Posts filed under ‘អេឡិចត្រូនិច’
ទិញបានmp3 player អេតចាយមួយគ្រឿង
ខ្ញុំបានទិញmp3 player ១គ្រឿងពីជនបរទេសម្នាក់ ដែលបានដាក់ផ្សាយតាមbongthom.com។ mp3 player ម៉ាក iRiver H340 ចេញលក់ដំបូងនៅឆ្នាំ២០០៤ មានទំហំផ្ទុក hard disk 40G មានវិទ្យុ , sound recorder, photo viewer, text viewer។ ប៉ុន្តែថ្មវាមិនកាន់ទៀតឡើយ បើចង់ចាក់ចំរៀងស្តាប់ត្រូវដោតជាមួយឆ្នាំងសាររហូត។
គាត់លក់តម្លៃ១០ដុល្លា មិនមានឆ្នាំងសាកទេ។
ផលិតផលនេះខ្ញុំមិនដែលស្គាល់ទេ ក្រោយពេលឆែកមើលព័ត៌មានតាមអ៊ីនធឺណិត វាអាចចាក់មើលវីដេអូបាន ប្រសិនបើupgrade firmware ទៅ firmware របស់ korea ។ វាក៏អាចដាក់បញ្ចូល Rockbox ជំនួស firmware ក៏បានដែរដូច ipod។
Rockbox និង Firmware គឺជាអ្វី? ខ្ញុំក៏មិនសូវយល់ដែរ បើនិយាយអោយស្រួលយល់គឺជាប្រព័ន្ធដំណើរការរបស់វា គឺវាដូចជាប្រភេទ window, symbian, android អញ្ចឹង។
ដើររកទិញថ្មនៅន្លែងលក់ កាមេរ៉ា និង កន្លែងលក់ថ្មទូរស័ព្ទ មិនមានដូចទេ តែបានសុំគេមើលថ្មរបស់ iphone ឃើញថា ដូចជាទំនងឆ្នៃដាក់បាន ដោយមានកម្រាស់ស្តើងដូចគ្នា ចំនួនវុល3.7v ដូចគ្នា តែទំហំតូចជាងប្រែល៣០%។ មិនហ៊ានទិញភ្លាមៗទេ ព្រោះខ្លាចទិញហើយយកទៅដាក់មិនត្រូវ ត្រូវចោលលុយទទេ(ថ្មiphoneមួយ ១០ដុល្លា)។
ពីបីថ្ងៃក្រោយមកក៏សម្រេចចិត្តទៅទិញថ្មiphone នោះយកមកដាក់។ លើកនេះទៅរកទិញគេលក់អោយក្នុងតម្លៃ ៨ដុល្លា។ ក្រោយពេលប្តូរថ្មរួចវាដំណើរការល្អណាស់ អាចចាក់បទចំរៀងចោលបាន ៦ម៉ោង និងចាកវីដេអូបាន ២ម៉ោង៣០នាទី។
ប្រើ CD-ROM ជាក្បាលចាក់ស៊ីឌីចំរៀង
ចំពោះស៊ីឌីរូម សេរីថ្មីពុំអាចយកមកចាក់ស៊ីឌីបានទេព្រោះគ្មានប៊ូតុងplay និងរន្ធសម្លេងចេញ។ ប៊ូតុងplay និង រន្ធដោតសម្លេងចេញមានតែនៅលើស៊ីឌីរូមសេរីចាស់ប៉ុណ្ណោះ។
Stereo led vu meter release!
មិនមែនធ្វើថ្មីទេ គ្រាន់តែធ្វើបន្ថែមលើរបស់ចាស់ប៉ុណ្ណោះ
Spec:
- 15 leds each channels(R+L)
- DC 12V source by pc power supply
បញ្ហា Power Supply
Power supply ទើបតែប្ដូរថ្មីបាន៦ខែ(ទិញ៩ដុល្លា) ស្រាប់តែខូច ។ អាការៈរបស់វាគឺនៅពេលត(ដោត)ភ្លើងចូល ម៉ាស៊ីនកុំព្យូទ័រ កង្ហាលpower supply វិលមួយរំពេចក៏ឈប់ (កង្ហារវិលនេះធ្វើអោយខ្ញុំស្មានខុសថា power supply ដំណើរការធម្មតា) បន្ទាប់មកក៏ចុចបើកកុំព្យូទ័រ (power on) ប៉ុន្តែកុំព្យូទ័រមិនដំណើរការទេ។
ខ្ញុំបានដោះ power supply មក test ដោយភ្ជាប់ខ្សែភ្លើង ពណ៌បៃតង ជាមួយពណ៌ខ្មៅ លទ្ធផលគឺ power supply មិនដំណើរការទេ នោះបញ្ហាគឺមកពី power supply នេះមែន។
Power supply នេះទំនងជាត្រូវបោះចោលហើយ ខ្ញុំក៏ដោះមើលផ្នែកខាងក្នុងក្រែងជួបបញ្ហាដែលអាចរកឃើញ។ មើលទៅមើលមកក៏ពិនិត្យឃើញកុងដង់(capacitor)មួយ មានប្រឡាក់ពណ៌ខ្មៅ យកដៃទៅស្ទាបស្នាមប្រឡាក់នោះក៏ជ្រះទៅវិញ។ ខ្ញុំក៏សន្មត់ដោះប្តូរកុងដង់នោះចេញ។ ជិះទូកវឹង ទៅផ្សារអូឫស្សី ទិញកុងដង់(capacitor)ថ្មី ១ តម្លៃ ២០០០រៀល(០.៥ដុល្លា)។ក្រោយពេលប្តូថ្មីរួច power supply working well!
អត្ថបទស្រដៀងៈ
WordPress block ហើយ!

ជាងមួយខែមកនេះ កន្លែងធ្វើការខ្ញុំមិនអាចចូលទៅមើលវើដប្រេសបានទៀតទេ។ រឿងបែបនេះបានកើតឡើងម្តងរួចទៅហើយកាលពីឆ្នាំមុខ។
កាលពីមុនខ្ញុំអាចចូលមើលwordpress បានដោយចូលតាម https:// ប៉ុន្តែម្តងនេះមិនអាចូលតាមរបៀបនេះបានទៀតទេ។
ឥឡូវនេះខ្ញុំចូលតាមរយៈ proxyfoxy.com ដែលជាស្ពានមួយអាចអោយយើងចូលទៅមើលblock siteបាន។ ខ្ញុំបានសាកល្បងវែបសាយមួយចំនួន ប៉ុន្តែឃើញថា proxyfoxyនេះគ្រាន់បើជាងគេ ព្រោះវាអនុញ្ញាតអោយខ្ញុំpostអត្ថបទថ្មីបាន ឯវែបសាយផ្សេងទៀតសូម្បីតែloginក៏មិនបានផង។ ខ្ញុំអាចមើលអត្ថបទបានធម្មតាប៉ុន្តែលក្ខណៈមូយចំនួនត្រូវបីទ ដូចជា វីដេអូ ប៊ូតុងរបស់text editor មិនអាចuploadរូបភាព មិនអាចapprove លើcomment…។
តើflash(removable disk) ប្រភេទណាដែលពេញនិយម?
ក្នុងកម្មវិធីសិក្ខាសាលាមួយ សិក្ខាកាមបានសុំថតចម្លងឯកសារ ពួកគាត់បានប្រគល់ផ្លាស់មួយចំនួនមកខ្ញុំ។ ឃើញថាផ្លាស់ដែលពេញនិយមគឺម៉ាក transcan។
រៀនអេឡិចត្រូនិចជាមួយលោកគ្រូម៉ន
នេះជាភ្លើងលោតតាមសម្លេងទី២របស់ខ្ញុំ ។ ដោយមានបង្រៀនពីលោកគ្រូម៉ន ខ្ញុំអាចធ្វើវាបាន (រកទិញស្រាប់អត់មានទេ) ។
- ប្រើភ្លើង៥វុល ពី USB
- អំពូលមាន១៥ (ដំណើរការបានតែ១០ទេ មិនដឹងយ៉ាងមិចទេ អត់ទាន់បានសួរគ្រូថែម)
មើលកាលធ្វើលើកដំបូង http://5khmer.wordpress.com/2011/03/21/led-vu-meter/
ជួសជុលកុំព្យូទ័រអ្នកជិតខាង
និយាយលេងទៅចុះរៀនខាងជំនាញកុំព្យូទ័រនេះ គ្មានអ្វីក្រៅពីគេហៅប្រើលិច ប្រើកើតនោះទេ ។ មានទាំងមិតភ័ក្ត អ្នកស្គាល់គ្នា អ្នករួមការងារ ហៅអោយទៅមើលនេះមើលនោះ សួរនេះសួរនោះ។ ខ្ញុំនិយាយបែបនេះគ្រាន់តែនិយាយលេងទេ ទោះជាយ៉ាងណាក្តីខ្ញុំមិនមែនជាមនុស្សចិត្តចង្អៀតនោះទេ ខ្ញុំរីករាយនឹងជួយគ្រប់ៗគ្នា។
កុំព្យូទ័រ(សេរីចាស់ជាង១០ឆ្នាំហើយ) អ្នកជិតខាងខ្ញុំម្នាក់ពេលចុចប៊ូតុង powerបើក កុំព្យូទ័រដំណើរការធម្មតា ប៉ុន្តែមិនមានរូបភាព ឬសញ្ញាណអ្វីបង្ហាញលើអេក្រង់ឡើយ។
សន្និដ្ឋាន១
- អាចមកពី RAM
- អាចមកពី VGA card
ក្រោយពេលដោះRam និងVGA មកសាកនឹងម៉ាស៊ីខ្ញុំ វាដំណើរការធម្មតាមិនខូចនោះទេ។
សន្និដ្ឋាន២
- បញ្ហាលើBoard អាចមកពីឆ្លងចរន្តដោយធូលីដី
ខ្ញុំបានអោយគាត់យកទៅផ្លុំដីចេញ តែវានៅតែមិនដំណើរការដដែល។
ដូច្នោះខ្ញុំបានបើក្បាច់ចុងក្រោយ ដោះboardចេញយកទៅលាងទឹក ដុះសាប៊ូ។ (ខ្ញុំលាងច្រើនដងហើយជាមួយកុំព្យូទ័ររបស់ខ្ញុំ)
ក្រោយពេលដោះboard ចេញមកក្រៅ ខ្ញុំឃើញកុងដង់(capacitor)ពីរឡើងប៉ោង (ខ្ញុំលឺមិតភ័ក្តខ្ញុំម្នាក់ធ្លាប់ប្រាប់ថា វាក៏ជាបញ្ហាមួយដែលកើតមានលើកុំព្យូទ័រដែរ)
ខ្ញុំបានផ្តល់យោបល់ទៅទិញកុងដង់មកប្តូរចេញសាលល្បងមើល ជិះវឹងទៅទិញនៅអូអាស្សី ២ x ១០០០រៀល=២០០០រៀល(0.5$)។
ក្រោយពេលប្តូរកុងដង់(capacitor) ចុចប៊ូតុងpowerភ្លាច់ ពិតជាអស្ចារ្យ កុំព្យូទ័រដំណើរការប្រក្រតីឡើងវិញ។ (ជាងខ្ញុំធ្វើមិនស្រួលអាចឡុងចុងលើសដើម
)






![6219493392_962d3a61f1[2]](http://5khmer.files.wordpress.com/2011/10/6219493392_962d3a61f12.jpg?w=455)
![6219490590_3453a3d1f8[1]](http://5khmer.files.wordpress.com/2011/10/6219490590_3453a3d1f81.jpg?w=455&h=341)








យោបល់ថ្មីៗ