Posts filed under ‘ស្នាដៃ’
Digistar Contest open for Voting
ច្រៀងដោយខ្ញុំ
ថតដោយខ្ញុំ ស្ទីលម៉ូតូឌុប
សម្តែងដោយខ្ញុំ
កាត់តដោយខ្ញុំ
ថតសំលេងដោយប្រើកុំព្យូទ័រខ្ញុំ
ប្រើកាស់ស្តាប់ត្រចៀករបស់ខ្ញុំ
កាមេរ៉ាខ្ចីគេ ![]()
គណៈកម្មាការដោយខ្ញុំ ១លានពិន្ទុ ![]()
vote to win the prize form digi star contest!!!
vote for me !!!
http://www.digistar.ws/
http://www.digistar.ws/play/borinnhk/42/
ក្បាច់ខ្មែរ Victor *.eps
eps គឺជាឯកសារ victor ដែលអាចអោយយើងធ្វើការកែ ផ្លាស់ប្តូរ និងអាចពង្រីកបង្រួមដោយរក្សាគុណភាពរូបភាព។ ឯកសារនេះ ប្រើជាមួយកម្មវិធី Adobe Illustrator.
គំនូរ
គំនូរគឺជាចំណូលចិត្តមួយរបស់ក្មេងៗ មិនថាក្មេងស្រី ឬក្មេងប្រុសនោះទេ ព្រោះធម្មជាតិបង្កើតមកអោយក្មេងចង់ចេះ ចង់ដឹង ចង់លេងរបស់របរផ្សេងៗ តុក្កតា ឬរូបគំនូរជាដើម។ ក្មេងខ្លះចូលចិត្តរូបគំនូរ ហើយក៏ខំរៀនគូរតាម ឯក្មេងខ្លះទៀតចូលចិត្តដែរ តែមិនមានពេលរៀនគូរ ព្រោះតែកត្តាជីវភាព ឬក៏កត្តាបរិយាកាសរស់នៅជុំវិញខ្លួន។ ខ្ញុំគឺជាក្មេងម្នាក់ដែលចូលចិត្តគំនូរ ហើយក៏បានចំណាយពេលវេលា និងលុយកាក់មិនតិចណាស់ដែលលើសំភារៈគំនូរ នេះក៏ព្រោះតែកត្តាបរិយាកាសរស់នៅអំណោយផល ជាពិសេសដោយការយកចិត្តទុកដាក់របស់ឪពុកខ្ញុំ។
ឪពុកខ្ញុំគាត់មិនមែនជាអ្នកគំនូរអីនោះទេ គាត់គឺជាគ្រូបង្រៀន គាត់ពិតជាឆ្លាក់អក្សរបានស្អាតណាស់ សូម្បីតែអក្សរសរសេរដៃក៏មើលទៅស្អាតគួរអោយចង់រៀនសរសេរតាមដែរ។ ទោះបីខ្ញុំខិតខំរៀនសរសេរអក្សរតាមគាត់ក៏ដោយក៏បច្ចុប្បន្ននេះ ខ្ញុំមិនអាចសរសេរអក្សរបានស្អាតដូចគាត់នោះទេ។
ក្រោយពេលរៀនចប់វិទ្យាល័យ ចូលដល់វ័យមានស្នេហា ខ្ញុំហាក់ឃ្លាតឆ្ងាយពីគំនូរ ព្រោះខ្ញុំបានចាប់យកជំនាញខាងធ្វើតែទឹកកកទៅវិញ។ គិតទៅជាង១០ឆ្នាំហើយ តែយ៉ាងហោចណាស់ក៏១ឆ្នាំ ពីរ បីដងដែរ ដែលខ្ញុំវក់អារម្មណ៍មកគូរគំនូរលេងម្តងៗ។ ខ្ញុំមិនមែនជាវិចិត្រករទេ ខ្ញុំគូរលេងគ្រាន់តែជាការកំដរអារម្មណ៍ប៉ុណ្ណោះ តែខ្ញុំគិតថាស្នាដៃខ្ញុំអាចស៊ីលុយបាន។
បើសិនជាអ្នកទាំងអស់គ្នាចង់រៀនគូរគំនូរ សូមស្វែងរកក្នុង googleទៅ ព្រោះនៅលើអ៊ីនធឺណិត មានE-bookសម្រាប់រៀនគូរគំនូរច្រើនដែរ។

មិនហ៊ានដាក់រូបពិតក្បែរទេ ព្រោះខ្លាចថាគូរមិនដូច។ រូបនេះគូរនៅថ្ងៃទី២៩-០១-១១
ក្បាច់ខ្មែរអង្គរ Vector (*.ai)
ក្បាច់ខ្មែរមិនសូវសំបូរបែបក្នុងការរចនា នេះដោយសារតែអ្នកជំនាញកុំព្យូទ័រមិនបានប្រគួតប្រជែងអភិវឌ្ឍនផ្នែកនេះ ។ បច្ចុប្បន្ន ការប្រើប្រាស់ស្ទីលរចនាបែបបរទេស មានភាពងាយស្រួល ព្រោះអ្វីៗ គេបានបង្កើតរួចអស់ទៅហើយ ដូចជាស្ទីល flora ជាដើម យើងអាចស្វែងរក និងទាញយកពីអ៊ីនធឺណិតយ៉ាងសំបូរបែប។

ប៉ុន្តែបើស្វែងរក្បាច់ខ្មែរលើអ៊ីនធឺណិតវិញដូចជាស្ងាត់សូន្យឈឹង។ ស្ទីលflora ស្រដៀងនឹងក្បាច់ខ្មែរភ្ញីវល្លិ៍។
ក្នុងការតុបតែងអត្ថបទគេមិនភ្លេចឡើយពុម្ពអក្សរ Tacteng ដែលមានរូបសញ្ញាផ្សេងៗ ទាំងនោះមិនបានបង្ហាញពីរចនាបទរបស់ខ្មែរនោះទេ។
ក្បាច់ខ្មែរខាងក្រោមនេះជាការច្នៃប្រឌិត ហើយខ្ញុំមិនដឹងថាវាស្របតាមក្បួនខ្នាតដែររឺអត់ទេ។ ថ្ងៃណាទំនេខ្ញុំនឹងបំលែងរូបសញ្ញាទាំងនេះទៅជាពុម្ពអក្សរសម្រាប់ប្រើប្រាស់ក្នុងword ដូចជា font ប្រភេទ tacteng ដែរ។
រៀនអេឡិចត្រូនិចជាមួយលោកគ្រូម៉ន
នេះជាភ្លើងលោតតាមសម្លេងទី២របស់ខ្ញុំ ។ ដោយមានបង្រៀនពីលោកគ្រូម៉ន ខ្ញុំអាចធ្វើវាបាន (រកទិញស្រាប់អត់មានទេ) ។
- ប្រើភ្លើង៥វុល ពី USB
- អំពូលមាន១៥ (ដំណើរការបានតែ១០ទេ មិនដឹងយ៉ាងមិចទេ អត់ទាន់បានសួរគ្រូថែម)
មើលកាលធ្វើលើកដំបូង http://5khmer.wordpress.com/2011/03/21/led-vu-meter/
ជួសជុលកុំព្យូទ័រអ្នកជិតខាង
និយាយលេងទៅចុះរៀនខាងជំនាញកុំព្យូទ័រនេះ គ្មានអ្វីក្រៅពីគេហៅប្រើលិច ប្រើកើតនោះទេ ។ មានទាំងមិតភ័ក្ត អ្នកស្គាល់គ្នា អ្នករួមការងារ ហៅអោយទៅមើលនេះមើលនោះ សួរនេះសួរនោះ។ ខ្ញុំនិយាយបែបនេះគ្រាន់តែនិយាយលេងទេ ទោះជាយ៉ាងណាក្តីខ្ញុំមិនមែនជាមនុស្សចិត្តចង្អៀតនោះទេ ខ្ញុំរីករាយនឹងជួយគ្រប់ៗគ្នា។
កុំព្យូទ័រ(សេរីចាស់ជាង១០ឆ្នាំហើយ) អ្នកជិតខាងខ្ញុំម្នាក់ពេលចុចប៊ូតុង powerបើក កុំព្យូទ័រដំណើរការធម្មតា ប៉ុន្តែមិនមានរូបភាព ឬសញ្ញាណអ្វីបង្ហាញលើអេក្រង់ឡើយ។
សន្និដ្ឋាន១
- អាចមកពី RAM
- អាចមកពី VGA card
ក្រោយពេលដោះRam និងVGA មកសាកនឹងម៉ាស៊ីខ្ញុំ វាដំណើរការធម្មតាមិនខូចនោះទេ។
សន្និដ្ឋាន២
- បញ្ហាលើBoard អាចមកពីឆ្លងចរន្តដោយធូលីដី
ខ្ញុំបានអោយគាត់យកទៅផ្លុំដីចេញ តែវានៅតែមិនដំណើរការដដែល។
ដូច្នោះខ្ញុំបានបើក្បាច់ចុងក្រោយ ដោះboardចេញយកទៅលាងទឹក ដុះសាប៊ូ។ (ខ្ញុំលាងច្រើនដងហើយជាមួយកុំព្យូទ័ររបស់ខ្ញុំ)
ក្រោយពេលដោះboard ចេញមកក្រៅ ខ្ញុំឃើញកុងដង់(capacitor)ពីរឡើងប៉ោង (ខ្ញុំលឺមិតភ័ក្តខ្ញុំម្នាក់ធ្លាប់ប្រាប់ថា វាក៏ជាបញ្ហាមួយដែលកើតមានលើកុំព្យូទ័រដែរ)
ខ្ញុំបានផ្តល់យោបល់ទៅទិញកុងដង់មកប្តូរចេញសាលល្បងមើល ជិះវឹងទៅទិញនៅអូអាស្សី ២ x ១០០០រៀល=២០០០រៀល(0.5$)។
ក្រោយពេលប្តូរកុងដង់(capacitor) ចុចប៊ូតុងpowerភ្លាច់ ពិតជាអស្ចារ្យ កុំព្យូទ័រដំណើរការប្រក្រតីឡើងវិញ។ (ជាងខ្ញុំធ្វើមិនស្រួលអាចឡុងចុងលើសដើម
)
រៀនទាត់សី ក្បាច់វត្តភ្នំ
រៀងរាល់ថ្ងៃពេលចប់ម៉ោងធ្វើការម៉ោង៥.៣០នាទីល្ងាច ខ្ញុំនឹងអ្នករួមការងារតែលេងកីឡាទាត់សីជាមួយគ្នា បន្ទាប់ពីអង្គុយតែលើកៅអីស្ទើក្រិនគូទ ឈឺចង្កោះ ដើម្បីសុខភាព និងភាពរីករាយ។ រយៈពេល០២ខែចុងក្រោយនេះ ខ្ញុំមិនសូវចូលទាត់លេងទៀងទាត់ទេ មួយអាទិត្យប្រហែលតែ០២ដងប៉ុណ្ណោះ ព្រោះចង់ត្រឡប់ទៅផ្ទះមុនថ្ងៃលិច ជាធម្មតាយើងទាត់សីដល់យប់ទាត់ទាល់តែមើលសីលេងឃើញ។ ថ្ងៃនេះខ្ញុំមិនបានរៀបចំខ្លួនដើម្បីហាត់កីឡាទេ ចឹងហើយបានជាមិនបានដាក់ខោអាវកីឡាមកជាមួយ។
មើលវីដេអូហើយមានឃើញតួទាត់អត់?
ស៊ីផឹក ផឹកស៊ី
តើអ្នកគិតយ៉ាងដូចម្តេច បើសិនជាប្តីអ្នកចេះផឹក ឬប្រពន្ធចេះផឹក (ស្រា ឬស្រាបៀ)?
មតិមួយលើកឡើងថាបើមិនផឹកស៊ីគឺមិនចូលក្នុងចំណោមគេឡើយ។ នណាក៏ដឹងដែលថា ផឹកស្រា ឬស្រាបៀធ្វើអោយខូចសុខភាព។ ដោយចងចាំពាក្យទូន្មាននេះ ខ្ញុំតែងតែបដិសេធរាល់ការបបួលស៊ីផឹក។ ជាងមួយឆ្នាំមុនខ្ញុំ បដិសេធដាច់ខាតចំពោះការផឹកស្រាគ្រប់ប្រភេទ រាល់កម្មវិធីនីមួយៗខ្ញុំតែងផឹកទឹកក្រូច ឬទឹកផ្លែឈើ(ព្រោះខ្ញុំចូលចិត្ត)។ ក្រោយពេលខ្ញុំផ្លាស់ប្តូរការងារទៅកន្លែងថ្មី គឺប៉ះចំក្រុមពិសេស អោយតែបានផឹកស៊ីម៉ោង១២យប់ទើបចូលផ្ទះ(ផឹកម្តងៗមិនដែលផឹកមួយកន្លែង)។ តើអោយខ្ញុំបដិសេដដាច់ខាតយ៉ាងមេចកើតបើជាក្រុមការងារជាមួយគ្នា ពិសេសគឺប្រធានរបស់ខ្ញុំ បើមិនចូលចំណោមគាត់ទេ វីវរផ្តាច់កុងត្រាការងារខ្ញុំ ម្លោះហើយចេះតែជល់ពីបីកែវជាមួយគាត់ទៅ។ មុនថ្ងៃចូលឆ្នាំថ្មី ក្រុមការងារបាន(ចូលលុយគ្នា)រៀបចំពីធីជួបជុំអបអរសារទរឆ្នាំថ្មី ក្នុងហាងមួយ ដោយចាប់ផ្តើមពេលចេញពីធ្វើការ ម៉ោង៥និង៣០នាទីល្ងាច។ ខ្ញុំផឹកអស់ស្រាបៀអង្គរ បីដប មើលម៉ោង ៩យប់ ក៏ដាក់មេប្រូចអត់លាមួយម៉ាត់មកផ្ទះមុន(បើនៅយូច្បាស់ជាលង់ខ្លួនអត់ងងុយមិនខាន)។
ថ្ងៃទី១ចូលឆ្នាំថ្មី អ្នកជិតខាងបានរៀបចំកម្មវិធីជួបជុំអ្នកភូមិ (មនុស្សភាគច្រើនបានចេញពីភ្នំពេញ ម្លោះហើយនៅតែមនុស្សចាំផ្ទះ និងគ្រួសារមួយចំនួនប៉ុណ្ណោះ)។ ម៉ោង៣ល្ងាចខ្ញុំបានជួយរៀបចំលើកធុងបាស អំភ្លី កុំព្យូទ័រ និងដើរទិញcd karaoke សម្រាប់ចាក់ច្រៀង ហើយក៏កំដរច្រៀងលេងដល់ម៉ោង៦ល្ងាច ម្ហូបក៏ធ្វើរួច ស្រាបៀក៏បានទិញមក គ្រប់យ៉ាងបានរៀបចំរួចរាល់នៅមុខផ្ទះ កម្មវិធីក៏ចាប់ផ្តើមដោយការប្រកាសតាមធុងបាស់ហៅអ្នកជិតខាងមកចូលរួម(ប្រហែល១០នាក់ប្រុស)។ មិនបង្អង់យូខ្ញុំក៏ត្រឡប់ចូលផ្ទះមើលទូរទស្សន៍វិញ ព្រោះមិនចង់ផឹកស្រាទេ(គេបានមកហៅពីរដងដែរ តែមិនទៅ)។ លុះដល់មោង១០យប់ ស្រាប់តែលឺមាត់ស្រីៗ គឺជាអ្នកជិតខាងដែរបានចូលរួម (ហិហិហិ លួចមើលនាងៗញយៗដែរពេលនាងៗចេញចូលផ្ទះ តែមិនដែលនិយាយគ្នានោះទេ)។
តើខ្ញុំនូវប្រកាន់ខ្លួនជាសុភាពបុរសដល់ណាទៀត បើស្រីៗឥឡូវក៏ផឹកដែលនោះ!

ភ្លើងលោតតាមសម្លេងរបស់ខ្ញុំ
ក្រោយពីឈឺក្បាលវិលមុខអស់រយៈពេលជិតកន្លះខែមកនេះ ព្រោះតែមិនមានជំនាញ តែជាចំណង់ចំណូលចិត្ត។ សូមអគុណបងម៉ន-ikhmer2.wordpress.com ដែលចំណាយពេលធ្វើការឆ្លើយតបពន្យល់ ផ្តល់យោបល់រាល់សំនួរ និងចម្ងល់របស់ខ្ញុំ បើទោះបីការពន្យល់នៅលើប្លក់ពិបាកយ៉ាងណាក្តី។ វាជាលំហាត់មួយដ៏ធំសម្រាប់ខ្ញុំ ដែលបានបំភ្លេចចោលជាយូណាស់មកហើយ ។ ភ្លើងលោតតាមសម្លេង ខ្ញុំប៉ងធ្វើជាយូរណាស់មកហើយ យូរច្រើនជាងរយៈពេល១០ឆ្នាំទៅទៀត។ នេះគឺជារបស់ខ្ញុំ អ្កកទាំងអស់គ្នាក៏អាចសាកល្បងបានដែរ។



តារាងចំណាយ
-អំពូលយ៉ូដ ចំនួន៩ = ៩០០រៀល
-រេស៊ីស្តង់ 470R ចំនួន១= ១០០រៀល
-រេស៊ីស្តង់ 47K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 39K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 33K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 10K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 4.7K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 1.2K ចំនួន៩= ៩០០រៀល
-វ៉ារីយ៉ាប 100K ចំនួន១= ៥០០រៀល
-ត្រង់ស៊ីស្ទ័រ BC557 ចំនួន១= ៥០០រៀល
-ត្រង់ស៊ីស្ទ័រ BC547 ចំនួន៩= ៤៥០០រៀល
-កុងដង់ 4.7uF ចំនួន២= ៥០០រៀល
-បន្ទះរៀបគ្រឿង ចំនួន១= ៥០០០រៀល
——————————–
សរុបចំណាយ ១៣៩០០រៀល (ចំពោះរេស៊ីស្តង់មិនលក់រាយទេ គឹត្រូវទិញម្តង១០ស្មើ១០០០រៀល)










យោបល់ថ្មីៗ