Archive for ខែតុលា, 2010

នៅក្រុងព្រះសីហនុ ឡើងច្រៀង ផ្អើល

នៅក្រុងព្រះសីហនុ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១០
ពេលញ៉ាំអារហារពេលល្ងាច ក្រុមការងារចូលហាងមួយ។ មួយសន្ទុះម៉ោងប្រហែល​៨ ៩យប់ ញុំឡើងច្រៀង​ មានអីច្រៀងឡើងផ្អើលភ្ញៀវ អ្នកកំពុងឈ្ងោកមុខញ៉ាំអាហារក៏ងាកមកមើលខ្ញុំដែរ។

តួកំពុងច្រៀង ឡើងច្រៀងដូចគល់ឈើចឹង កាមេរ៉ាទូរស័ព្ទថតអត់ច្បាស់អាលីង

ច្រៀងបទទីមួយ “តូចទន់មាសបង” ឆ្លងឆ្លើយជាមួយអ្នកចំរៀងក្នុងហាង ខ្ញុំច្រៀងភ្លាត់សំលេង ហេហេ…
បទទីពីរ “ព្រាត់ទាំងស្រលាញ់” ញុំច្រៀងខុសបារូល ច្រៀងទៅច្រៀងមកកន្លែងអាដែល ហិហិ…

នេះជាបទញុំច្រៀងថតនៅផ្ទះ

http://www.fileden.com/files/2009/1/16/2269754/prat%20tang%20sro%20lanh2.mp3%20

ខែតុលា 20, 2010 at 8:02 ព្រឹក មតិ 7

ពាក្យថាគ្រួសារ មិនមែនជាប្រពន្ធ ឬប្តីឡើយ

មនុស្សច្រើនអ្នកតែងប្រើពាក្យថា “គ្រួសារ” ជំនួសពាក្យថា ប្តី ឬប្រពន្ធរបស់ខ្លួន។​
ហេតុអ្វីក៏ប្រើពាក្យហ្នឹងទៅវិញ? ព្រោះស្តាប់ទៅពីរោះ និងសមរម្យសម្រាប់មនុស្សថ្លៃថ្នូរ។

ចំពោះខ្ញុំពិតជាមិនចូលចិត្តពាក្យនេះឡើយ ព្រោះ៖

  • មានន័យខុសស្រឡះពីពាក្យថាប្តី ឬប្រពន្ធរបស់ខ្លួន
  • ស្តាប់ទៅគ្មានភាពស្និតស្នាល
  • ឬមួយគ្មានចិត្តស្មោះ
  • ឬមិនហ៊ាននិយាយចំៗប្រាប់អ្នកដ៏ទៃ
  • មិនបានបង្ហាញពីភាពជាគួស្វាមីភរិយានឹងគ្នា
  • ឬជោតាមគ្នា

ខ្ញុំសន្យាដាច់ខាតមិនប្រើពាក្យនេះឡើយ។ សំណាងដែរ ដែលខ្ញុំសង្កេតឃើញអ្នកភូមិយើង ប្រើពាក្យចំៗថា “ប្រពន្ធ” ។

ខែតុលា 19, 2010 at 2:45 ល្ងាច មតិ 8

ភ្នែកខ្ញុំកាន់តែយ៉ាប់

ម៉ាងៃៗ នៅតាពីមុខកុំព្យូទ័រ។
អាឡួវពេលជិះម៉ូតូតាមផ្លូវ មើលស្រីស្អាតញញឹមដាក់មិនឃើញទេ ទាល់តែទៅជិតបន្តិ។

ខែតុលា 18, 2010 at 6:14 ព្រឹក មតិ 4

កំណាព្យស្នេហ៍ដ៏អន្លង់អន្លោចសម្រាប់មិត្តច្រីច្រី

យប់នេះអារម្មណ៍ពោពេញដោយសញ្ចនា នឹកដល់រឿងស្នេហា ក៏ចាប់ផ្តើមទាញភ្លើង បើកប៊ិច និពន្ធកំណាព្យស្នេហ៌មួយបទ ទុកគ្រាន់អួតមិត្តទាំងអស់គ្នាសរសើរលេង…
បទនេះមានចំណងជើងថាថាថាថាថាថា….
ដាក់អីដាក់ទៅស្រេចតាក្បាលចិត្តខ្លួនឯងទេ។
កំណាព្យស្នេហ៍ដ៏អន្លង់អន្លោចនេះសម្រាប់មិត្តច្រីច្រី បើបានមើលហើយកុំលង់ស្នេហ៍លើខ្ញុំអី!
បើពេញចិត្តមិនបាច់សរសើរទេ ខ្ញុំមិនចេះស៊ីជូឡើយ តែកុំបង្អាប់អោយសោះ ប៉ាយ័ត្នអាយះបាលរូវ។

ខែតុលា 4, 2010 at 3:21 ព្រឹក មតិ 5


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives