ពាក្យថាគ្រួសារ មិនមែនជាប្រពន្ធ ឬប្តីឡើយ

ខែតុលា 19, 2010 at 2:45 ល្ងាច មតិ 8

មនុស្សច្រើនអ្នកតែងប្រើពាក្យថា “គ្រួសារ” ជំនួសពាក្យថា ប្តី ឬប្រពន្ធរបស់ខ្លួន។​
ហេតុអ្វីក៏ប្រើពាក្យហ្នឹងទៅវិញ? ព្រោះស្តាប់ទៅពីរោះ និងសមរម្យសម្រាប់មនុស្សថ្លៃថ្នូរ។

ចំពោះខ្ញុំពិតជាមិនចូលចិត្តពាក្យនេះឡើយ ព្រោះ៖

  • មានន័យខុសស្រឡះពីពាក្យថាប្តី ឬប្រពន្ធរបស់ខ្លួន
  • ស្តាប់ទៅគ្មានភាពស្និតស្នាល
  • ឬមួយគ្មានចិត្តស្មោះ
  • ឬមិនហ៊ាននិយាយចំៗប្រាប់អ្នកដ៏ទៃ
  • មិនបានបង្ហាញពីភាពជាគួស្វាមីភរិយានឹងគ្នា
  • ឬជោតាមគ្នា

ខ្ញុំសន្យាដាច់ខាតមិនប្រើពាក្យនេះឡើយ។ សំណាងដែរ ដែលខ្ញុំសង្កេតឃើញអ្នកភូមិយើង ប្រើពាក្យចំៗថា “ប្រពន្ធ” ។

Entry filed under: សង្គម. Tags: .

ភ្នែកខ្ញុំកាន់តែយ៉ាប់ នៅក្រុងព្រះសីហនុ ឡើងច្រៀង ផ្អើល

មតិ 8 Add your own

  • 1. sambatt  |  ខែតុលា 19, 2010 ម៉ោង 7:50 ល្ងាច

    មានគ្រួសារ=មានប្ដី ឫប្រពន្ធ
    ខ្មែរយើងមួយចំនួនមានទំលាប់់អៀន ពេលនិយាពាក្យប្ដីឫប្រពន្ធ
    ប្រាប់់គេ សូម្បីនិយាយថា”ខ្ញុំរៀបការហើយ”ក៏អៀននឹងនិយាយដែរ។
    ខ្ញុំជួនកាលភ្លាត់់មាត់់និយាយប្រាប់់គេថា “មានគ្រួសារហើយ “ដែរ។

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែតុលា 20, 2010 ម៉ោង 1:46 ព្រឹក

      ខ្ញុំក៏មានគ្រួសារដែរ ខ្ញុំមានឪ មានម៉ែ និងមានបងប្អូន។ ពាក្យថាគ្រួសារមិនមែនមានប្តី ឬប្រពន្ធនោះទេ នេះជាការនិយមតៗគ្នាតែប៉ុណ្ណោះ។

      អៀនមានន័យថាក្លាចខ្មាស់គេ បើខ្មាស់គេរៀបការធ្វើអ្វី!
      បើរៀបការហើយគួរដាក់ចិត្តដាក់កាយ។

      ឆ្លើយតប
  • 3. វិចិត្រ  |  ខែតុលា 22, 2010 ម៉ោង 7:34 ព្រឹក

    មក​ពី​យើង​ហ្នឹង​ស្ដាប់​ទៅ​អ៊ីចឹង គេ​អ្នក​និយាយអ៊ីចឹង​គេ​ស្ដាប់​ចេញ​ផ្សេង​ពី​ហ្នឹង។

    ពាក្យ​គ្រួសារ​នេះ គឺ​គេ​សំដៅ​ដល់​កន្សោមប្រពន្ធប្ដី+កូន។
    បើ​គេ​និយាយ​ថាមានគ្រួសារ គឺមាន​ន័យ​ថា​រៀបការ​ហើយ គឺមាន​ន័យ​ថា​យើង​ចេញ​ពី​ឪពុកម្ដាយ បង្កើត​សៀវភៅ​គ្រួសារ​មួយ​ ដែល​មាន​ប្ដី​ប្រពន្ធនិង​កូន​។

    កូន​ជា​សមាជិក​មួយ​នៃគ្រួសារ តែគេ​មិន​ដែល​​និយាយ​ថាមាន​គ្រួសារទេ មានតែ​សាម៉ី​ខ្លួន​ដែល​រៀបការ​បង្កើត​ជា​គ្រួសារ​បាន​គេ​និយាយ​ថាមាន​គ្រួសារ។

    ដូច្នេះ​ពាក្យ​ថា​មាន​គ្រួសារគឺ​មាន​ន័យ​ថា​រៀបការ​រួច​ហើយ​ហ្នឹង​ឯង។

    សម័យ​នេះ​ពាក្យ​នេះ​គេ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ថា ស្មើ​នឹង​ប្ដី​រឺប្រពន្ធ​ទៅ​ហើយ ប្រៀប​ដូច​ពាក្យ you ស្មើ​ថា​បង ក៏​បាន អូន​ក៏​បាន។

    វចនានុក្រម​ដាក់​ផ្សេង ជួនកាល​មក​ពី​មិន​ទាន់​អាប់ឌេត​និយមន័យ​ឡើង​វិញ​តែប៉ុណ្ណោះ។ បើ​វចនានុក្រម​របស់​ខ្មែរ​ត្រូវ​បាន​អាប់ឌេតជាប់​រហូត ដូចវចនានុក្រម​អង់គ្លេស​ នោះ​ពាក្យ​នេះ​ប្រហែលមាន​ន័យ​ច្រើន​ជាងមុន ដូចជា
    គ្រួសារ៖ ១) កន្សោម​ប្ដីប្រពន្ធ​កូន។ ឧ. តើ​ក្នុង​គ្រួសារ​ប្អូន មាន​នរណា​…ទេ?
    ២) ប្ដី​ឬប្រពន្ធ។ ឧ. អ្នក​​ណាមួយ​​ជា​គ្រួសារ​នាង?
    ​៣) … មាន​គ្រួសារ/ មិន​ទាន់​មាន​គ្រួសារ៖ រៀបការ​/មិន​ទាន់​រៀបការ

    ឆ្លើយតប
    • 4. បុរិន្ទ  |  ខែតុលា 22, 2010 ម៉ោង 2:10 ល្ងាច

      ក៏ត្រឹមត្រូវម្យ៉ាងដែរ សម័យនេះគេប្រើពាក្យនេះយ៉ាងទូលាយ ស្មើនឹងប្តីឬប្រពន្ធ។​ ការនិយាយស្តី ឬពាក្យពេជន៍ វាមានការវិវឌ្ឍន៍នឹងប្រែក្លាយទៅតាមសម័យកាល នឹងការប្រើប្រាស់ទម្លាប់តតគ្នា។ ​ប៉ុន្តែខ្ញុំមិនទាន់ទទួលពាក្យនេះបាននូវឡើយទេ។ ខ្ញុំមិនចូលចិត្តពាក្យនេះដែលនិយាយ​ សំដៅលើប្តីឬប្រពន្ធឡើយ ។ ចាំបាច់ប្រើពាក្យកាលីពនេះធ្វើអី បើពាក្យ(ប្តី ឬប្រពន្ធ) ជាពាក្យដែលបញ្ជាក់ន័យច្បាស់លាស់ហើយនោះ។
      ចាត់ទុកថាខ្ញុំជាមនុស្សអភិរក្សនិយមទៅចុះ និយាយអោយកាលីបបន្តិចមនុស្សចិត្តចង្អៀត​ ហិហិហិ…..

      ឆ្លើយតប
  • 5. sambatt  |  ខែតុលា 22, 2010 ម៉ោង 8:42 ល្ងាច

    ខ្ញុំគិតថាគួរខ្មែរយើងអាប់់ដេតវចនានុក្រមខ្មែររបស់់
    សម្ដេចសង្ឃជួន ណាត ដើម្បីអោយកូនខ្មែរប្រើប្រាស់់
    ពាក្យពេចន៏ទាន់់សម័យកាល ព្រោះភាសាខ្មែរក៏ដូចភាសា
    បរទេសដែរ តែងមានការវិវត្តន៏ ទៅតាមទំលាប់់ប្រើប្រាស់់សំដី
    ក្នុងការនិយាយស្ដី ។សព្វថ្ងៃមានពាក្យពេចន៏បង្កើតថ្មីៗជាច្រើនដែល
    យើងរកមិនឃើញក្នុងវចនានុក្រមរបស់់សម្ដេចជួន ណាត។ដូច្នេះ យើងគយរបញ្ចូលពាក្យពាចន៏ថ្មីៗទាំងនោះ ដើម្បីអោយយើងអាចយកមកប្រើប្រាស់់យល់់គ្នាទៅវិញទៅមក។
    ពាក្យភាសាប្រទេសក៏មានការវិត្តន៏សំបើមដែរ ពីសម័យមួយទៅសម័យមួយ,ដូច្នេះហើយ គេអាប់់ដេត ច្រើនលើកច្រើនសារណាស់់ សឹងថាមួយឆ្នំា ម្ដងទៅហើយ។
    ជាពិសេសពាក្យដែលជាកិរយាស័ព្ទដែលប្រើផ្គួបជាមួយអាយតនិបាត
    (PREPOSITION) ។ មានពាក្យជាច្រើនណាស់់ដែលមានន័យពីរ បី
    បួន …។ដូច្នេះ បើ គ្រប់់គ្នា សំគាល់់ថា គ្រួសារមានន័យមួយទៀតថាប្ដី
    ឫ ប្រពន្ធ យើងនឹងអាចដាក់់បញ្ចូលន័យនេះក្នុងវចនានុក្រមបាន
    ដើម្បីយើងអាចប្រើវាយល់់គ្នាគ្រប់់កាលទេសៈបាន។
    មានពាក្យមួយ ដូចជាពាក្យ ការ ដែលមានន័យ
    ដូចខាងក្រោមនេះ៖
    _ ការ មានន័យថា រៀបការ ,វាជាពាក្យខ្មែរយើងនិយាយកាត់់ពីពាក្យរៀបការ យូរៗទៅ
    ពាក្យទំាងពីរនេះមានន័យខុសគ្នាបន្តិចបន្តួច ត្រង់់ថា
    ឧ. “ទៅញុំាការ “គេមិនអាចថា
    _ការ មានន័យថាការងារ ។ទំលាប់់ខ្មែរយើងគឺពង្រួញពាក្យវែងមក
    ខ្លី ដូចក្នុងករណីពាក្យ រៀបការដែរ ដែលវិវត្តន៏ទៅជាការ នោះឯង។
    ឧ .ទៅធ្វើការ ប៉ុន្តែ ការ និងការងារក៏អាចប្រើក្នុងន័យផ្សេងពីគ្នាបន្តិចបន្តួចដែរ
    ដូចជាថា បង្ហើយការងារ នេះ អោយរួចរាល់់ថ្ងៃនេះសិន
    គឺគេចង់់និយាយកិច្ចការ។
    _ការ គឺការប្រាក់់
    _ កា គឹភាជន៏សំរាប់់ដាក់់ទឹកផឹក,អត់់សរសេរមាន រ ទេ។

    ឆ្លើយតប
  • 6. achharia  |  ខែតុលា 24, 2010 ម៉ោង 8:06 ល្ងាច

    ន័យថ្មីនៃពាក្យ គ្រួសារ ដែលសំដៅយកត្រឹមតែ ប្តីឬប្រពន្ធ នេះ
    ទើបតែមានកំណើតនៅសម័យប៉ុលពត(ខ្មែរក្រហម ) នេះទេ ។
    មុ​ននោះ ពាក្យ គ្រួសារ នេះមានន័យជាធម្មតាថាជាមនុស្សមួយក្រុម
    ដែលរួមរស់រួមសុខទុក្ខជាមួយគ្នាក្នុងផ្ទះជាមួយគ្នា ។ ក្នុងគ្រួសារមួយ
    គេរាប់ទាំងអស់អោយតែនៅជាមួយគ្នា មានជីដូនជីតា ពុកម្តាយ
    បងប្អូន ប្តីប្រពន្ធ រហូតទាំងអ្នកបម្រើដែរបើសិនជាមាន ។ល។
    ឧ. គ្រួសារអ្នកមានគ្នាប៉ុន្មានអ្នក ? នរណាខ្លះ ? រាប់ទៅ !
    ដល់សម័យខ្មែរក្រហម ស៊ីទៅជាហូប មាមីងអុំទៅជាពុកម៉ែ
    ទាំងអស់គ្នា​ ប្រហែលគ្នាត្រឹមបងត្រឹមប្អូនទៅជាមិត្រ ហើយជា
    ពិសេសពាក្យ គ្រួសារ នេះក៏ត្រូវបាននាំគ្នានិយាយសំដៅយក
    ត្រឹមតែ ប្តីរឺប្រពន្ធ តែប៉ុននោះ ។ ម្នាក់ៗត្រូវបានផ្តាច់កម្មសិទ្ធទ្រព្យ
    សម្បត្តិអស់ ពេលត្រូវចល័តទៅណាមានតែស្លាបព្រាមួយដែល
    ចាំបាច់និងខោអាវក្រម៉ា..សរុបមិនលើសពីមួយសាក់កូដូ ។ផងដែរ
    ម្នាក៉ៗត្រូវបានកាត់ផ្តាច់កម្មសិទ្ធនិងមនោសញ្ចេតនាគ្រួសារដោយ
    ត្រូវពួកខ្មែរក្រហមបំបែកអោយនៅបែកខ្ញែកគ្នាអស់ជាក្រុមៗទៅតាម
    អាយុនិងកម្លាំងពលកម្ម ។ ដូចនោះ ក្នុងមួយគ្រួសារៗ គេហាក់ដូចជា
    ឃើញតែប្តីម្នាក់និងប្រពន្ធម្នាក់ប៉ុននោះ ជាពិសេសនៅតាមកងចល័ត
    ​ចំពោះអ្នកដែលរៀបការថ្មីថ្មោង ។ គេអនុញ្ញតអោយនៅបែកពីកង
    ចល័តបានទាល់អ្នកនោះបានរៀបការសិន ថាអោយរស់នៅបានបែប
    ជាគ្រួសារវិញ ថាមានប្តីគឺដូចមានគ្រួសារ ថាមានប្រពន្ធគឺដូចមាន
    គ្រួសារ ថាជាន័យបញ្ច្រាសមកវិញគឺបើមានគ្រួសារហើយគឺដុចមាន
    ប្តីរឺមានប្រពន្ធ ទើបកើតជានិយមន័យថ្មីនែពាក្យគ្រួសារបែបនោះ
    ហើយវាក៏ជាអនុស្សាវរីយ៍និងកាកសំណល់នែរបបដឹកនាំមួយដ៏គួរ
    អោយអាម៉ាស់ជាទីបំផុត ។….នេះបើតាមខ្ញុំគិត ។

    ឆ្លើយតប
  • 7. sokthou  |  ខែវិច្ឆិកា 25, 2010 ម៉ោង 9:30 ព្រឹក

    ពេលខ្លះពាក្យមិនមែនជាកត្តាកំណត់ន័យឡើយ។ នៅពេលដែលយើង និយាយថា “ខ្ញុំមានគ្រួសារហើយ” ប្រកដណាស់ថា មិនមែនសំដៅ ឪពុកម្តាយនោះឡើយ គឺមានន័យថា មានប្តី ឬ ប្រពន្ធរួចហើយ។ នៅក្នុង ភាសា មិនថាតែភាសាខ្មែរទេ ពាក្យតែងតែប្រែប្រួលន័យ ទៅតាមសង្គម ឬ មនុស្សដែលប្រើប្រាស់វា។ ការប្រែប្រួលន័យនេះ មិនប៉ះពាល់អ្វីដល់ ភាសាជាតិរបស់យើងទេ។ បើជីករកឫសគល់ឲ្យមែនទែនទៅ យើង ឃើញមានពាក្យច្រើនណាស់ដែល ន័យរបស់វាមិនឆ្លើយតបទៅ នឹងពាក្យ។ ចំពោះពាក្យថាគ្រួសារ និង ប្តី ឬ​ ប្រពន្ធ ត្បិតតែមិនមាន ចំណុចណាមួយដូចគ្នាក៏ពិតមែនហើយ ប៉ុន្តែបញ្ញត្តិនៃពាក្យ ដែលកើតមាននៅក្នុងខួរក្បាលមនុស្ស គឺសំដៅទៅរកវត្ថុក្នុងលោកៈ តែមួយ ហេតុនេះហើយ បានជាវាដូចគ្នា។
    យ៉ាងណាក៏ដោយ ក៏ពាក្យគ្រួសារ មិនអាចប្រើប្រាស់ជំនួសគ្នា គ្រប់ស្ថានភាពបានដែរ ហើយក្នុងនោះ ពាក្យ ប្តី ឬ ប្រពន្ធ នៅតែ ជាពាក្យដែលសំដៅចំពោះជាងពាក្យ គ្រួសារ ដែលគ្របដណ្តប់ទាំង កូននិងសមាជិកផ្សេងទៀតផង។
    ខ្ញុំសូមកោតសរសើរ និង ថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ ដែលនឹក ឃើញលើកយកបញ្ហានេះ មកចុះផ្សាយ។

    ឆ្លើយតប
  • 8. LoveTruth007  |  ខែធ្នូ 3, 2010 ម៉ោង 12:39 ល្ងាច

    សូម្បីតែប្រទេសផ្សេងៗក៏គេប្រើពាក្យនេះដែរ “គ្រួសារ = spouse” មានន័យថាប្តី ឬប្រពន្ធ ។ នេះមកពីគំនិតផ្ទាល់ខ្លួនយើងគិតថាមិនពិរោះ ទើបថាមិនពិរោះ មិនស្និទ្ធិស្នាល គ្មានចិត្តស្មោះ … ស្អីចឹងទៅ ឬក៏មកពីម្ចាស់អត្ថបទមិនទាន់ស្រាវជ្រាវដិតដល់… ។ តាមពិតពាក្យនេះ បង្ហាញពីកំរិតវិវត្តន៏នៃឋានៈក្នុងសង្គម ពីមនុស្សនៅលីវ ទៅជាមនុស្សដែលមានគ្រួសារផ្ទាល់ខ្លួន ហើយត្រូវទទួលខុសត្រូវលើគ្រួសារផ្ទាល់ខ្លួន !

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: