ស៊ីផឹក​ ផឹកស៊ី

ខែ​មេសា 19, 2011 at 1:58 ព្រឹក មតិ 5

តើអ្នកគិតយ៉ាងដូចម្តេច បើសិនជាប្តីអ្នកចេះផឹក ឬប្រពន្ធចេះផឹក (ស្រា ឬស្រាបៀ)?
មតិមួយលើកឡើងថាបើមិនផឹកស៊ីគឺមិនចូលក្នុងចំណោមគេឡើយ។ នណាក៏ដឹងដែលថា ផឹកស្រា ឬស្រាបៀធ្វើអោយខូចសុខភាព។ ដោយចងចាំពាក្យទូន្មាននេះ ខ្ញុំ​តែង​តែបដិសេធ​រាល់​ការបបួលស៊ីផឹក។ ជាងមួយឆ្នាំមុនខ្ញុំ បដិសេធដាច់ខាតចំពោះការផឹកស្រាគ្រប់ប្រភេទ រាល់កម្មវិធីនីមួយៗខ្ញុំតែងផឹកទឹកក្រូច ឬទឹកផ្លែឈើ(ព្រោះខ្ញុំចូលចិត្ត)។ ក្រោយពេលខ្ញុំផ្លាស់ប្តូរការងារទៅកន្លែងថ្មី គឺប៉ះចំក្រុមពិសេស អោយតែបានផឹកស៊ីម៉ោង១២យប់ទើបចូលផ្ទះ(ផឹកម្តងៗមិនដែលផឹកមួយកន្លែង)។ តើអោយខ្ញុំបដិសេដដាច់ខាតយ៉ាងមេចកើតបើជាក្រុមការងារជាមួយគ្នា ពិសេសគឺប្រធានរបស់ខ្ញុំ បើមិនចូលចំណោមគាត់ទេ វីវរផ្តាច់កុងត្រាការងារខ្ញុំ ម្លោះហើយចេះតែជល់ពីបីកែវជាមួយគាត់ទៅ។ មុនថ្ងៃចូលឆ្នាំថ្មី ក្រុមការងារបាន(ចូលលុយគ្នា)រៀបចំពីធីជួបជុំអបអរសារទរឆ្នាំថ្មី ក្នុងហាងមួយ ដោយចាប់ផ្តើមពេលចេញពីធ្វើការ ម៉ោង៥និង៣០នាទីល្ងាច។ ខ្ញុំផឹកអស់ស្រាបៀអង្គរ បីដប មើលម៉ោង ៩យប់ ក៏ដាក់មេប្រូចអត់លាមួយម៉ាត់មកផ្ទះមុន(បើនៅយូច្បាស់ជាលង់ខ្លួនអត់ងងុយមិនខាន)។

ថ្ងៃទី១ចូលឆ្នាំថ្មី អ្នកជិតខាងបានរៀបចំកម្មវិធីជួបជុំអ្នកភូមិ (មនុស្សភាគច្រើនបានចេញពីភ្នំពេញ ម្លោះហើយនៅតែមនុស្សចាំផ្ទះ និងគ្រួសារមួយចំនួនប៉ុណ្ណោះ)។ ម៉ោង៣ល្ងាចខ្ញុំបានជួយរៀបចំលើកធុងបាស អំភ្លី កុំព្យូទ័រ និងដើរទិញcd karaoke សម្រាប់ចាក់ច្រៀង ហើយក៏កំដរច្រៀងលេងដល់ម៉ោង៦ល្ងាច ម្ហូបក៏ធ្វើរួច ស្រាបៀក៏បានទិញមក គ្រប់យ៉ាងបានរៀបចំរួចរាល់នៅមុខផ្ទះ កម្មវិធីក៏ចាប់ផ្តើមដោយការប្រកាសតាមធុងបាស់ហៅអ្នកជិតខាងមកចូលរួម(ប្រហែល១០នាក់ប្រុស)។ មិនបង្អង់យូខ្ញុំក៏ត្រឡប់ចូលផ្ទះមើលទូរទស្សន៍វិញ ព្រោះមិនចង់ផឹកស្រាទេ(គេបានមកហៅពីរដងដែរ តែមិនទៅ)។ លុះដល់មោង១០យប់ ស្រាប់តែលឺមាត់ស្រីៗ គឺជាអ្នកជិតខាងដែរបានចូលរួម (ហិហិហិ លួចមើលនាងៗញយៗដែរពេលនាងៗចេញចូលផ្ទះ តែមិនដែលនិយាយគ្នានោះទេ)។

តើខ្ញុំនូវប្រកាន់ខ្លួនជាសុភាពបុរសដល់ណាទៀត បើស្រីៗឥឡូវក៏ផឹកដែលនោះ!

Entry filed under: ស្នាដៃ. Tags: .

អីវ៉ាន់ឡើងថ្លៃពី៥០% ទៅ១០០% រៀនទាត់សី ក្បាច់វត្តភ្នំ

មតិ 5 Add your own

  • 1. កណ្ដូបប្រមឹក  |  ខែ​មេសា 19, 2011 ម៉ោង 3:31 ព្រឹក

    ផឹកទឹកសុទ្ធខ្មោចសេះអីបើភ្នែកឡើងក្រហមដូចអាបហើយ.
    កែវដាក់ទឹកសុទ្ធតែអាកំប៉ុងជិតនិងអីគេ?
    បានផឹកស៊ីបានស៊ីផឹកអត់ហៅគ្នាផង.

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែ​មេសា 19, 2011 ម៉ោង 7:08 ព្រឹក

      ហេហេ​ តូចប៉ុន្នឹងហើយ មើលឃើញភ្នែកក្រហមទៀត
      អាកំប៉ុងជិតហ្នឹងរបស់អ្នកជិតខាងទេ។

      ឆ្លើយតប
  • 3. somada  |  ខែ​មេសា 19, 2011 ម៉ោង 7:50 ព្រឹក

    ខ្ញុំមិនគិតថា​ការដែលមិនចេះផឹកស្រាចូលក្នុងចំណោមគេមិនចុះនោះ​ទេ អ្នកដែលគិតបែបនេះគឺមិនត្រឹមត្រូវទេ ។ ជាក់ស្តែង​ស្វាមីរ​បស់​ខ្ញុំ​គាត់​​មិន​ចួល​ចិត្តផឹកស្រាទេ តែគាត់អាចផឹកបានគ្រាន់តែគាត់មិនផឹក ។ ​នៅពេល​នេះប្រធានរបស់គាត់ដូចជាប្រធានរបស់បុរិន្ទអញ្ចឹង តែ​នៅ​ពេលបបួលស្វាមីបងទៅ​ជាមួយគាត់ក៏ទៅជាមួយធម្មតា តែពេល​ទៅ​ដល់​គាត់មិនផឹកស្រាទេ លុះយូរ ៗ ទៅគាត់ក៏រអៀស​ខ្លួនលែង​ហ៊ាន​បបួលទៀត ។
    តែខ្ញុំសូមផ្តាំអ្នកផឹកទាំងអស់គ្នាថា បើស្រវឹងហើយដេកទៅ​ កុំបង្ក​រឿង ប្រយ័ត្នអាលេខប្រាំបីស្វាគមន៍ណ៎ា ។ អេងគុកហើយ ខូចឈ្មោះ​ទៀត ។

    ឆ្លើយតប
  • 4. posoky  |  ខែ​មេសា 24, 2011 ម៉ោង 2:31 ព្រឹក

    អាភឿនអត់មានច្រូចអោយឯងបន្តិចសោះ បានផឹកស៊ីមានស្រីស្អាតចូលរួមទៀត ធ្វើឯងសុភាព ណាណី ។

    ឆ្លើយតប
  • 5. kh2kh  |  ខែ​ឧសភា 5, 2011 ម៉ោង 5:33 ល្ងាច

    នេះ​ជា​ការ​ពិត៖”ផឹកស្រាឬស្រាបៀធ្វើអោយខូចសុខភាព”។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: