មួល​ហេតុ​មួយ​ដែល​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​ទទួល​ខុស​ត្រូវ

ខែវិច្ឆិកា 24, 2010 at 2:58 ព្រឹក មតិ 6

សាលារាជធានីពុំបានគិតគួរពីកំណើនប្រជាជនចូលរួមក្នុងពីធីបុណ្យអ៊ុំទូក ពិសេសដោយយោងទៅលើចំនួនទូកដែលបានចូលរួមប្រណាំងនៅឆ្នាំនេះ ច្រើនជាងឆ្នាំមុន។ គោលដៅដើរកំសាន្តរបស់ប្រជាពលរដ្ឋក្នុងពិធិបុណ្យអ៊ុំទូកមាន៖

  • តាមបណ្តោយមាត់ទន្លេ
  • មុខវាំង
  • សួនច្បាវត្តបុទុម
  • សួនច្បាវិមានឯករាជ្យ
  • សួនច្បាសម្តេចហ៊ុនសែន
  • កោះពេជ្យ(គោលដៅថ្មី)

ដោយ​ឡែក កន្លែង​ដើរ​កំសាន្ត​មួយ​ចំនួន​ត្រួវ​បាន​សាលា​រាជ​ធានី​រុំព័ន្ធ​សួនស្មៅ មិន​អោយ​ដើរ​ជាន់ ដូចជា សួន​វិមាន​ឯករាជ្យ សួន​មុខ​វត្តបុទុម។ នេះជាហេតុផលមួយធ្វើអោយប្រជាពលរដ្ឋបង្វែរទិសដៅកំសាន្តទៅកាន់កន្លែងផ្សេងវិញ ដូចជាការតាំងផលិតផលនៅសួនសម្តេហ៊ុន សែន និងការតាំងពិព័រណ៍នៅកោះពេជ្រ។ ចំណែក​សួន សម្តេចហ៊ុន សែន វិញ​ស្តង់​តាំង​លក់​ផលិតផល​ត្រូវ​បាន​រៀប​ជុំវិញ​សួន​ដែល​ជា​ហេតុផល​មួយ​ធ្វើ​អោយ​បាត់បង់​ទីធ្លា​សួនទាំងមូល​សំរាប់​ប្រជាពលរដ្ឋ​ដើរ​កំសាន្ត។

នេះ​គឺ​ជា​មតិ​មួយ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​ការ​សោក​ស្តាយ​ចំពោះ​សោកនាសកម្ម​ដែល​បាន​កើត​ឡើង​ក្នុង​ពិធី​បុណ្យ​អ៊ុំទូក ២២-វិច្ឆិកា-២០១០។
សំណូមពរ៖
-សាលារាជធានីត្រូវតែពង្រីទីធ្លាកំសាន្តបន្ថែមអោយទូលាយសម្រាប់កំសាន្ត
-សាលារាជធានីត្រូវបំបែកការកំសាន្តរបស់ប្រជាពរដ្ឋទៅកាន់កន្លែងផ្សេង ចៀសវាងការប្រមួលផ្តុំនៅកន្លែងតែមួយ។

Entry filed under: សង្គម. Tags: .

នណាជាអ្នកទទួលខុសត្រូវ ស្ពានកោះពេជ្រ ២២-១១-២០១០? ប្រតិទិនឆ្នាំ២០១១

មតិ 6 Add your own

  • 1. គាឡុង  |  ខែវិច្ឆិកា 24, 2010 ម៉ោង 3:04 ព្រឹក

    មូលហេតុនេះក៍ត្រឹមត្រូវ មានហេតុផលដែរ!

    ឆ្លើយតប
  • 2. ក្មេងស្រែ  |  ខែវិច្ឆិកា 24, 2010 ម៉ោង 3:46 ព្រឹក

    សួន​ជា​ការ​តាំង​លម្អរ, រុំព័ទ្ធ​មិន​អោយ​ដើរ​ជាន់​ជា​រឿង​ត្រឹម​ត្រូវ, តែ​អ្វី​ដែល​គួរ​តែ​ធ្វើ សម្រាប់​កោះ​ពេជ្រ ដែល​គេ​រំពឹង​ទុកថា យ៉ាង​ហោចណាស់​មនុស្ស​ខ្ទង់​លាន​នាក់ គួរ​តែ​ត្រូវ​បាន​រៀបចំ អោយ​មាន​ផ្លូវ​ចេញ​និង​ចូល ខុសគ្នា ហើយ​ធំទូលាយ​ជាង​អ្វី​ដែល​យើង​កំពុងឃើញ! ស្ពានតូចៗចំនួនពីរ វាហាក់​ដូច​ជា​មិន​គ្រប់​គ្រាន់​សម្រាប់កណ្តុរ ដែល​ឆ្លង​ទៅ​ស៊ី​កាកសំណល់​ដែល​គេ​បោះចោល​លើ​កោះ​នោះ​ផង!

    ឆ្លើយតប
  • 3. សុភ័ក្ត្រ  |  ខែវិច្ឆិកា 24, 2010 ម៉ោង 9:05 ព្រឹក

    យល់​ស្រប​ផង​ដែរ

    ឆ្លើយតប
  • 4. posoky  |  ខែវិច្ឆិកា 24, 2010 ម៉ោង 2:27 ល្ងាច

    ហឹមអាម៉ាក មិនដឹងជាអ្នកដែលត្រូវគេជាន់រហូតដល់ស្លាប់ វេទនាយ៉ាងណាទេ? បើគ្រាន់តែក្តិចបន្តិចឈឺទៅហើយ មានអ្នកខ្លះ គឺវ៉ល់ ដូចក្រូចច្របាច់សម័យ៩០ជាងអីចឹង ។

    ឆ្លើយតប
    • 5. បុរិន្ទ  |  ខែវិច្ឆិកា 25, 2010 ម៉ោង 3:37 ព្រឹក

      គ្នាមើលរួបភាព ឬវីដេអូ ឃើញពិតជាវេទនាខ្លាំងណាស់ ខ្លះខំប្រឹងបក់ដៃអោយជួយ តែគ្មានអ្នកជួយ មិនដឹងពេលហ្នឹងជនរងគ្រោះអន្ទះអន្ទេង ខ្លោចផ្សា យ៉ាងណាទេ

      ឆ្លើយតប
  • 6. sambatt  |  ខែវិច្ឆិកា 26, 2010 ម៉ោង 10:55 ព្រឹក

    ប្រសិនជាបានគិតទុកមុនចឹង យើងជៀសវាងរឿងសោកនាដកម្ម
    ដ៏រន្ធត់់បែបនេះបានជាក់់ជាមិនខាន។ខ្ញុំគំាទ្រយោបល់់របស់់បុរិន្ធ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: