំឡាញ់នៅទីនេះ ពិភពលោកពិតជាតូចមែនចំពោះមនុស្សដែលមាននិស្ស័យ។ មិត្តភក្តិទាំងអស់ក្រោយពេលរៀនចប់បាត់ដំណឹងសូន្យឈឹងមិនដែលទាក់ទងគ្នាទេ។ អាឡាងមានប្រពន្ធមានកូនហើយ មុខរបបជាអ្នករកស៊ី ឯអាឡុងវិញក៏មានប្រពន្ធដែរ ឮថា(មិនច្បាស់លាស់)វាជាប់គរុកោសល្យហើយបង្រៀននៅវិទ្យាល័យមួយនៅបាត់ដំបង។ ចំណែកខ្ញុំវិញធ្វើការខាង អាយធី មុខជំនាញមិនច្បាស់លាស់។ ចំណែកប្រូក្រាមវិញចេះចាំតែ ៤០ភាគរយទេ។ បើរកចំណូលបានច្រើនចឹង ពួកម៉ាកមិនរំឭកឡើងវិញទៅ ម្យ៉ាងនូវស្រុកនោះអង់គ្លេសពូកែរងាយស្រួលមើលឯកសារទៀតផង។
និយាយអញ្ចឹងរាល់ងៃ ពួកម៉ាកធ្វើការងារអីដែរ?
5.
posoky | ខែកញ្ញា 16, 2010 ម៉ោង 2:17 ល្ងាច
ខ្ញុំគេសុទ្ឋហាហា តែយ៉ាងណាគ្រាន់បើជាងនៅស្រុកយើងខ្លះៗដែរ។
ចុះភឿនឯងកាលណាបានមានពីងពុននឹងគេ?
6.
កូន អ្នកស្រែ | ខែធ្នូ 23, 2010 ម៉ោង 8:38 ព្រឹក
ចុម! ទើបតែរកមុខអ្នកធ្វើឃើញ! សួស្តីបងរីករាយដែលបានស្គាល់!
7.
ខេធី៤២ | ខែមីនា 10, 2011 ម៉ោង 5:58 ព្រឹក
ធ្វើម៉េចទើបអាចដាក់ file flash ដែលមាននៅលើម៉ាស៊ីនយើង ឱ្យដំណើរការលើ ប្លកបាន?
8.
បុរិន្ទ | ខែមីនា 10, 2011 ម៉ោង 7:32 ព្រឹក
ប្អូនមិនចេះមែនអី?
ខ្ញុំឃើញអត្ថបទរបស់ប្អូន ដាក់ពីរបៀបដាក់ដំណើរការ .swf នៅលើ WordPress។ គឺដាក់បែបហ្នឹងឯង។
WordPress មិនអនុញ្ញាតិអោយ upload ប្រភេទឯកសារ*.swf បានឡើយ។ ដូច្នោះយើងត្រូវរកទីតាំងណាផ្សេងសម្រាប់upload (free file hosting) ហើយគ្រាន់តែដាក់ source អោយបានត្រឹមត្រូវ។
របស់ខ្ញុំនេះគឺប្រើ http://fileden.com។
9.
វឌ្ឍនៈខ្មែរ | ខែកក្កដា 1, 2011 ម៉ោង 8:12 ព្រឹក
ឡូយណាស់ញ៉ូមចលចិត្ត!
10.
Hakchouleang | ខែកញ្ញា 28, 2011 ម៉ោង 3:52 ព្រឹក
Hakchouleang tell 095970120
11.
Hakchouleang | ខែតុលា 14, 2011 ម៉ោង 9:59 ព្រឹក
Hakchouleang tell 010631982
12.
borin | ខែតុលា 15, 2011 ម៉ោង 4:06 ព្រឹក
ចង់និយាយថាមេចហ្នឹង?