អាហារមានគីមីនៅកម្ពុជា

ខែ​មករា 31, 2011 at 7:01 ព្រឹក មតិ 8

Borax(Na2 B4O7, 6H2O) ឬ ទឹកអន្សា ដាក់លើចំណីអាហារដើម្បីឧ្យនៅស្រស់-ស្វិតបាយយូរ។
អាហារដែលគេនិយមដាក់ៈ ត្រីប្រឡាក់ ប្រហិត សាច់ជ្រូក សាច់ក្រក ប្រហិតសាច់គោ គុយទាវ មី នុំបញ្ចុក
ផលប៉ះពាល់ដល់សុខភាពៈ គ្រោះថ្នាក់ចៃដន្យដល់តំរង់នោម រលាកបំពង់រំលាយអាហារ។ ករណីលើសកំរិតៈ ១៥ក្រាមចំពោះមនុស្សចាស់ ៥ក្រាមចំពោះកុមារបណ្តាយឧ្យក្អូតឈាមស្លាប់។


ថ្នាំការពារ ឬសម្លាប់សត្វល្អិត (Phosphate and Carbonate group) ប្រើក្នុងគោលបំណងកុំឧ្យសត្វល្អិត រុយរោម និងមានដង្កូវ។
អាហារដែលគេនិយមដាក់ៈ បន្លែស្រស់ ផ្លែឈើ ត្រីប្រឡាក់ ត្រីងៀត ប្រហុក ផ្អក….
ផលប៉ះពាល់ដល់សុខភាពៈ បណ្តាលឧ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។
ករណីលើសកំរិតៈ បណ្តាលឧ្យវិលមុខ ហ៊ឺងត្រចៀក ក្អូត ថប់ដង្ហើម និងគាំងបេះដូង។


Formal សម្រាប់រក្សាអាហារឧ្យបានយូរ មិនអោយឆាប់ខូច ប្អូម ស្អុយ រលួយ ឬអន់សាច់
អាហារដែលគេនិយមដាក់ៈ បន្លែស្រស់ ត្រី គ្រឿងសមុទ្រ សាច់….។ គេសំគាល់ឃើញភាគច្រើនដាក់នៅលើបន្លែ សាច់ ដែលត្រូវដឹកជញ្ជូន ផ្លូវឆ្ងាយ ឬស្តុកទុករយៈពេលយូ
ផលប៉ះពាល់ដល់សុខភាពៈ ឈឺក្រពះ ក្អួត រាគ សន្លប់ ឬដល់ស្លាប់


Hydrosulfite and bleaching Agent សម្រាប់ដាក់ដើម្បីឧ្យមានពណ៌ ស ល្អ
អាហារដែលគេនិយមដាក់ៈ គល់ស្លឹគ្រៃហាន់ ខ្ញី គ្រឿងស្លរ សណ្តែកបណ្តុះ ដូងខ្ចី ស្ករត្នោត ទំពាំង ធូរេន
ផលប៉ះពាល់ដល់សុខភាពៈ សម្ពាតឈាមចុះខ្សោយ ពិបាកដកដង្ហើម វិលមុខ ហ៊ឹងត្រចៀក ឈឺក្រពះ ក្អូត រាគ សន្លប់ ឬស្លាប់។ ចំពោះមនុស្សមានប្រតិកម្មខ្លាំងមានសភាពដូចមនុស្សកើតហឺត។


Salicylic acid ការពារចំណីអាហារកុំឧ្យដុះផ្សិត។
អាហារដែលគេនិយមដាក់ៈ បន្លែផ្លែឈឺ ជ្រក់គ្រប់មុខ ដើម្បីទុកបានយូរមិនងាយខូច និងដុះផ្សិត។
ករណីលើសកំរិតៈ កំហាប់ក្នុងឈាមដល់ ២៥ ទៅ ៣០ មីលីក្រាម ក្នុងមួយលីត្រឈាមបណ្តាលឧ្យក្អូត ឈឺក្បាល វិលមុខ ក្តៅខ្លួន និងស្លាប់។


Synthetic Colour សម្រាប់ធ្វើឧ្យមានពណ៌ស្រស់
អាហារដែលគេនិយមដាក់ៈ ទឹកម្ទេស សាច់ក្រក ប្រហិត បង្គាក្រោម សាច់ខ្វៃ-អាំង-ចៀន…
ផលប៉ះពាល់ដល់សុខភាពៈ បណ្តាលឧ្យសុខភាពចុះខ្សោយ ។

Advertisements

Entry filed under: សង្គម.

បទចំរៀងខ្មែរពីដើម Remix អផ្សុកពេកដោះទូរស័ព្ទលេង

8 មតិ Add your own

  • 1. ពត៌មានទូរស័ព្ទ  |  ខែ​មករា 31, 2011 នៅ 7:07 ល្ងាច

    សុំcopy មួយហើយពួកម៉ាក

    ឆ្លើយ​តប
    • 2. បុរិន្ទ  |  ខែ​កុម្ភៈ 1, 2011 នៅ 4:03 ព្រឹក

      មានអីជួយផ្សព្វផ្សាយដល់ប្រជាជនខ្មែរ។ ខ្ញុំវាយតាមបស់គេដែរហ្នឹង

      ឆ្លើយ​តប
  • 3. បូនីតា  |  ខែ​ឧសភា 8, 2011 នៅ 2:04 ល្ងាច

    ខ្ញុំចង់ដាក់របស់នេះដែរ តែផ្ទះលោកបានដាក់ទៅហើយ។

    ឆ្លើយ​តប
    • 4. បុរិន្ទ  |  ខែ​ឧសភា 10, 2011 នៅ 11:20 ព្រឹក

      ដាក់ទៅមានទៅបញ្ហាអី! កូពីយកទៅដាក់ក៏បានដែរ​ ម្យ៉ាងខ្ញុំដាក់យូខែមកហើយ វាបានក្លាយជាអត្ថបទចាស់គ្មាននណារចាប់អារម្មណ៍ទៀតទេ។

      ឆ្លើយ​តប
      • 5. somada  |  ខែ​ឧសភា 15, 2011 នៅ 1:42 ព្រឹក

        អីយ៉ា! តូចចិត្តមែនទេ ។ មិនអីទេណាគេមិនចាប់អារម្មណ៍អត្ថបទនេះក៏មិនអីដែរ ឲ្យតែចាប់អារម្មណ៍ម្ចាស់ផ្ទះទៅបានហើយ ។​និយាយលេងទេណា ស្រុកយើងសម្បូរណាស់ គ្រប់ផ្សារតែម្តង សុទ្ធតែអាបែបហ្នឹង ។ ចង់ញ៉ាំបន្លែស្រស់​ ហើយគ្មានថ្នាំពិតជាពិបាករកណាស់ឥឡូវនេះ ។

  • 6. បូនីតា  |  ខែ​ឧសភា 11, 2011 នៅ 1:54 ល្ងាច

    okay.

    ឆ្លើយ​តប
  • 7. មុនីរ័ត្ថ  |  ខែ​កញ្ញា 8, 2011 នៅ 11:39 ព្រឹក

    មុនីរ័ត្ថ
    ខ្ញុំមានចង្ងល់ក្នុងការធ្វើសាច់ក្រកប​តើអ្នកណាអាចប្រាប់ពីវិធីធ្វើវាបាន?

    ឆ្លើយ​តប
  • 8. borin  |  ខែ​កញ្ញា 9, 2011 នៅ 1:26 ព្រឹក

    សាកសួរទៅបងស្រីសាមាដាមើរ ព្រោះគាត់ពូកែធ្វើម្ហូបគ្រាន់បើ

    ឆ្លើយ​តប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




ប្រកាស​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: