Archive for ខែសីហា, 2010

ប៉ូលីសចរាចរ​ផាកពិន័យ​យក​លុយ​ចូល​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន

នេះជាវិក័យបត្រ ផាកពិន័យរបស់ខ្ញុំ ដោយសាខ្ញុំជិះម៉ូតូអត់ពាក់មួក។ បើសិនមិនទាយកទេនោះ ពូប៉ូលីសមិនធ្វើអោយទេ។ ហើយបើសរសេរវិញដូចជាមិនមែនជាអាញ្ញាធម៌ដែលអនុវត្តច្បាប់សោះ។

ខែសីហា 27, 2010 at 10:30 ព្រឹក មតិ 3

Ministry of Interior Phnom Penh (unfair – let think!)​

ក្រសួងមហាផ្ទៃគោរពអ្នកជិះឡាន ជាងអ្នកជិះម៉ូតូ។
ពេលជិះចូលក្នុងក្រួងមហាផ្ទៃម៉ូតូត្រូវចុះបណ្តើរ ហើយបើឃើញមានដាក់អីវ៉ាន់សំពើងសំពាយ គឺត្រូវចែកមើលសិន។

តែបើជិះឡានវិញ សន្តិសុខលើកដៃគៅរព និងជួយបើកផ្លូវចូល។

តើច្បាប់ផ្ទៃក្នុងបែបនេះ ដើម្បីអ្វី?

១. ខ្លាចយកគ្រឿងផ្ទុះចូល ចុះឡានពិបាកលាក់គ្រឿងផ្ទុះឬបានមិនឆែក?
២. ខ្លាចលួយយកសំភារៈរបស់ក្រសួងចេញ ចុះឡានពិបាកលាក់សម្ភារៈឬបានមិនឆែក?

ខែសីហា 26, 2010 at 7:45 ព្រឹក បញ្ចេញមតិ

ក្បួនលេងអុកខ្មែរ (Khmer Chess)

ក្បួនលេងអុក(បាស្កា)របស់ខ្មែរដែលកំពុងពេញនិយម។ ខ្ញុំពិតជាមិនអន់នោះទេក្នុងការលេងអុក។​ និយាយទៅពេលថ្ងៃ ចុងសប្តាហ៍មិនសូវខានឡើយ។

ចាំពេលខ្ញុំទំនេរបន្តិចខ្ញុំនឹងដាច់វាចូលក្នុងblog របស់ខ្ញុំនេះ។ បើមានសំណូមពរអោយធ្វើជាសៀវភៅក៏បានដែរ។

ខែសីហា 15, 2010 at 9:41 ព្រឹក មតិ 14

រថយន្តកូរេ ២តោនកន្លះ ប៉ះគូទ លុចស៊ិស២០១០​ម្តុំផ្សាដើមគរ

ព្រឹកមិញជិះម៉ូតូមកធ្វើការពីម៉ុងឌីយាល់ទៅអ៊ីនធឺកុង ដល់ម្តុំផ្សាដើមគរស្ទះចរាចរណាស់ ជិះតាមផ្លូវមិនកើតទេ ទាល់តែជិះលើចិញ្ចើមផ្លូវទើបទៅមុខរួច ស្រាប់តែឃើញឡានប៉ះគ្នានៅកណ្តាលផ្ឡូវ​។ ចំណែកខ្ញុំបានរួចខ្លួនមិនបង្អង់មើលសភាពការអីទេ ដាក់មេប្រូចអោយតែមកដល់កន្លែងធ្វើការទាន់ម៉ោងបានហើយ។ មិនដឹងគេដោះស្រាយយ៉ាងណាទេបើឡានអ្នកក្រ ប៉ះឡានអ្នកមានអញ្ចឹង។

ខែសីហា 10, 2010 at 1:57 ព្រឹក បញ្ចេញមតិ

ថតរូបលេងនៅកន្លែងធ្វើការ ថៃ្ងទី០៦ ខែសីហា ឆ្នាំ២០១០

ខ្ញុំថតនៅកន្លែងធ្វើការ គម្រោងច្រកចេញចូលតែមួយ

ខ្ញុំថតនៅកន្លែងធ្វើការ

ខែសីហា 9, 2010 at 7:29 ព្រឹក បញ្ចេញមតិ

ចរាចរ​ក្នុង​ទីក្រុង​ភ្នំពេញ​កាន់តែ​អាក្រក់អាក្រី

ថ្ងៃណាក៏ខ្ញុំជិះម៉ូតូលើចិញ្ចើមផ្ឡូវដែល នៅម្តុំផ្សារដើមគរ ចំណែកឡាវិញជិះចូលផ្ឡូវម៉ូតូអស់រលីង។

ខែសីហា 4, 2010 at 10:33 ព្រឹក មតិ 2


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives