Archive for ខែ​មីនា, 2011

ភ្លើងលោតតាមសម្លេងរបស់ខ្ញុំ

ក្រោយ​ពី​ឈឺក្បាល​វិលមុខ​អស់​រយៈពេល​ជិតកន្លះ​ខែ​មក​នេះ ព្រោះ​តែ​មិន​មាន​ជំនាញ តែ​ជា​ចំណង់​ចំ​ណូល​ចិត្ត។ សូមអគុណបងម៉នikhmer2.wordpress.com ​ដែល​ចំណាយពេល​ធ្វើ​ការ​ឆ្លើយ​តបពន្យល់ ផ្តល់​យោបល់​រាល់សំនួរ​ និងចម្ងល់​របស់ខ្ញុំ បើទោះបីការពន្យល់នៅលើប្លក់ពិបាកយ៉ាងណាក្តី។ វាជា​លំ​ហាត់​មួយ​ដ៏​ធំ​សម្រាប់​ខ្ញុំ ដែល​បាន​បំ​ភ្លេច​ចោល​ជាយូ​ណាស់​មក​​ហើយ ។ ភ្លើងលោតតាមសម្លេង ខ្ញុំ​ប៉ង​ធ្វើ​ជាយូរ​ណាស់​មក​ហើយ យូរច្រើនជាងរយៈ​ពេល​១០​ឆ្នាំទៅ​ទៀត។ នេះគឺជារបស់ខ្ញុំ អ្កកទាំងអស់គ្នាក៏អាចសាកល្បងបានដែរ។


តារាងចំណាយ
-អំពូលយ៉ូដ ចំនួន៩ =​ ៩០០រៀល
-រេស៊ីស្តង់ 470R ចំនួន១= ១០០រៀល
-រេស៊ីស្តង់ 47K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 39K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 33K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 10K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 4.7K ចំនួន២= ២០០រៀល
-រេស៊ីស្តង់ 1.2K ចំនួន៩= ៩០០រៀល
-វ៉ារីយ៉ាប 100K ចំនួន១= ៥០០រៀល
-ត្រង់ស៊ីស្ទ័រ BC557 ចំនួន១= ៥០០រៀល
-ត្រង់ស៊ីស្ទ័រ BC547 ចំនួន៩= ៤៥០០រៀល
-កុងដង់ 4.7uF ចំនួន២= ៥០០រៀល
-បន្ទះរៀបគ្រឿង ចំនួន១= ៥០០០រៀល
——————————–
សរុបចំណាយ ១៣៩០០រៀល (ចំពោះរេស៊ីស្តង់មិនលក់រាយទេ គឹត្រូវទិញម្តង១០​ស្មើ១០០០រៀល)

ខែ​មីនា 21, 2011 at 10:07 ព្រឹក មតិ 12

Apple Wallpaper បែបខ្មែរ

លួចធ្វើលេង ពេលប្រធានអត់នៅ :lol:ហិហិ ។
មើលទៅប្លែកគួសម សាកយកទៅដាក់ក្នុងអេក្រង់មើលបង ប្អូន!
ទាញយកតាមនេះ >> https://5khmer.files.wordpress.com/2011/03/apple-wallpaper-khmer.jpg
ទំហំpx: 1440×900 widescreen

ខែ​មីនា 10, 2011 at 5:03 ព្រឹក មតិ 16

ផែនទីប្រទេសកម្ពុជា ជាឯកសារ Vector (*.ai)

នេះជាផែនទីប្រទេសកម្ពុជា ជាឯកសារ វិចទ័រ របស់កម្មវិធី Adobe Illustrator។
វិចទ័រ គឺជា ប្រភេទឯកសារូបភាពគុណភាពខ្ពស់ ទោះបីពង្រីប៉ុនជញ្ជាំងប្រហារក៏មិនបែក ឬព្រាលដែរ។
វាមានភាពងាយស្រួលក្នុងការកែ ផ្តូរពណ៌ ឬលុបចេញផ្នែកណាមួយយ៉ាងងាយស្រួល ព្រោះវាបានរក្សានូវភាពជាស្រទាប់(layer)។
ផែនទីនេះត្រូវបានវាយជាភាសារខ្មែរ ដោយខ្ញុំបាទ ជាពុម្ភអក្សរ ខ្មែរយូនីកូដ ។

ទាញយកនៅត្រង់នេះ>> https://docs.google.com

ខែ​មីនា 4, 2011 at 7:40 ព្រឹក មតិ 12

អណ្តាតអត់ឆ្អឹង

ច្រៀងដោយតារាចំរៀង ម៉ឹៗកិះឆ្នាំងបាយធ្លុះ “អ្នកបេះដូងខ្សោយហាមស្តាប់!”

ខែ​មីនា 1, 2011 at 6:53 ព្រឹក មតិ 9


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives