Archive for ខែកញ្ញា, 2010

ល្បិចរកលុយចេញមួយទៀតហើយ

ចរាចរក្នុងទីក្រុងភ្នំពេញដ៏រញ៉េរញ៉ៃមិនគិតនាំគ្នាដោះស្រាយទេ បែរជាគិតតែខំរិះរកល្បិចកៀបសង្កត់ប្រជាជនរកលុយទៅវិញ។

    ត្រួតពិនិត្យមួកការពារសុវត្ថភាពនៅពេលយប់

      ចាប់ផ្តើម​ពី​ម៉ោង ៦យប់ ដល់ម៉ោង ១០យប់
  • រង្វង់មូលស្តាតចាស់(ស្តាតចាស់)
  • ផ្លូវខ្វែងមហាវិថីព្រះនរោត្តម និងមហាវិថីម៉ៅសេទុង(ស្តុបចំការមន)
  • ផ្លូវខ្វែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស(ស្តុបធានាគារកាណាឌីយ៉ា)
  • ផ្លូវខ្វែងមហាវិថីព្រះសីហនុ និងមហាវិថីសម្តេចមុនីរ៉េត(ស្តុបអាងទឹកអូឡាំពិច)
  • ផ្លូវខ្វែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង(ស្តុបសាលាតិចណូ)
  • ផ្លូវខ្វែងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវលេខ២៧១(ស្តុបពេទ្យលោកសង្ឃ)
  • ផ្លូវខ្វែងមហាវិថីមុនីរ៉េត និងផ្លូវលេខ២៧១(ស្តុបស្ទឹងមានជ័យ)
    ត្រួតពិនិត្យជាតិស្រវឹងមាន៧ចំណុចចល័ត

      ចាប់ផ្តើម​ពី​ម៉ោង ៧យប់ ដល់ម៉ោង ១១យប់
  • មុខCDCមាត់ទន្លេ(ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជាជិតវត្តភ្នំ)
  • មុខវិទ្យាល័យសន្ធម៉ុក
  • មុខវិទ្យាល័យបឹងត្របែក
  • មុខវត្តទួលទំពូង
  • មុខសាលាតិចណូ
  • មុខវិទ្យាល័យបាក់ទូក
  • ផ្លូវជាតិលេខ៥ មុខផ្សារតូច

(ច្រើន​ទៀត…)

ខែកញ្ញា 30, 2010 at 5:33 ព្រឹក មតិ 5

កម្មវិធីទស្សន៍ទាយលេខទូរស័ព្ទ

កូនកម្មវិធីនេះខ្ញុំបានធ្វើ​ នៅខែ៩ឆ្នាំ២០០៧។ អាឡូវស្ទើរភ្លេចអស់ ព្រោះបោះបង់វាចោលបីឆ្នាំទៅហើយ។
កូនកម្មវិធីនេះធ្វើក្នុងកម្មវិធី Macromedia Flash។ វាអាច Error ពុម្ភអក្សរខ្មែរបើសិនជាម៉ាស៊ីនអ្នកមិនបានបញ្ចូល គឹវាប្រើពុម្ភអក្សរ limon។
បើសិនជា Error កើតឡើង អ្នកអាច copy​ អក្សរដែលបង្ហាញ ហើយpast ក្នុងកម្មវិធី MS word រួចប្តូរទៅជាពុម្ភអក្សរណារដែលអ្នកមាន នោះនឹងអាចមើលបាន។
ចំពោះ Error ពុម្ភអក្សរនេះចាំខ្ញុំមានពេលញុំនឹងកែវា។

អ្នកមិនបាច់បញ្ចូលក្បាលប្រព័ន្ធឡើយដូចជា​ 011 012 013 ស្អីទេ។ (ច្រើន​ទៀត…)

ខែកញ្ញា 15, 2010 at 6:37 ព្រឹក មតិ 14

បង់ពន្ធផ្លូវ ឬប័ណ្ណពន្ធសម្រាប់បិទលើយានជំនិះ

ឆ្នាំនេះការលក់ប័ណ្ណពន្ធសម្រាប់បិទលើយានយន្ត ត្រូវបានលក់ក្នុងតម្លៃពិត ដូចបានដាក់ក្នុងប័ណ្ណពន្ធនោះ។​ រាល់ឆ្នាំកន្លងទៅគឺពុំដូច្នោះឡើយ មន្ត្រីពន្ធដារ តែងតែលក់លើសក្នុងតម្លៃដែលបានកំណត់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នេះជាប័ណ្ណបង់ពន្ធសម្រាប់ម៉ូតូដែលខ្ញុំបានទិញ

តើឆ្នាំនេះមកពីមូលហេតុអ្វី?

មិនមែនដោយសារចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឡើយ។ ប៉ុន្តែដោយសារការបង្កើតអង្គភាពប្រឆាំងអំពើរពុករលួយ និងការឃ្លាំមើលដ៏មានប្រសិទ្ធភាពរបស់អង្កការក្រៅរដ្ឋាភិបាលមួយចំនួន។ បើសិនជាមានមន្ត្រីពន្ធដារណាមួយប្រព្រឹត្តមិនប្រក្រតី លើការលក់ប័ណ្ណបង់ពន្ធ លោកអ្នកអាចធ្វើការផ្តល់ព័ត៌មានទៅកាន់អង្កការនោះតាមរយៈលេខទូរស័ព្ទ ០១៧៥៥៩១២២ ដោយប្រាប់ពីអត្ថលេខ និងឈ្មោះដែលនៅជាប់នឹងឯកសណ្ឋានរបស់មន្ត្រីនោះ។ បើមន្ត្រីនោះមិនពាក់ឯកសណ្ឋានទេក៏អាចរាយការណ៍បានដែរ ដោយប្រាប់ពីទីតាំងដែលមន្ត្រីនោះកំពុងបំរើការងារ។ នេះជាការរាយការណ៍ដោយផ្ទាល់មាត់ ហើយបើសិនជាមានជារូបភាព ឬសម្លេងទៀតកាន់តែប្រសើរ។ បន្ទាប់មកអង្កការឃ្លាំមើលសកម្មភាពនេះនឹងរៀបចំរបាយការណ៍ និងពាក្របណ្តឹងបញ្ជូនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។​ ហើយយើងចាំអ៊ុតមើលថាតើអង្គភាពប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាពដែលឬទេ។

ខែកញ្ញា 9, 2010 at 6:43 ព្រឹក មតិ ១

ទូរស័ព្ទចិនក៏អាចប្រើប្រាស់អ៊ីនធឺណិតបានដែរ

នេះទូរស័ព្ទចិនដែលខ្ញុំបានទិញ តម្លៃថ្មី ៦៥ដុល្លា ។ អ្នកលក់ប្រាប់ថាគ្រប់ទូរស័ព្ទចិនមិនអាចប្រើប្រាស់អ៊ីនធឺណិតបានទេ។ ហើយខ្ញុំក៏មិនខ្វល់ខ្វាយពីការ ប្រើបានឬ មិនបាននោះដែល។ ខ្ញុំសាកល្បងភ្ជាប់វា ជាច្រើនដង អាចនិយាយថាដល់ពេលធុនលេងចង់សាកល្បងទៀតទៅហើយ។ ក្រោយមកក៏បានសម្រេច គឺជាការភ្ញាក់ផ្អើរមួយរបស់ខ្ញុំ ហើយខ្ញុំចង់ប្រាប់អ្នងទាំងអស់គ្នាពីការភ្ជាប់នេះ ជាមួយប្រព័ន្ធ​ ០១២។

ជាធម្មតាដើម្បីភ្ជាប់អ៊ីនធឺណិតយើងតែងតែផ្ញើសារទៅកាន់ ៧៣៧៣ នោះនឹងទទួលបានសារconfigដោយស្វ័យប្រវត្ត។​ ប៉ុន្តែចំពោះទូរស័ព្ទចិនវិធីនេះមិនអាចទៅរួចឡើយ។ ដូច្នោះយើងត្រូវចូលទៅដាក់(set)ដោយផ្ទាល់(manual)។
នេះជាការណែនាំរបស់០១២ ក្នុងការភ្ជាប់ប្រើប្រាស់អ៊ីនធឺណិត ឬមើលព័ត៌មានលម្អិត www.cellcard.com.kh

នេះជាវីដេអូនៃការបើកប្រើប្រាស់អ៊ីនធឺណិតលើទូរស័ព្ទរបស់ខ្ញុំ

ខែកញ្ញា 3, 2010 at 11:05 ព្រឹក មតិ 5


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives