Posts filed under ‘សង្គម’

១សប្តាហ៍នៅកំពង់ចាម

ក្រុងកំពង់ចាម ខ្ញុំបានទៅប្រហែល២០ ដងហើយ ។ គ្រប់ពេលដែលទៅ គឺក្នុងកាតព្វកិច្ចបំពេញការងារជានិច្ច។

ខ្ញុំមិនធ្លាប់បានដើរលេងកំសាន្តទីណាទេក្នុងខេត្តនេះ ក្រៅពីធ្លាប់ឡើងភ្នំប្រុសម្លង ម្យ៉ាងទៀតនោះក្រុមការងារសុទ្ទតែមនុស្សវ័យចំណាស់ (មានលុយ មានកំលាំង តែអត់ពេល) ចូលចិត្តដើរតែពេលរាត្រី។ បន្ទាប់ពីចប់ការងារនៅពេលល្ងាច ខ្ញុំបានដើរហាត់កីឡា ដោយថ្មើរជើង ពីកន្លែងស្នាក់នៅ គឺសណ្ឋាគារ៧មករា មកមាត់ទន្លេ និងដើរស្របសួនមាត់ទន្លេដល់ចុងសួនម្ខាងទៀត ក្បែរស្ពានគឺសូណា រួចត្រឡប់មកវិញ គិតទៅដើរមួយជុំក្រុងកំពង់ចាមហ្មង។ ខ្ញុំបានដើរបែបនេះចំនួនពីរដង នៃរយៈ៦ថ្ងៃ ៥យប់ នៅទីនោះ។ ម្យ៉ាងជាការយកខ្យល់អាកាសខេត្តគេផង ម្យ៉ាងមើលមនុស្សម្នា និងជីវិតរស់នៅរបស់អ្នកក្រុងកំពង់ចាម ម្យ៉ាងដើរមើលកូនក្រុមុំគេផង។

វាមិនចម្លែកអ្វីនោះទេ ព្រោះពេលល្ងាចមានមនុស្សប្រុស ស្រី ក្មេងចាស់ នាំគ្នា ហាត់កីឡា ខ្លះដើរ ខ្លះរត់ ខ្លះលេងបាល់ ខ្លះទាត់សី ខ្លះញ៉ែគ្នានៅតាមសួន….។ ថ្ងៃខ្លះខ្ញុំលេងទាត់សីជាមួយក្រុមការងារនៅកន្លែងស្នាក់នៅ ជួនកាលហែលទឹកលេងដូចជាកូនក្មេង ។



ខែ​កុម្ភៈ 25, 2012 at 3:23 ល្ងាច មតិ 5

កូលាបសទន្លេបិទ

រយៈពេលដែលបានចាកចេញពីភ្នំពេញនៅថ្ងៃទី១៩ ខែកុម្ភៈ ហើយត្រឡប់មកពីកំពង់ចាមវិញនៅថ្ងៃទី២៤ ម្សិលមិញនេះឯង។ ជារយៈពេលមួយវែងក្នុងការចុះបំពេញការងារនៅខេត្ត តែក៏អាចនិយាយបានថាជារយៈពេលខ្លីចំពោះរឿងស្នេហា :lol:  ។ កុំទាន់គិតផ្តេសផ្តាសអី ខ្ញុំមិនមានស្នេហាអីនៅកំពង់ចាមនោះទេ គ្រាន់តែចង់និយាយថា នៅមើលមុខកូនក្រមុំអ្នកកំពង់ចាមមិនទាន់អស់ចិត្តផង ត្រូវត្រឡប់មកវិញបាត់ បើនៅយូបន្តិចទៀតច្បាស់ជាលង់ស្នេហ៍ក្រមុំកំពង់ចាមមិនខានឡើយ ។ សំបុរ ស រាង្គតូចច្រឡឹង ធំមិនធំ ស្គមមិនស្គម សមល្មមគ្រាន់ឱប :) ចូលចិត្តស្លៀកខោខ្លី អង្គុយចោងហោង លោកអើយខ្ញុំមិនហ៊ានមើលចំទេ:oops: ។

រូបភាពនេះលួចរបស់គេមកដាក់ទេ បើម្ចាស់គេជេរខ្ញុំដកចេញវិញភ្លាម។

គេចង់ធ្វើអីហ្នឹង!

:lol:

 

ខែ​កុម្ភៈ 24, 2012 at 3:31 ល្ងាច មតិ 9

៣៦៥ស្នៀតដើម្បីក្លាយជាមនុស្សប្រកបដោយភាពជឿជាក់

365 steps to self-confidence

នេះ​គឺជា​សៀវភៅ​ដែល​ខ្ញុំ​ខំព្យាយាម​មើល​ជាង១ឆ្នាំ​ហើយ ដើម្បី​ហ្វឹក​ហ៊ា​ត់​ខ្លួន ឲ្យ​ក្លាយជា​មនុស្ស​ដែលមាន​ភាពជឿជាក់។ ខ្ញុំ​បាន​ព្រី​ន​វា​ចេញ​ធ្វើជា​សៀវភៅ​ទុក​គ្រាន់​អាន​កំដរ​រាត្រី តែ​ទោះបី​ខ្ញុំ​បាន​អាន​ជាច្រើនលើក​ច្រើ​សា​យ៉ាងណាក្តី ក៏​ខ្ញុំ​មិនអាច​អាន​លើសពី​ទំព័រ​ទី១០ទាល់តែសោះ នៅតែ​វិលវល់​ត្រឹម​ទំព័រមុខ​នេះ​ដដែល។ មូលហេតុ​អ្វី ព្រោះតែ​ភាសា​អង់គ្លេស​មិន​ពូកែរ :) ។ ខ្ញុំ​សង្ឃឹមថា​វា​សៀវភៅ​ដែលមាន​សារសំខាន់​សំរាប់​អ្នក​រាល់គ្នា។ ទាញយកe-book

ខែ​កុម្ភៈ 13, 2012 at 4:56 ព្រឹក មតិ 9

ពូប៉ូលីសឃាត់សួររកប័ណ្ណបើកបរ

ភ្លើងស្តុបទួលទំពូង

ភ្លើងស្តុប​ទួល​ទំពូង-រសៀល​ថ្ងៃនេះ ខ្ញុំ​បាន​ត្រឡប់​ពី​ផ្ទះ​ទៅធ្វើ​ការ​យឺត​ពេល​បន្តិច គឺ​ម៉ោង​ប្រហែល ២.៣០នាទី​ទៅហើយ ។ ខ្ញុំ​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ ដូចជា​លឿន​ប​ន្តិ​សំដៅទៅ​ក​ន្លែ​ធ្វើការ។ នៅពេល​ដល់​ដល់​ភ្លើ​ស្តុ​បនីមួយៗ ខ្ញុំ​មិនដែល​ល្មើស​នឹង​ភ្លើង​សញ្ញា​ចរាចរ​ម្តងណា​ទេ ខ្ញុំ​តែង​គោរព​គ្រប់ការ​ធ្វើដំណើរ​របស់​ខ្ញុំ។ ធ្វើដំណើរ​ពី​ទិសដៅ ស្ថានទូត​ចិន​ទៅ​វត្ត​ទូល​ទំពូង នៅ​ហួស​ភ្លើងស្តុប​ប​ន្តិ មាន​ពូ​ប៉ូលីស​មួយក្រុម​កំពុងតែ​ធ្វើបាប​អ្នកធ្វើដំណើរ ។ ខ្ញុំ​តែង​ឃើញ​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ ព្រោះ​ខ្ញុំ​ធ្វើដំណើរ​ផ្លូវ​នេះ ឡើង​សឹក​សំបក​កង់​ម៉ូតូ​ទៅហើយ ។ ថ្ងៃនេះ​ខ្ញុំ​ជិះ​អែម​ខាង​ផ្លូវ ជាងគេ​ទាំងអស់ គឺ​ចំ​មុខ​ពូ​ប៉ូ​លី​ចរាចរ​តែម្តង។ ខ្ញុំ​គិតថា​ខ្ញុំ​មិន​ខុស​អី​ទេ ទើប​ខ្ញុំ​មិន​គេចចេញ​ទៅណា​ឡើយ ម្យ៉ាងទៀត​គិតថា ពូ​ប៉ូលីស​ឃាត់​តែ​អ្នក​ល្មើស​ភ្លើង​សញ្ញា​ចរាចរ​ទេ។  អ្ហើ​យ! ស៊យ​មែនទែន ប៉ះចំ​ចោរ​ធ្វើ​ប៉ូលីស ។ ខ្ញុំ​មិនទាន់​ទាំង​ឈប់​ម៉ូតូ​ស្រួលបួល​ផង បានលឺ​គាត់​ស្រែ​ទៅ​បង​ប៉ូលីស​ផ្សេង​ទៀតថា “ឯង​ឃាត់​ម៉ូតូ​បួន ប្រាំ​មក….” ហើយ​សួ​រក​ប័ណ្ណបើកបរ និង​កាត​គ្រី​ម៉ូតូ។

សូម​ផ្តាំផ្ញើ​ទៅ​អ្នក​ទាំងអស់គ្នា​ថា “គួ​ជៀស​អោយ​ឆ្ងាយ​ពី​ប៉ូលីស”

អានអត្ថបទចាស់៖

  1. ពូ​ប៉ូលីស​ចរាចរ​ផាកទៀត 
  2. ប៉ូលីសចរាចរផាកពិន័យអស់១ម៉ឺនរៀល
  3. ប៉ូលីសចរាចរ​ផាកពិន័យ​យក​លុយ​ចូល​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន

ខែ​កុម្ភៈ 1, 2012 at 8:41 ព្រឹក មតិ 9

Smart VS Beeline

ខែមករា 26, 2012 at 9:47 ព្រឹក មតិ 4

ដំណើរការសាល្បងភ្លើងស្តុបចរាចរទួលគោក

មានអ្នកធ្វើដំណើរមួយចំនួននៅមានការភ័ន្ធច្រឡំចំពោះភ្លើងចរាចរថ្មី ព្រោះពួកគាត់គិតថាភ្លើងស្តុបលោតខុស! ពិតមែនខ្ញុំក៏យល់ខុសដែល។ កាល​ពីមុនអ្នកដំណើរអាច​ធ្វើដំណើរបាន២ទិសបញ្ចស់គ្នា ប៉ុន្តែស្តុបថ្មីនេះអនុញ្ញាតអោយអ្នកធ្វើដំណើរបានម្តងតែ១ទិសទេ។

ខែមករា 25, 2012 at 10:21 ព្រឹក មតិ 2

បានការពារ ៖ ១០ឆ្នាំក្រោយមក

ប្រកាសនេះ ត្រួវបានការពារ ដោយពាក្យសំងាត់។ ដើម្បីមើលវា សូមបញ្ចូល ពាក្យសំងាត់ របស់អ្នក ខាងក្រោម៖

ខែមករា 3, 2012 at 5:06 ព្រឹក បញ្ចូល ពាក្យសំងាត់ របស់អ្នក ដើម្បីមើល រាល់វិចារ។

ស្តាយជំនូនជូនម៉ែទៅស្តី

ច្រៀងដោយៈ ស៊ីន ស៊ី​សាមុត

I. កាលបងទៅរៀនចិត្តអូនរន្ធត់ ហ៊ានផ្ញើសំបុត្រ នឹងបងស្ទើរផុតជីវិតទៅហើយ
រៀបរាប់ពាក្យពេចន៍កុំបំភ្លេចឡើយ ស្រីមុំអូនអ្ហើយថាចិត្តអូនព្រួយយំសែនស្រណោះ។

II. ម្តាយអូនឫស្យាប្រហារចិត្តបង វាយដំបង្ខាំង រារាំងរូបអូនឥតមានទំនង
អាវបងទិញឲ្យគាត់ហែកចោលអស់ ព្រោះចង់ទុកឈ្មោះអូនឲ្យពីរោះខ្ពស់ដូចគីរី។

R.ស្តាយណាស់ជំនួន ជូនម៉ែទៅស្តី ស្តាយម្ហូបចំណីម្តាយអូនជាន់ឈ្លី
បងខ្មាស់គេណាស់អ្នកភូមិប៉ាហ៊ី មួយលើកជាពីរ ចូលស្តីដណ្តឹងម្តាយអូនពុំអោយ។

III. ប៉ាហ៊ីប៉ៃលិនកណ្តៀងត្បូងឆាំង បងឈប់រារាំង ប្រឆាំងគ្រួសារនឹងអូនទៀតហើយ
អូននៅឲ្យសុខ សុខលុះដល់ត្រើយ យើងអស់កម្មហើយ សង្សាយខ្ញុំអ្ហើយរកត្រើយរៀងខ្លួន។

ខែធ្នូ 20, 2011 at 7:48 ព្រឹក មតិ ១

ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២០១២

ខែធ្នូ 2, 2011 at 10:09 ព្រឹក មតិ 2

មក​ពី​កោះកុងកើតរើម

ទេសភាព​តាម​ដង​ផ្លូវទៅ​កោះកុង មិន​ចាញ់ទេសភាពទៅមណ្ឌល់គីរីឡើយ។
ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១១នេះខ្ញុំបានធ្វើដំណើរទៅ​ខេត្ត​កោះកុង​ជាលើកទី១ ហើយបានដើរទៅកន្លែមួយចំនួន ឯមួយចំនួនទៀតមិនបានទៅ សូម្បីតែស្ពានកោះកុងក៏មិនបានឆ្លងកាត់ផង។






ខែតុលា 27, 2011 at 10:28 ព្រឹក មតិ 6

អត្ថបទ​ចាស់​ជាង​នេះ​


អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

តាមដាន

Get every new post delivered to your Inbox.

Join 29 other followers