Archive for ខែវិច្ឆិកា, 2010

មួល​ហេតុ​មួយ​ដែល​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​ទទួល​ខុស​ត្រូវ

សាលារាជធានីពុំបានគិតគួរពីកំណើនប្រជាជនចូលរួមក្នុងពីធីបុណ្យអ៊ុំទូក ពិសេសដោយយោងទៅលើចំនួនទូកដែលបានចូលរួមប្រណាំងនៅឆ្នាំនេះ ច្រើនជាងឆ្នាំមុន។ គោលដៅដើរកំសាន្តរបស់ប្រជាពលរដ្ឋក្នុងពិធិបុណ្យអ៊ុំទូកមាន៖

  • តាមបណ្តោយមាត់ទន្លេ
  • មុខវាំង
  • សួនច្បាវត្តបុទុម
  • សួនច្បាវិមានឯករាជ្យ
  • សួនច្បាសម្តេចហ៊ុនសែន
  • កោះពេជ្យ(គោលដៅថ្មី)

ដោយ​ឡែក កន្លែង​ដើរ​កំសាន្ត​មួយ​ចំនួន​ត្រួវ​បាន​សាលា​រាជ​ធានី​រុំព័ន្ធ​សួនស្មៅ មិន​អោយ​ដើរ​ជាន់ ដូចជា សួន​វិមាន​ឯករាជ្យ សួន​មុខ​វត្តបុទុម។ នេះជាហេតុផលមួយធ្វើអោយប្រជាពលរដ្ឋបង្វែរទិសដៅកំសាន្តទៅកាន់កន្លែងផ្សេងវិញ ដូចជាការតាំងផលិតផលនៅសួនសម្តេហ៊ុន សែន និងការតាំងពិព័រណ៍នៅកោះពេជ្រ។ ចំណែក​សួន សម្តេចហ៊ុន សែន វិញ​ស្តង់​តាំង​លក់​ផលិតផល​ត្រូវ​បាន​រៀប​ជុំវិញ​សួន​ដែល​ជា​ហេតុផល​មួយ​ធ្វើ​អោយ​បាត់បង់​ទីធ្លា​សួនទាំងមូល​សំរាប់​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត។

នេះ​គឺ​ជា​មតិ​មួយ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​ការ​សោក​ស្តាយ​ចំពោះ​សោកនាសកម្ម​ដែល​បាន​កើត​ឡើង​ក្នុង​ពិធី​បុណ្យ​អ៊ុំទូក ២២-វិច្ឆិកា-២០១០។
សំណូមពរ៖
-សាលារាជធានីត្រូវតែពង្រីទីធ្លាកំសាន្តបន្ថែមអោយទូលាយសម្រាប់កំសាន្ត
-សាលារាជធានីត្រូវបំបែកការកំសាន្តរបស់ប្រជាពរដ្ឋទៅកាន់កន្លែងផ្សេង ចៀសវាងការប្រមួលផ្តុំនៅកន្លែងតែមួយ។

ខែវិច្ឆិកា 24, 2010 at 2:58 ព្រឹក មតិ 6

នណាជាអ្នកទទួលខុសត្រូវ ស្ពានកោះពេជ្រ ២២-១១-២០១០?

អានសំបុត្រអូនចប់បងថប់ដង្ហើម ស្ទើស្រក់ឈាមជើងឈានដើរទៅមុខមិនរួច…..
ជាសំលេងទូរស័ព្ទខ្ញុំរោទិ៍ ខ្ញុំលើកទូរស័ព្ទទាំងមរមីមរមើរ ព្រោះមិនទាន់ភ្ញាក់ពីដេកផង នាព្រឹកព្រលឹមថ្ញៃទី២៣ ។

អាឡូអាអូន ឯងនៅណា ប្អូនៗនៅផ្ទះទាំងអស់គ្នាតើអ្ហី? “ឪពុកខ្ញុំសួរ”
ញុំនៅផ្ទះ វានៅទាំងអស់គ្នាតើ “ខ្ញុំឆ្លើយទាំងសំលេងមិនច្បាស់ស្រួលបួលផង”
ឪ : ឯងមានដឹងបាក់ស្ពាននៅកោះពេជ្រអ្ហេ
ខ្ញុំ : អត់ដឹងផង បាក់ពីអង្កាល់?
ឪ : បាក់យប់មិញ ងាប់រាប់រយនាក់ហា នែស៎និយាយជាមួយម៉ែអ្ហែងតិច
ម៉ែ : អាឡូកូន ទាំងអស់គ្នានៅផ្ទះតើអ្ហី ……
ខ្ញុំ : ម៉ែឯងដឹកមកពីណា?
ម៉ែ :ម៉ែមើលទូរទស្សន៍ កូនបើកមើលគេកំពុងផ្សាយតើ។

ខ្ញុំក្រោកពីគ្រែ ទាញខោមកស្លៀកខ្វាច់ ចុះមកក្រោមបើមើលទូរទស្សន៍
ពិតជាមិនគួរអោយជឿ រឿងគួអោយអាណោចអាធម្ម បានកើតឡើងយប់មិញមែន។
ទើបតែស្តាប់វិទ្យុ វីអូអេ និង វិទ្យុបារាំងអន្តរជាតិយប់មិញសោះ ថាឆ្នាំនេះ មានហេតុការណ៍តិចជាងឆ្នាំមុន ប្រជាពលរដ្ឋដើរលេងមានសណ្តាប់ធ្នាប់ ការចោលសំរាមផ្តេសផ្តាស់តិចជាងមុន និងមានកងរក្សាសន្តិសុខត្រូវបានដាក់ពង្រាយជាង ៥ពាន់នាក់(កម្លាំង​ប៉ូលីស​មាន​៤.៦១៩​នាក់​ និង​កង​កម្លាំង​ រាជ​អាវុធហស្ថ ​និង​កងកម្លាំង​អង្គរក្ស​ដែល​មាន​កម្លាំង​សន្តិសុខ​រហូត​ដល់​ជាង​១០.០០០​ នាក់)។

អ្វីៗផ្ទុយស្រលះលុះព្រឹកឡើង។

ខែវិច្ឆិកា 23, 2010 at 12:39 ល្ងាច មតិ 5

សុខភាព ឬការសិក្សារ?

ខ្ញុំតែងតែខំណាយពេលជិត១ម៉ោង ស្ទើរៀងរាល់ថ្ងៃមិនដែលខាន ដើម្បីធ្វើការងារបន្ថែមដ៏សែនធ្ងន់ធ្ងរ បន្ទាប់ពីបញ្ចប់ម៉ោងការងារ។ គឺទៅធ្វើជាកម្មករលើកដែក ខ្ញុំធ្វើការងារនេះជាង៣ឆ្នាំមកហើយ ធ្វើការធ្ងន់ធ្ងរអត់បានប្រាក់ខែហើយ ថែមទាំងអោយលុយទៅថៅកែវិញទៀតផង។

និយាយពីការងារពេញម៉ោងរបស់ខ្ញុំវិញ សូមកុំច្រណែនខ្ញុំអី៖
គឺ ៨:០០-១២:00ព្រឹក ២:00-៥:៣០ល្ងាច ថ្ងៃសៅរ៏អត់ធ្វើការទេ បុណ្យអីក៏ឈប់ដែរ។
ប៉ុន្តែក្រុមការងារមានទម្លាប់មួយ គឺបន្ទាប់ពីចប់ម៉ោងការងារ៥កន្លះ តែងបរបួលគ្នាទាត់សីលេង(ទាំងមេទាំងកូនចៅ ទម្លាប់នេះជិត៨ខែមកហើយ)។
ប៉ុន្តែជាងមួយខែនេះចូលដល់រដូវរងារធ្លាក់ខ្យល់មេឃឆាប់ងងឹត ម្លោះហើយចប់ម៉ោងការងារមិនទាន់ទេ គឺម៉ោង៥:០០ បបួលគ្នាទៅទាត់សីហើយ។ លុះដល់ងងឹតមើលសីលេងឃើញទើបឈប់។ ហើយខ្ញុំក៏បន្តរទៅហាត់ប្រាណលើកដុំដែកជាង១ម៉ោងទៀត ទើបចូលផ្ទះ(នេះហើយការងារជាកម្មកររបស់ខ្ញុំនោះ)។

បើខ្ញុំយកម៉ោងហាត់ប្រាណនេះ ទៅរៀនភាសារអង់គ្លេសបន្ថែមវិញ មិនដឹងជាស្គាល់ស្រីៗក្នុងថ្នាក់ប៉ុន្មានអ្នកទេ :D។

តើធ្វើមិចទៅបើអង់គ្លេសរាល់ថ្ងៃដូចប្រើការមិនកើតសោះ!

ខែវិច្ឆិកា 16, 2010 at 1:38 ល្ងាច មតិ 5

ទិនានុលេខន៍អង្គរ២០១១ ចេញលក់ហើយ

ដោយសារឆ្នាំ២០១០ខ្ញុំបានរចនាហើយតែមិនបានចេញលក់ ទើបម្ចាស់សៀវភៅយកគំរូតាមឆ្នាំ២០១០ទៅរចនាបន្ថែមសម្រាប់ឆ្នាំ២០១១ ។

Angkor Diary 2011

Angkor Diary 2011


Angkor Diary 2011-Planner

Angkor Diary 2011


Angkor Diary 2011

Angkor Diary 2011

ខែវិច្ឆិកា 3, 2010 at 7:07 ព្រឹក មតិ ១

ទិនានុលេខន៍

គ្រាន់តែចង់រក្សានៅអ្វីដែលធ្លាប់ធ្វើ ហើយវាបានបាត់បង់មួយចំនួនទៅហើយ។
ទិនានុលេខន៍ (Diary) ធ្វើបាន៤ក្បាល
-ទិនានុលេខន៍ ២០០៥-២០០៦
-ទិនានុលេខន៍ខ្មែរ ២០០៦-២០០៧
-ទិនានុលេខអង្គរ ២០០៨
-ទិនានុលេខអង្គរ​២០០៩
(ច្រើន​ទៀត…)

ខែវិច្ឆិកា 2, 2010 at 6:25 ព្រឹក មតិ ១


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives