ពូប៉ូលីសចរាចរផាកទៀត
ខែសីហា 10, 2011 at 2:45 ល្ងាច មតិ 14
ល្ងាចនេះខ្ញុំចេញពីធ្វើការនៅម៉ោង៥ និង៣០នាទី ខ្ញុំធ្វើដំណើរតាមផ្លូវម៉ៅសេទុង ពីត្បូងទៅជើង លុះមកដល់ស្តុបម៉ុងឌីយ៉ាល់ភ្លើងស្តុបមានព័ណលឿង ខ្ញុំបានបង្កើនល្បឿន ព្រោះមិនចង់ឈប់ចាំភ្លើងក្រហម ស្ទុះមកដល់កណ្តាលផ្លូវកែវក៏ស្ទះបន្តិច ធ្វើអោយអាក់ដំណើរ ហើយក៏ខំស្ទុះទៅមុខផុតដល់ភ្លើងក្រហមល្មម។
ពូប៉ូលីសចេញមកភ្លើម។ ខ្ញុំហើយ ៗ… មែន! តាមស្ទាក់ដល់កណ្តាលផ្លូវ។
ខ្ញុំចូលអែបកៀមតាមសម្រួល ។ ពន្លត់ម៉ូតូស្រួលបួល ស្រាប់តែនឹកឃើញភ្លាម (ឱ!ថ្ងៃហ្នឹងភ្លេចកាបូបលុយ)។
ដើរចូលទៅជួបពូប៉ូលីស គាត់សួររកកាតគ្រីម៉ូត។ ខ្ញុំប្រាប់ថាៈថ្ងៃហ្នឹងភ្លេចដាក់កាបូបលុយតាមខ្លួន។
គាត់ថាៈមិនមែនសួរកកាបូបលុយ សួរកកាតគ្រី ។ គាត់ដកយកចេញមកមួយដុំពីហៅប៉ៅរបស់គាត់ មិនដឹងការគ្រីរបស់អ្នកណាខ្លះទេ មកបង្ហាញថាកាតគ្រីអញ្ចឹង។
ខ្ញុំប្រាប់ថាៈកាតគ្រីអីហ្នឹងដាក់ជាមួយកាបូបលុយទាំងអស់ហ្នឹង។
គិតមួយខ្វាច់ក៏ដាច់ចិត្តសុំ។ “បងសុំមួយបង គ្នាឯង”។
ហេងវិញ! គ្រាន់តែសួរពីរសំនួរ(ធ្វើការនៅណា? ធ្វើការយូនៅ?) អោយខ្ញុំចេញ
ចាំងអីទៀត ប្រូច…
(បើគាត់សួរកផស្តុតាថាគ្នាឯង ខ្ញុំអត់មានទេ។ កុំសាកល្បងតាមខ្ញុំប្រយ័ត្នលង់ខ្លួន)
រឿងចាស់
Entry filed under: ចរាចរ, សង្គម. Tags: ប៉ូលីសចរាចរ.


1.
តា ម៉ាប់ | ខែសីហា 10, 2011 ម៉ោង 3:49 ល្ងាច
ប្រាប់តិចមកស្រួលខ្ញុំទុកប្រើការពេលប៉ូលិសសួរ!
2.
ពត៌មានទូរស័ព្ទ | ខែសីហា 10, 2011 ម៉ោង 9:01 ល្ងាច
ប្រាប់ថាធ្វើការនៅសភា រឺ DN ជាពិសេស ថ្វើការនៅក្រសួង ប្រឆាំងអំពើពុករលួយ
3.
ក្មេងស្រែ | ខែសីហា 12, 2011 ម៉ោង 4:48 ព្រឹក
ថ្ងៃមុនត្រូវប៉ូលីសនៅស្តុបទេបផន កាក់សួរដែរ, អត់មានអីខុសទេ! គាត់កាក់អោយឈប់ ហើយសួររកប័ណ្ណបើកបរ និង ប័ណ្ណសំគាល់យានយន្តយកតែម្តង! លើកែបម៉ូតូមានសុទ្ធតែប័ណ្ណខាងលើតែច្បាប់កូពី ។ ខ្ញុំយកបង្ហាញគាត់ (ច្បាប់ចម្លងដែរ) ហើយប្រាប់គាត់ថា អត់បានយកអាដើមមកទេមានតែអាកូពី! គាត់ងក់ក្បាលហើយប្រាប់ថា ដាក់អាដើមមកលើកកក្រោយ ប្រយ័ត្នគាត់លែងអោយទៅ!
4.
ភារម្យ | ខែសីហា 12, 2011 ម៉ោង 5:16 ព្រឹក
អបអរសាទ
5.
Samady KS | ខែសីហា 12, 2011 ម៉ោង 6:04 ព្រឹក
ប្រាប់គាត់ថា «ខ្ញុំនៅខាងកងអង្គរក្ស» ទៅ
6.
pkay_sour | ខែសីហា 12, 2011 ម៉ោង 8:30 ព្រឹក
ឲ្យគេហូវ ធ្វើដូចផ្កាយហេ ប៉ូលីសផាកនាំគ្នាសើច ឡើងប៉ូលីសធ្វើមុខស៊ឺ ស៊ឺ អាគិគិៗៗៗៗ
7.
somada | ខែសីហា 13, 2011 ម៉ោង 3:49 ព្រឹក
ប្រហែលជាចំថ្ងៃគាត់សប្បាយចិត្ត ឬ បើមិនអញ្ចឹងចំប៉ូលីសចិត្តល្អហើយមើលទៅនោះ ។ មនុស្សយើងក៏មានថ្ងៃហេង ថ្ងៃស៊យអញ្ចឹងដែរ ។
8.
វិចូច | ខែសីហា 13, 2011 ម៉ោង 9:00 ព្រឹក
ជិះកង់ អត់មានប៉ូលីសផាក
9.
បុរិន្ទ | ខែសីហា 13, 2011 ម៉ោង 2:21 ល្ងាច
ម៉ែនគិតជិះកង់វិញ អត់អស់សាំងទៀត
10.
somada | ខែសីហា 15, 2011 ម៉ោង 7:34 ព្រឹក
ជួយថែរក្សាបរិស្ថានទៀតផង ពិតជាប្រជាពលរដ្ឋល្អមែន សូមគាំទ្រ ។
11.
ពត៌មានទូរស័ព្ទ | ខែសីហា 15, 2011 ម៉ោង 10:41 ល្ងាច
នឹងហើយជួយបរិដ្ឋាន ជិះម៉ូតូ ១០នាទី ជិះកង់ ៣៥ទៅ ៤០នាទី ទំរាំដល់ ញើសវាក្លាយជាទឹក ជោកលីអូហើយ ស្រួលមិនស្រួលជួបអូនលេខា ច្បាស់ជាច្រៀងបទ ឱខ្លិនមកពីណា អីក៍ពិបាកទ្រាំម្លេះ។
12.
monyrinataro | ខែសីហា 16, 2011 ម៉ោង 10:25 ព្រឹក
ម៉េចក៏មិនមួលហ្គែរថែមទៀតហូវ បើប៉ូលីសហៅឈប់ហើយ!! ខ្ញុំវិញ មួលលូកម៉ាកប់ដៃហ្មង! ម៉ូតូហោះស្មោះ!
13.
ពូប៉ូលីសឃាត់សួររកប័ណ្ណបើកបរ « | ខែកុម្ភៈ 1, 2012 ម៉ោង 8:49 ព្រឹក
[...] ពូប៉ូលីសចរាចរផាកទៀត [...]
14.
borin | ខែសីហា 16, 2011 ម៉ោង 10:57 ព្រឹក
មិនហ៊ានធ្វើចឹងទេ ព្រោះចាស់ហើយ ចឹងក៏ចូលកៀនតាមសម្រួលអោយពូប៉ូលីសសម្ភាសពីបីម៉ាត់ទៅ