ជួសជុលកុំព្យូទ័រអ្នកជិតខាង

ខែ​ឧសភា 18, 2011 at 4:41 ព្រឹក មតិ 8

និយាយលេងទៅចុះរៀនខាងជំនាញកុំព្យូទ័រនេះ គ្មានអ្វីក្រៅពីគេហៅប្រើលិច ប្រើកើតនោះទេ ។ មានទាំងមិតភ័ក្ត អ្នកស្គាល់គ្នា អ្នករួមការងារ ហៅអោយទៅមើលនេះមើលនោះ សួរនេះសួរនោះ។ ខ្ញុំនិយាយបែបនេះគ្រាន់តែនិយាយលេងទេ ទោះជាយ៉ាងណាក្តីខ្ញុំមិនមែនជាមនុស្សចិត្តចង្អៀតនោះទេ ខ្ញុំរីករាយនឹងជួយគ្រប់ៗគ្នា។

កុំព្យូទ័រ(សេរីចាស់ជាង១០ឆ្នាំហើយ) អ្នកជិតខាងខ្ញុំម្នាក់ពេលចុចប៊ូតុង powerបើក កុំព្យូទ័រដំណើរការធម្មតា ប៉ុន្តែមិនមានរូបភាព ឬសញ្ញាណអ្វីបង្ហាញលើអេក្រង់ឡើយ។

សន្និដ្ឋាន១

  • អាចមកពី RAM
  • អាចមកពី VGA card

ក្រោយពេលដោះRam និងVGA មកសាកនឹងម៉ាស៊ីខ្ញុំ វាដំណើរការធម្មតាមិនខូចនោះទេ។
សន្និដ្ឋាន២

  • បញ្ហាលើBoard អាចមកពីឆ្លងចរន្តដោយធូលីដី

ខ្ញុំបានអោយគាត់យកទៅផ្លុំដីចេញ តែវានៅតែមិនដំណើរការដដែល។
ដូច្នោះខ្ញុំបានបើក្បាច់ចុងក្រោយ ដោះboardចេញយកទៅលាងទឹក ដុះសាប៊ូ។ (ខ្ញុំលាងច្រើនដងហើយជាមួយកុំព្យូទ័ររបស់ខ្ញុំ)
ក្រោយពេលដោះboard ចេញមកក្រៅ ខ្ញុំឃើញកុងដង់(capacitor)ពីរឡើងប៉ោង (ខ្ញុំលឺមិតភ័ក្តខ្ញុំម្នាក់ធ្លាប់ប្រាប់ថា វាក៏ជាបញ្ហាមួយដែលកើតមានលើកុំព្យូទ័រដែរ)
ខ្ញុំបានផ្តល់យោបល់ទៅទិញកុងដង់មកប្តូរចេញសាលល្បងមើល ជិះវឹងទៅទិញនៅអូអាស្សី ២ x ១០០០រៀល=២០០០រៀល(0.5$)។
ក្រោយពេលប្តូរកុងដង់(capacitor) ចុចប៊ូតុងpowerភ្លាច់ ពិតជាអស្ចារ្យ កុំព្យូទ័រដំណើរការប្រក្រតីឡើងវិញ។ (ជាងខ្ញុំធ្វើមិនស្រួលអាចឡុងចុងលើសដើម :lol:)

កុងដង់ខូច

កុងដង់ខូច

បន្ទាប់ពីប្តូររួច

បន្ទាប់ពីប្តូររួច

Entry filed under: ស្នាដៃ, អេឡិចត្រូនិច. Tags: .

រៀនទាត់សី ក្បាច់វត្តភ្នំ ប៉ូលីសចរាចរផាកពិន័យអស់១ម៉ឺនរៀល

មតិ 8 Add your own

  • 1. ក្មេងស្រែ  |  ខែ​ឧសភា 18, 2011 ម៉ោង 4:55 ព្រឹក

    អូអាស្សី? ហាសហាសហាស… អាន​ចង់​បែក ។ ឆ្លៀតថត​ទុក​ធ្វើ​អាស៊ីវ​ទៀត​ណ៎! ហើយ​ជាង​គ្រាន់បើរហើយ ចេះ​ផ្សារជើង​កុងដង់, ញ៉ុម​ធ្លាប់​រៀន​ដែរ​តែ​ផ្សារ​អត់​ជាប់ ។

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែ​ឧសភា 18, 2011 ម៉ោង 7:19 ព្រឹក

      ហិហិ បើធ្វើមិនដំណើរការខ្ញុំមិនដាក់អួតគេចឹងនោះទេ
      ធ្វើលេងៗសោះកើតដែរ

      ឆ្លើយតប
  • 3. លោកតាពេជ្យ  |  ខែ​ឧសភា 18, 2011 ម៉ោង 9:51 ព្រឹក

    ចេះនឹកឃើញដូរ ញ៉ុមវិញប្តូរបត ជាងដប់ហើយ
    ជាងមិនលុះធ្វើកុំមីទ័រជាងដប់ឆ្នាំ

    ឆ្លើយតប
  • 4. somada  |  ខែ​ឧសភា 19, 2011 ម៉ោង 6:18 ព្រឹក

    ពូកែមែន ! ចាំថ្ងៃណាមានបញ្ហាជាមួយកុំព្យូទ័រ ចាំហៅបុរិន្ទ​ឲ្យមក​ជួយមើលឲ្យម្តង​។

    ឆ្លើយតប
    • 5. បុរិន្ទ  |  ខែ​ឧសភា 19, 2011 ម៉ោង 1:22 ល្ងាច

      មានឆ្អី
      មុនហៅទៅមើល ត្រូវត្រៀមលុយទុកទិញថ្មីផង

      ឆ្លើយតប
  • 6. បញ្ហា Power Supply «  |  ខែតុលា 8, 2011 ម៉ោង 4:55 ព្រឹក

    […] ជួសជុលកុំព្យូទ័រអ្នកជិតខាង Like this:LikeBe the first to like this . […]

    ឆ្លើយតប
  • 7. សម្ផស្ស  |  ខែ​កុម្ភៈ 26, 2012 ម៉ោង 12:59 ល្ងាច

    ពិត​ជា​ពូ​កែ​មែ​ន​សុំ​សរសើរ​ហើយ​ខ្ញុំ​សាក​ ផ្សា​ដែរ​តែ​អត់​ជាប់​សោះ ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: