អីវ៉ាន់ឡើងថ្លៃពី៥០% ទៅ១០០%

ខែ​មេសា 12, 2011 at 3:22 ព្រឹក មតិ 4

មុនថ្ងៃនៃពិធីបុណ្យធំៗក្នុងប្រទេសកម្ពុជា គេសង្កេតឃើញមានការលក់បញ្ចុះតំលៃទំនិញផ្សេៗ នៅតាមហាងពិសេសក្នុងរាជធានីភ្នំពេញ ដូចជាឧបករណ៍អេឡិចត្រូនិច សំលៀកបំពាក់…។ ដោយឡែកចំពោះទំនិញផ្សេងទៀត ដែលមានតម្រូវការខ្ពស់សម្រាប់ពិធីបុណ្យ គឺបានឡើងថ្លៃពី ៥%០ ទៅ ១០០%។ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ បន្លែ ផ្លែឈើ ត្រី សាច់ គឺជារបស់ចាំបាច់ដែលប្រជាជនត្រូវការមិនអាចខ្វះបាន ការធ្វើដំណើរ សាំងក៏បានឡើងថ្លៃដែរ។
សាំសូគីមិចមានតម្លៃ ៥៣០០រៀល ក្នុងមួយលីត គឺបានឡើងថ្លៃ១០០រៀលក្នុងកំឡុងពិធីបុណ្យចូលឆ្នាំ។ សូមរងចាំមើលតើសាំងអាចចុះថ្លៃវិញដែរឬទេបន្ទាប់ពីថ្ងៃចូលឆ្នាំកន្លងផុតទៅនោះ។

ថ្លៃធ្វើដំណើររថយន្តកាពីតូល ភ្នំពេញ-បាត់ដំបង ៣ម៉ឺនរៀល គឺឡើងថ្លៃជិត១០០% បើប្រៀបធៀបនឹងថ្ងៃធម្មតា ១៦០០០រៀល។ តើក្រុមហ៊ុនចំណេញប៉ុណ្នាខណៈមានប្រជាជនធ្វើដំណើររាប់ម៉ឺននាក់ធ្វើដំណើរនោះ!

តើគួរបន្ទោសដល់ថ្នាក់ដឹកនាំទេ ដែលអសមត្ថភាពក្នុងការទប់ស្កាត់ការកេញចំណេញរបស់ឈ្មួញ?
ឬក៏ នេះជាអ្វីដែលគេហៅថាសេដ្ឋកិច្ចទីផ្សារសេរី?

(មានមតិមួយលើកឡើងថា ថ្នាក់ដឹកនាំពុំសូវខ្វល់ខ្វាយពីការឡើងថ្លៃទំនិញ សាំង នៅលើទីផ្សាឡើយ ព្រោះការឡើងថ្លៃនេះមិនប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់គាត់ទេ ណាមួយថ្លៃសាំងជាការចំណាយរបស់រដ្ឋ)

Entry filed under: សង្គម. Tags: .

ប្រើស្រោមអនាម័យទើបជាបុរសចេះទទួលខុសត្រូវ ស៊ីផឹក​ ផឹកស៊ី

មតិ 4 Add your own

  • 1. សុខ​ហ៊ាង  |  ខែ​មេសា 12, 2011 ម៉ោង 5:15 ព្រឹក

    បើនៅស្រុក​គេវិញ​, ចូល​ឆ្នាំ​ថ្មិ​ចឹង​គេ​មុខ​តែ​លក់​ទំនិញ​ចុះ​ថ្លៃ​ហើយ មិន​មែន​ដូច​ស្រុកយើង​ទេ។ ឈ្មួញ​កណ្តាល​តែង​តែ​ច្បិច​យក​ប្រយោជន៍​យ៉ា​ង​ធ្ងន់​ធ្ងរ។ ពិត​ជា​មិនអាច​ទទួល​យក​បាន​មែន។ ប្រមុខ​ដឹង​នាំ​ប្រទេស​តេង​តែ​ស្រែក​ក្តែងៗ​ ថា​ហាម​ឡើង​ថ្លៃ! តែ​នៅ​តែ​ឡើង។ នេះ​ហើយ​ស្រុក​ខ្ញុំ! :S😦

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែ​មេសា 12, 2011 ម៉ោង 7:45 ព្រឹក

      ទំលាប់នេះរាប់ឆ្នាំទៅហើយ នៅតែដដែល កោតនាំគ្នាធ្វើការទាំងបិទភ្នែកទៅកើត។

      ឆ្លើយតប
  • 3. somada  |  ខែ​មេសា 18, 2011 ម៉ោង 11:46 ព្រឹក

    ស្រុកខ្មែរពិតជាកៀបស៊ីស្រស់ ៗ ហើយមិនញញើតទៀតផង ឲ្យតែមាន​ពិធីបុណ្យធំ ៗ បែបនេះគាត់កោរមិនដាក់ទឹកទេ ។ តែចំណែកស្រុក​ថៃ​គេមិនបានឡើងថ្លៃដូចជាស្រុកយើងទេ តម្លៃឡាននៅរក្សាដដែល តែគេ​តម្លើងឡានមានន័យថា​ថ្ងៃធម្មតាគេរត់តាមផ្លូវនេះចំនួន៣គ្រឿង គេបន្ថែម២គ្រឿងទៀត​ដើម្បីងាយស្រួលឲ្យប្រជាជនគេធ្វើដំណើរទៅលេងស្រុកកំណើត ។ ចំណែកតម្លៃ​នំ​​ចំណីផ្លែឈើវិញនៅដដែល ហើយបើយើង​ទិញ​ច្រើន​គេ​នឹងមានការ​បញញចុះតម្ឡៃពិសេសឲ្យទៀតផង ។

    សង្ឃឹមថាស្រុកយើង នឹង មើលឃើញចំណុចល្អ ៗ របស់អ្នក​ក្បែរ​ខាង​ខ្លះ ៗ ផង​។

    ឆ្លើយតប
  • 4. បុរិន្ទ  |  ខែ​មេសា 19, 2011 ម៉ោង 2:50 ព្រឹក

    ថ្ងៃចូលឆ្នាំទៅញ៉ាំគុយទាវកន្លែងម៉ូយ តាមធម្មតាមួយចាន ៤ពាន់ ដល់ថ្ងៃចូល ឆ្នាំ៥ពាន់។ អ្នកលក់ប្រាប់ថាថ្ងៃចូលឆ្នាំឡើងថ្លៃចឹងឯង។
    បើឡើងថ្លៃយ៉ាងៗហ្នឹងច្បាស់ ជាអត់លុយដណ្តឹងប្រពន្ធទេ!

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: