Archive for ខែ​មេសា, 2011

ស៊ីផឹក​ ផឹកស៊ី

តើអ្នកគិតយ៉ាងដូចម្តេច បើសិនជាប្តីអ្នកចេះផឹក ឬប្រពន្ធចេះផឹក (ស្រា ឬស្រាបៀ)?
មតិមួយលើកឡើងថាបើមិនផឹកស៊ីគឺមិនចូលក្នុងចំណោមគេឡើយ។ នណាក៏ដឹងដែលថា ផឹកស្រា ឬស្រាបៀធ្វើអោយខូចសុខភាព។ ដោយចងចាំពាក្យទូន្មាននេះ ខ្ញុំ​តែង​តែបដិសេធ​រាល់​ការបបួលស៊ីផឹក។ ជាងមួយឆ្នាំមុនខ្ញុំ បដិសេធដាច់ខាតចំពោះការផឹកស្រាគ្រប់ប្រភេទ រាល់កម្មវិធីនីមួយៗខ្ញុំតែងផឹកទឹកក្រូច ឬទឹកផ្លែឈើ(ព្រោះខ្ញុំចូលចិត្ត)។ ក្រោយពេលខ្ញុំផ្លាស់ប្តូរការងារទៅកន្លែងថ្មី គឺប៉ះចំក្រុមពិសេស អោយតែបានផឹកស៊ីម៉ោង១២យប់ទើបចូលផ្ទះ(ផឹកម្តងៗមិនដែលផឹកមួយកន្លែង)។ តើអោយខ្ញុំបដិសេដដាច់ខាតយ៉ាងមេចកើតបើជាក្រុមការងារជាមួយគ្នា ពិសេសគឺប្រធានរបស់ខ្ញុំ បើមិនចូលចំណោមគាត់ទេ វីវរផ្តាច់កុងត្រាការងារខ្ញុំ ម្លោះហើយចេះតែជល់ពីបីកែវជាមួយគាត់ទៅ។ មុនថ្ងៃចូលឆ្នាំថ្មី ក្រុមការងារបាន(ចូលលុយគ្នា)រៀបចំពីធីជួបជុំអបអរសារទរឆ្នាំថ្មី ក្នុងហាងមួយ ដោយចាប់ផ្តើមពេលចេញពីធ្វើការ ម៉ោង៥និង៣០នាទីល្ងាច។ ខ្ញុំផឹកអស់ស្រាបៀអង្គរ បីដប មើលម៉ោង ៩យប់ ក៏ដាក់មេប្រូចអត់លាមួយម៉ាត់មកផ្ទះមុន(បើនៅយូច្បាស់ជាលង់ខ្លួនអត់ងងុយមិនខាន)។

ថ្ងៃទី១ចូលឆ្នាំថ្មី អ្នកជិតខាងបានរៀបចំកម្មវិធីជួបជុំអ្នកភូមិ (មនុស្សភាគច្រើនបានចេញពីភ្នំពេញ ម្លោះហើយនៅតែមនុស្សចាំផ្ទះ និងគ្រួសារមួយចំនួនប៉ុណ្ណោះ)។ ម៉ោង៣ល្ងាចខ្ញុំបានជួយរៀបចំលើកធុងបាស អំភ្លី កុំព្យូទ័រ និងដើរទិញcd karaoke សម្រាប់ចាក់ច្រៀង ហើយក៏កំដរច្រៀងលេងដល់ម៉ោង៦ល្ងាច ម្ហូបក៏ធ្វើរួច ស្រាបៀក៏បានទិញមក គ្រប់យ៉ាងបានរៀបចំរួចរាល់នៅមុខផ្ទះ កម្មវិធីក៏ចាប់ផ្តើមដោយការប្រកាសតាមធុងបាស់ហៅអ្នកជិតខាងមកចូលរួម(ប្រហែល១០នាក់ប្រុស)។ មិនបង្អង់យូខ្ញុំក៏ត្រឡប់ចូលផ្ទះមើលទូរទស្សន៍វិញ ព្រោះមិនចង់ផឹកស្រាទេ(គេបានមកហៅពីរដងដែរ តែមិនទៅ)។ លុះដល់មោង១០យប់ ស្រាប់តែលឺមាត់ស្រីៗ គឺជាអ្នកជិតខាងដែរបានចូលរួម (ហិហិហិ លួចមើលនាងៗញយៗដែរពេលនាងៗចេញចូលផ្ទះ តែមិនដែលនិយាយគ្នានោះទេ)។

តើខ្ញុំនូវប្រកាន់ខ្លួនជាសុភាពបុរសដល់ណាទៀត បើស្រីៗឥឡូវក៏ផឹកដែលនោះ!

ខែ​មេសា 19, 2011 at 1:58 ព្រឹក មតិ 5

អីវ៉ាន់ឡើងថ្លៃពី៥០% ទៅ១០០%

មុនថ្ងៃនៃពិធីបុណ្យធំៗក្នុងប្រទេសកម្ពុជា គេសង្កេតឃើញមានការលក់បញ្ចុះតំលៃទំនិញផ្សេៗ នៅតាមហាងពិសេសក្នុងរាជធានីភ្នំពេញ ដូចជាឧបករណ៍អេឡិចត្រូនិច សំលៀកបំពាក់…។ ដោយឡែកចំពោះទំនិញផ្សេងទៀត ដែលមានតម្រូវការខ្ពស់សម្រាប់ពិធីបុណ្យ គឺបានឡើងថ្លៃពី ៥%០ ទៅ ១០០%។ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ បន្លែ ផ្លែឈើ ត្រី សាច់ គឺជារបស់ចាំបាច់ដែលប្រជាជនត្រូវការមិនអាចខ្វះបាន ការធ្វើដំណើរ សាំងក៏បានឡើងថ្លៃដែរ។
សាំសូគីមិចមានតម្លៃ ៥៣០០រៀល ក្នុងមួយលីត គឺបានឡើងថ្លៃ១០០រៀលក្នុងកំឡុងពិធីបុណ្យចូលឆ្នាំ។ សូមរងចាំមើលតើសាំងអាចចុះថ្លៃវិញដែរឬទេបន្ទាប់ពីថ្ងៃចូលឆ្នាំកន្លងផុតទៅនោះ។

ថ្លៃធ្វើដំណើររថយន្តកាពីតូល ភ្នំពេញ-បាត់ដំបង ៣ម៉ឺនរៀល គឺឡើងថ្លៃជិត១០០% បើប្រៀបធៀបនឹងថ្ងៃធម្មតា ១៦០០០រៀល។ តើក្រុមហ៊ុនចំណេញប៉ុណ្នាខណៈមានប្រជាជនធ្វើដំណើររាប់ម៉ឺននាក់ធ្វើដំណើរនោះ!

តើគួរបន្ទោសដល់ថ្នាក់ដឹកនាំទេ ដែលអសមត្ថភាពក្នុងការទប់ស្កាត់ការកេញចំណេញរបស់ឈ្មួញ?
ឬក៏ នេះជាអ្វីដែលគេហៅថាសេដ្ឋកិច្ចទីផ្សារសេរី?

(មានមតិមួយលើកឡើងថា ថ្នាក់ដឹកនាំពុំសូវខ្វល់ខ្វាយពីការឡើងថ្លៃទំនិញ សាំង នៅលើទីផ្សាឡើយ ព្រោះការឡើងថ្លៃនេះមិនប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ទេ ណាមួយថ្លៃសាំងជាការចំណាយរបស់រដ្ឋ)

ខែ​មេសា 12, 2011 at 3:22 ព្រឹក មតិ 4

ប្រើស្រោមអនាម័យទើបជាបុរសចេះទទួលខុសត្រូវ

កំពុងតែអង្គុយជជែកគ្នាលេងជាមួយមិត្តភ័ក ស្រាប់តែមានក្មេងពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ អាយុប្រហាក់ប្រហែលខ្ញុំមកបបួលខ្ញុំលេងហ្គេម។
នាងប្រាប់ថានាងជាសកម្មជនរបស់អង្គការ ភីអេសអាយ ។ ក្រោយពេលលេងចប់អត់មានអីសោះ ក្រៅពីឃោសនាអោយប្រើប្រាស់ស្រោមអនាម័យ និងជូនប៊ិចមួយដើមអនុស្សាវរិយ៍។ នៅលើប៊ីចមានសរសេរថា “ប្រើស្រោមអនាម័យទើបជាបុរសចេះទទួលខុសត្រូវ” បើដូច្នោះមែនប្រើប្រាស់តែស្រោមទៅរួចខ្លួនអស់ហើយ!

ខែ​មេសា 5, 2011 at 10:52 ព្រឹក មតិ 4


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives