Archive for ខែមករា, 2011

អាហារមានគីមីនៅកម្ពុជា

Borax(Na2 B4O7, 6H2O) ឬ ទឹកអន្សា ដាក់លើចំណីអាហារដើម្បីឧ្យនៅស្រស់-ស្វិតបាយយូរ។
អាហារដែលគេនិយមដាក់ៈ ត្រីប្រឡាក់ ប្រហិត សាច់ជ្រូក សាច់ក្រក ប្រហិតសាច់គោ គុយទាវ មី នុំបញ្ចុក
ផលប៉ះពាល់ដល់សុខភាពៈ គ្រោះថ្នាក់ចៃដន្យដល់តំរង់នោម រលាកបំពង់រំលាយអាហារ។ ករណីលើសកំរិតៈ ១៥ក្រាមចំពោះមនុស្សចាស់ ៥ក្រាមចំពោះកុមារបណ្តាយឧ្យក្អូតឈាមស្លាប់។


ថ្នាំការពារ ឬសម្លាប់សត្វល្អិត (Phosphate and Carbonate group) ប្រើក្នុងគោលបំណងកុំឧ្យសត្វល្អិត រុយរោម និងមានដង្កូវ។
អាហារដែលគេនិយមដាក់ៈ បន្លែស្រស់ ផ្លែឈើ ត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក….
ផលប៉ះពាល់ដល់សុខភាពៈ បណ្តាលឧ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។
ករណីលើសកំរិតៈ បណ្តាលឧ្យវិលមុខ ហ៊ឺងត្រចៀក ក្អូត ថប់ដង្ហើម និងគាំងបេះដូង។


Formal សម្រាប់រក្សាអាហារឧ្យបានយូរ មិនអោយឆាប់ខូច ប្អូម ស្អុយ រលួយ ឬអន់សាច់
អាហារដែលគេនិយមដាក់ៈ បន្លែស្រស់ ត្រី គ្រឿងសមុទ្រ សាច់….។ គេសំគាល់ឃើញភាគច្រើនដាក់នៅលើបន្លែ សាច់ ដែលត្រូវដឹកជញ្ជូន ផ្លូវឆ្ងាយ ឬស្តុកទុករយៈពេលយូ
ផលប៉ះពាល់ដល់សុខភាពៈ ឈឺក្រពះ ក្អួត រាគ សន្លប់ ឬដល់ស្លាប់


Hydrosulfite and bleaching Agent សម្រាប់ដាក់ដើម្បីឧ្យមានពណ៌ ស ល្អ
អាហារដែលគេនិយមដាក់ៈ គល់ស្លឹគ្រៃហាន់ ខ្ញី គ្រឿងស្លរ សណ្តែកបណ្តុះ ដូងខ្ចី ស្ករត្នោត ទំពាំង ធូរេន
ផលប៉ះពាល់ដល់សុខភាពៈ សម្ពាតឈាមចុះខ្សោយ ពិបាកដកដង្ហើម វិលមុខ ហ៊ឹងត្រចៀក ឈឺក្រពះ ក្អូត រាគ សន្លប់ ឬស្លាប់។ ចំពោះមនុស្សមានប្រតិកម្មខ្លាំងមានសភាពដូចមនុស្សកើតហឺត។


Salicylic acid ការពារចំណីអាហារកុំឧ្យដុះផ្សិត។
អាហារដែលគេនិយមដាក់ៈ បន្លែផ្លែឈឺ ជ្រក់គ្រប់មុខ ដើម្បីទុកបានយូរមិនងាយខូច និងដុះផ្សិត។
ករណីលើសកំរិតៈ កំហាប់ក្នុងឈាមដល់ ២៥ ទៅ ៣០ មីលីក្រាម ក្នុងមួយលីត្រឈាមបណ្តាលឧ្យក្អូត ឈឺក្បាល វិលមុខ ក្តៅខ្លួន និងស្លាប់។


Synthetic Colour សម្រាប់ធ្វើឧ្យមានពណ៌ស្រស់
អាហារដែលគេនិយមដាក់ៈ ទឹកម្ទេស សាច់ក្រក ប្រហិត បង្គាក្រោម សាច់ខ្វៃ-អាំង-ចៀន…
ផលប៉ះពាល់ដល់សុខភាពៈ បណ្តាលឧ្យសុខភាពចុះខ្សោយ ។

ខែមករា 31, 2011 at 7:01 ព្រឹក មតិ 8

បទចំរៀងខ្មែរពីដើម Remix

“ស្រលាញ់អូន៣៦៥ថ្ងៃ” ជាបទចំរៀងពីដើម​។
ខ្ញុំបានចំណាយពេលពេញមួយថ្ងៃដើម្បីរីមិច គឺគ្រាន់ជាការកំសាន្តប៉ុណ្ណោះ។
ហើយអ្នកច្រៀងក្នុងបទនេះក៏ជាខ្ញុំដែរ 😛 ។

កម្មវិធី: Adobe Audition 1.5

http://www.fileden.com/files/2009/1/16/2269754/loveyou365day_remix.mp3%20

ខែមករា 21, 2011 at 7:29 ព្រឹក មតិ 8

ទៅស្រុកពាមរក៍ពិនិត្យមើលការថតឈុតវីដេអូផ្សព្វផ្សាយ

ក្រោកតាំងពី ៦ ព្រឹកព្រលឹមថ្ងៃទី ១១ មករា ២០១១ ធ្វើដំណើរទៅកាន់ស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីជួយគាំទ្រ និងពិនិត្យដល់ការថតឈុតផ្សព្វផ្សាយ។
ចំណែកការងារខ្ញុំមិនមែនជាអ្នកផ្តល់យោបល់ដល់ការថតវីដេអូនេះទេ គឺគ្រាន់តែជាអ្នកកាន់ម៉ាស៊ីនថត​ ថតយករូបភាពសកម្មភាពដើម្បីរាយការណ៍ជូនប្រធានវិញតែប៉ុណ្ណោះ។
ឈុតវីដេអូផ្សព្វផ្សាយខ្លីនេះគឺស្តីអំពី ការងារដែលខ្ញុំធ្វើរាល់ថ្ញៃហ្នឹងហើយ ។ សូមរងចាំមើលតាមកញ្ចក់ទូរទស្សន៍

ខែមករា 13, 2011 at 10:05 ព្រឹក មតិ 6

ឆ្លងឆ្នាំ ២០១០-២០១១នៅសៀមរាប

ចេញដំណើរពីអំពេញទៅសៀមរាប ៣១ ធ្នូ ២០១០។
គោលបំណងគឺមិនមែនដើម្បីទៅ រាប់ថយក្រោយនៅសៀមរាបទេ​ គឺដើម្បីទៅសួរសុខទុក្ខ ប្រាសាទអង្គរវត្ត។
ទៅដល់សៀមរាបយប់ម៉ោងប្រហែល ៩យប់ (កុំតែបានកក់បន្ទប់ពីថ្ងៃ កុំអីអត់កន្លែងដេកប៉ាដោយ)។
សណ្ឋាគារ និងផ្ទះសំណាក់នៅសៀមរាប មិនបានឡើងថ្លៃដូចនៅ ក្រុងព្រះសីហនុទេ។
ពេលពាក់កណ្តាលអាទ្រាតយប់មានការបាញ់កាំជ្រួចអបអរចូលឆ្នាំថ្មី(អត់បានក្រោកមកមើលទេ ព្រោះអស់កំលាំងនឹងការធ្វើដំណើរ) និងមានការប្រគុំតន្ត្រីយក្សទៀតផង(អត់មានបានទៅមើលពេលយប់ទេ ទៅមើលពេលថ្ងៃឃើញតែឆាកទទេរ និងស្បោងសម្រាមពេញវាល)។

បន្ទាប់ពីទៅដើរលេងនៅសៀមរាប បីយប់ បួនថ្ងៃ ខ្ញុំចង់ប្រាប់ពីអារម្មណ៍របស់ខ្ញុំដល់អ្នកទាំងអស់គា្នថា ក្រោយពេលត្រឡប់មកភ្នំពេញវិញ ខ្ញុំពិបាកចិត្តណាស់ព្រោះចាយលុយអស់ហើយ 😦

ថ្ងៃរៀបលិចលើភ្នំបាក់ខែង ០១-០១-២០១១

ថ្ងៃរៀបលិចលើភ្នំបាក់ខែង ០១-០១-២០១១

ចូលភូមិវប្បធម៌លើកទី១

ចូលភូមិវប្បធម៌លើកទី១

ខែមករា 5, 2011 at 8:20 ព្រឹក មតិ 4


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives