Archive for ខែ​ឧសភា, 2011

ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ក្នុង​Word ពេលprintចេញមិន​ប្រ​ក្រតី!

សួមជួយផ្តល់យោបល់ផង!

សួមជួយផ្តល់យោបល់ផង!

ខែ​ឧសភា 26, 2011 at 4:37 ព្រឹក មតិ 16

ប៉ូលីសចរាចរផាកពិន័យអស់១ម៉ឺនរៀល

ទូរទស្សន៍​ស្រុក​ខ្មែរនិយាយលើកជើងប៉ូលីសចរាចរមិន​ចេះអៀនមាត់ទាល់តែ​សោះ(CTNប៉ុន្មានថ្ងៃមុន))។ តើក្នុងរាជធានីភ្នំពេញមានប្រជាជនប៉ុន្មានអ្នក​ដែលពេញចិត្តនឹងការអនុវត្តការងារ​របស់ប៉ូលីសចរាចរ?

អំបាញ់មិញនេះ ម៉ោងប្រហែល១និង១៥នាទីថ្ងៃ ខ្ញុំបានជិះម៉ូតូដល់ស្តុបផ្លូវភ្លោះអូឬស្សីកែង និងផ្លូវមុនីវង្សុ។ ខ្ញុំបានបត់ក្រោយបំពានលើសញ្ញាហាមឃាត់មិនអោយបកក្រោយ។ ស្រាប់តែពូប៉ូលីសចេញមកឃាត់ម៉ូតូខ្ញុំ ខ្ញុំក៏អែបចូលកៀនតាមសម្រួល ព្រោះខ្ញុំគិតថាខ្ញុំបានបើកបរខុសហើយ ហើយខ្ញុំក៏ព្រមទទួលការផាកពិន័យតាមច្បាប់ដែល បើតាមដឹងយ៉ាងច្រើនអស់ ៥ពាន់។ ពូប៉ូលីសបានសួររកប័ណបើកបរ ប័ណសគ្គាល់ម៉ូតូ​ ដើម្បីធ្វើកំណត់ហេតុឃាត់ម៉ូតូទុក ហើយចាំទៅដោះស្រាយនៅកន្លែង(និយាយចេញមកគំរាមចង់បានកៅឳហ្មង)។ ខ្ញុំថាអត់បានជាប់មកជាមួយទេ ។ ពូប៉ូលីសក៏ថាអោយជិះទៅយកមក(យកមកធ្វើអី បើយកមកដើម្បីធ្វើកំណត់ហេតុឃាត់ម៉ូតូទុក) ។ ខ្ញុំខំចាំស្តាប់មើលតើពូប៉ូលីសផាកពិន័យខ្ញុំប៉ុន្មានរៀល ។ ពូប៉ូលីសអត់មាននិយាយរឿងលុយជាមួយសោះ(ស្ទីលពូប៉ូលីសចឹង) ។ ខ្ញុំមិនចង់សាំតាប៉ែយូខ្ញុំក៏សួរថា ផាកពិន័យជាលុយប៉ុន្មានរៀល។ ២ម៉ឺនបង់ឥឡូវ (ហួសចិត្ត) ខ្ញុំសួរថាមានសរសេរវិកយប័ត្រអត់(បើមានខ្ញុំសុខចិត្តបង់អោយបាត់ទៅហើយ) ។ពូប៉ូលីសថាបើចង់បានគាត់សរសេរអោយ ពូប៉ូលីសចង្អុលទៅសៅភៅកំណត់ហេតុឃាត់យានយន្ត។ ហិហិហិ លុយនេះអត់ចូលរដ្ឋទេ។ ខ្ញុំក៏តថ្លៃថា៥ពាន់បានហើយ ខ្ញុំតពីរបីដង ពូប៉ូលីសម្នាក់ទៀតដើរមកក្បែរនិយាយថា “ទៅអោយគាត់ទៅទៅ!” ខ្ញុំលឺបែបនេះដកយកកាបូបលុយមករកមើលលុយ៥ពាន់ តែអត់មានសោះ មានតែក្រដាស១ម៉ឺន (សាំហ្មង) ក៏ដកក្រដាស១ម៉ឺនហុចអោយ តែប៉ូពូលីសអត់ទទួលលុយខ្ញុំទេ ខ្ញុំក៏ដាក់លុយលើសសៀវភៅកំណត់ហេតុហើយយកអាគូមគាត់មកសង្កត់ពីលើ ហើយក៏ដើរចេញមកជិះម៉ូតូចេញប្រូច។

ខែ​ឧសភា 23, 2011 at 8:03 ព្រឹក មតិ 8

ជួសជុលកុំព្យូទ័រអ្នកជិតខាង

និយាយលេងទៅចុះរៀនខាងជំនាញកុំព្យូទ័រនេះ គ្មានអ្វីក្រៅពីគេហៅប្រើលិច ប្រើកើតនោះទេ ។ មានទាំងមិតភ័ក្ត អ្នកស្គាល់គ្នា អ្នករួមការងារ ហៅអោយទៅមើលនេះមើលនោះ សួរនេះសួរនោះ។ ខ្ញុំនិយាយបែបនេះគ្រាន់តែនិយាយលេងទេ ទោះជាយ៉ាងណាក្តីខ្ញុំមិនមែនជាមនុស្សចិត្តចង្អៀតនោះទេ ខ្ញុំរីករាយនឹងជួយគ្រប់ៗគ្នា។

កុំព្យូទ័រ(សេរីចាស់ជាង១០ឆ្នាំហើយ) អ្នកជិតខាងខ្ញុំម្នាក់ពេលចុចប៊ូតុង powerបើក កុំព្យូទ័រដំណើរការធម្មតា ប៉ុន្តែមិនមានរូបភាព ឬសញ្ញាណអ្វីបង្ហាញលើអេក្រង់ឡើយ។

សន្និដ្ឋាន១

  • អាចមកពី RAM
  • អាចមកពី VGA card

ក្រោយពេលដោះRam និងVGA មកសាកនឹងម៉ាស៊ីខ្ញុំ វាដំណើរការធម្មតាមិនខូចនោះទេ។
សន្និដ្ឋាន២

  • បញ្ហាលើBoard អាចមកពីឆ្លងចរន្តដោយធូលីដី

ខ្ញុំបានអោយគាត់យកទៅផ្លុំដីចេញ តែវានៅតែមិនដំណើរការដដែល។
ដូច្នោះខ្ញុំបានបើក្បាច់ចុងក្រោយ ដោះboardចេញយកទៅលាងទឹក ដុះសាប៊ូ។ (ខ្ញុំលាងច្រើនដងហើយជាមួយកុំព្យូទ័ររបស់ខ្ញុំ)
ក្រោយពេលដោះboard ចេញមកក្រៅ ខ្ញុំឃើញកុងដង់(capacitor)ពីរឡើងប៉ោង (ខ្ញុំលឺមិតភ័ក្តខ្ញុំម្នាក់ធ្លាប់ប្រាប់ថា វាក៏ជាបញ្ហាមួយដែលកើតមានលើកុំព្យូទ័រដែរ)
ខ្ញុំបានផ្តល់យោបល់ទៅទិញកុងដង់មកប្តូរចេញសាលល្បងមើល ជិះវឹងទៅទិញនៅអូអាស្សី ២ x ១០០០រៀល=២០០០រៀល(0.5$)។
ក្រោយពេលប្តូរកុងដង់(capacitor) ចុចប៊ូតុងpowerភ្លាច់ ពិតជាអស្ចារ្យ កុំព្យូទ័រដំណើរការប្រក្រតីឡើងវិញ។ (ជាងខ្ញុំធ្វើមិនស្រួលអាចឡុងចុងលើសដើម :lol:)

កុងដង់ខូច

កុងដង់ខូច

បន្ទាប់ពីប្តូររួច

បន្ទាប់ពីប្តូររួច

ខែ​ឧសភា 18, 2011 at 4:41 ព្រឹក មតិ 8

រៀនទាត់សី ក្បាច់វត្តភ្នំ

រៀង​រាល់​ថ្ងៃ​ពេល​ចប់​ម៉ោងធ្វើ​ការ​​ម៉ោង​៥.៣០នាទីល្ងាច ខ្ញុំ​នឹងអ្នករួមការ​ងារ​តែលេង​កីឡា​ទាត់សីជាមួយគ្នា បន្ទាប់ពីអង្គុយតែលើកៅអីស្ទើក្រិនគូទ ឈឺចង្កោះ ដើម្បីសុខភាព និងភាពរីករាយ។ រយៈពេល០២ខែចុងក្រោយនេះ ខ្ញុំមិនសូវចូលទាត់លេងទៀងទាត់ទេ មួយ​អាទិត្យប្រហែលតែ០២ដងប៉ុណ្ណោះ ព្រោះចង់ត្រឡប់ទៅផ្ទះមុនថ្ងៃលិច ជា​ធម្មតាយើង​ទាត់សី​ដល់យប់​ទាត់ទាល់តែ​មើល​សី​លេងឃើញ។ ថ្ងៃនេះខ្ញុំមិនបានរៀបចំខ្លួនដើម្បីហាត់កីឡាទេ ចឹងហើយបានជាមិនបានដាក់ខោអាវកីឡាមកជាមួយ។

មើលវីដេអូហើយមានឃើញតួទាត់អត់?

ខែ​ឧសភា 8, 2011 at 7:47 ព្រឹក មតិ 10


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives