សុខភាព ឬការសិក្សារ?

ខែវិច្ឆិកា 16, 2010 at 1:38 ល្ងាច មតិ 5

ខ្ញុំតែងតែខំណាយពេលជិត១ម៉ោង ស្ទើរៀងរាល់ថ្ងៃមិនដែលខាន ដើម្បីធ្វើការងារបន្ថែមដ៏សែនធ្ងន់ធ្ងរ បន្ទាប់ពីបញ្ចប់ម៉ោងការងារ។ គឺទៅធ្វើជាកម្មករលើកដែក ខ្ញុំធ្វើការងារនេះជាង៣ឆ្នាំមកហើយ ធ្វើការធ្ងន់ធ្ងរអត់បានប្រាក់ខែហើយ ថែមទាំងអោយលុយទៅថៅកែវិញទៀតផង។

និយាយពីការងារពេញម៉ោងរបស់ខ្ញុំវិញ សូមកុំច្រណែនខ្ញុំអី៖
គឺ ៨:០០-១២:00ព្រឹក ២:00-៥:៣០ល្ងាច ថ្ងៃសៅរ៏អត់ធ្វើការទេ បុណ្យអីក៏ឈប់ដែរ។
ប៉ុន្តែក្រុមការងារមានទម្លាប់មួយ គឺបន្ទាប់ពីចប់ម៉ោងការងារ៥កន្លះ តែងបរបួលគ្នាទាត់សីលេង(ទាំងមេទាំងកូនចៅ ទម្លាប់នេះជិត៨ខែមកហើយ)។
ប៉ុន្តែជាងមួយខែនេះចូលដល់រដូវរងារធ្លាក់ខ្យល់មេឃឆាប់ងងឹត ម្លោះហើយចប់ម៉ោងការងារមិនទាន់ទេ គឺម៉ោង៥:០០ បបួលគ្នាទៅទាត់សីហើយ។ លុះដល់ងងឹតមើលសីលេងឃើញទើបឈប់។ ហើយខ្ញុំក៏បន្តរទៅហាត់ប្រាណលើកដុំដែកជាង១ម៉ោងទៀត ទើបចូលផ្ទះ(នេះហើយការងារជាកម្មកររបស់ខ្ញុំនោះ)។

បើខ្ញុំយកម៉ោងហាត់ប្រាណនេះ ទៅរៀនភាសារអង់គ្លេសបន្ថែមវិញ មិនដឹងជាស្គាល់ស្រីៗក្នុងថ្នាក់ប៉ុន្មានអ្នកទេ :D។

តើធ្វើមិចទៅបើអង់គ្លេសរាល់ថ្ងៃដូចប្រើការមិនកើតសោះ!

Advertisements

Entry filed under: សង្គម.

ទិនានុលេខន៍អង្គរ២០១១ ចេញលក់ហើយ នណាជាអ្នកទទួលខុសត្រូវ ស្ពានកោះពេជ្រ ២២-១១-២០១០?

5 មតិ Add your own

  • 1. ក្មេងល្ងង់  |  ខែវិច្ឆិកា 16, 2010 ម៉ោង 1:50 ល្ងាច

    ញ៉ុមគិតចឹងដែរ 😀 !!

    ឆ្លើយតប
  • 2. គាឡុង  |  ខែវិច្ឆិកា 16, 2010 ម៉ោង 5:08 ល្ងាច

    🙂

    ឆ្លើយតប
  • 3. posoky  |  ខែវិច្ឆិកា 17, 2010 ម៉ោង 6:25 ព្រឹក

    អាម៉ាកសាកដាក់ដឺម៉ង់ សាកល្បងមើល ការងារនឹងសមនឹងឯងដែលតើ។

    ដំណឹង​ជ្រើសរើស​បុគ្គលិក​បច្ចេកទេស2010-11-13ការិយាល័យ​វិទ្យុ​អាស៊ី​សេរី​នៅ​ភ្នំពេញ ត្រូវ​ការ​ជ្រើស​រើស​អ្នក​បច្ចេកទេស​ម្នាក់ ដែល​អាច​ធ្វើ​ការ​បាន​ល្អ​ក្នុង​ស្ថានភាព​បន្ទាន់ និង​មមាញឹក និង​ជា​មនុស្ស​មក​ធ្វើ​ការ​ទៀង​ទាត់​ពេល​វេលា អាច​ទុក​ចិត្ត​បាន មាន​អាកប្បកិរិយា​ល្អ និង​ល្អិត​ល្អន់​ក្នុង​ការ​ងារ។
    ភារៈ​ជា​ចម្បង​រួម​មាន ៖ -បញ្ជា​គ្រឿង​ឧបករណ៍​វិទ្យុ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់។
    -បញ្ជា​គ្រឿង​ឧបករណ៍​វិទ្យុ និង​រៀបចំ​ឧបករណ៍​ក្រោយ​ពេល​ផ្សាយ។
    -ទទួល​រៀបចំ និង​ចាត់​ចែង​ផលិតផល​សំឡេង រូប​ថត រូប​ភាព​វីដេអូ។
    លក្ខណៈ​សម្បត្តិ​ចាំបាច់ ៖ -មាន​បទ​ពិសោធន៍​ខាង​វិទ្យុ និង​ទូរទស្សន៍​ជា​ការ​ល្អ។
    -អាច​ទុក​ចិត្ត​បាន និង​ល្អិត​ល្អន់​ក្នុង​ការ​ងារ។
    -អាច​ធ្វើ​ការ​បាន​ដោយ​ខ្លួន​ឯង និង​ជា​មួយ​អ្នក​ដទៃ។
    -មាន​សមត្ថភាព និង​មាន​ការ​យល់​ដឹង​ខាង​កុំព្យូទ័រ។
    សូម​បញ្ជូន CV ជា​ភាសា​អង់គ្លេស​ទៅ ៖ badend@rfa.org

    ឆ្លើយតប
  • 4. Fidele  |  ខែវិច្ឆិកា 17, 2010 ម៉ោង 12:01 ល្ងាច

    ខ្ញុំ​យល់​ថា គួរ​រៀន​អង់គ្លេស​សិន​ទៅ (បាន​ស្គាល់​ស្រី​ស្អាត) :mrgreen:

    ឆ្លើយតប
  • 5. សុផាត  |  ខែវិច្ឆិកា 18, 2010 ម៉ោង 1:50 ព្រឹក

    អាឡូវមិនដឹងមិច​រ៉េ ណាក៏ដូចណាដែរ ទៅរៀន សំនួរទីមួយត្រូវសួរថា កន្លែងនឹងមានស្រីស្អាតអត់? ដូចញ៉ុមចឹង រៀន Ice Tea ក្នុងថ្នាក់ស្រីមានម្នាក់ឲ្យគត់ អាពួកម៉ាកញ៉ុមប្រាប់ថា ហ្អែងទៅរៀន Ice Tea ​ធើអី អត់មានហ្សីស្អាតរ៉េ… (ប៉ុន្តែញ៉ុមជាសិស្សល្អ 😆 )

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: