ប៉ូលីសចរាចរផាកពិន័យអស់១ម៉ឺនរៀល

ខែ​ឧសភា 23, 2011 at 8:03 ព្រឹក មតិ 8

ទូរទស្សន៍​ស្រុក​ខ្មែរនិយាយលើកជើងប៉ូលីសចរាចរមិន​ចេះអៀនមាត់ទាល់តែ​សោះ(CTNប៉ុន្មានថ្ងៃមុន))។ តើក្នុងរាជធានីភ្នំពេញមានប្រជាជនប៉ុន្មានអ្នក​ដែលពេញចិត្តនឹងការអនុវត្តការងារ​របស់ប៉ូលីសចរាចរ?

អំបាញ់មិញនេះ ម៉ោងប្រហែល១និង១៥នាទីថ្ងៃ ខ្ញុំបានជិះម៉ូតូដល់ស្តុបផ្លូវភ្លោះអូឬស្សីកែង និងផ្លូវមុនីវង្សុ។ ខ្ញុំបានបត់ក្រោយបំពានលើសញ្ញាហាមឃាត់មិនអោយបកក្រោយ។ ស្រាប់តែពូប៉ូលីសចេញមកឃាត់ម៉ូតូខ្ញុំ ខ្ញុំក៏អែបចូលកៀនតាមសម្រួល ព្រោះខ្ញុំគិតថាខ្ញុំបានបើកបរខុសហើយ ហើយខ្ញុំក៏ព្រមទទួលការផាកពិន័យតាមច្បាប់ដែល បើតាមដឹងយ៉ាងច្រើនអស់ ៥ពាន់។ ពូប៉ូលីសបានសួររកប័ណបើកបរ ប័ណសគ្គាល់ម៉ូតូ​ ដើម្បីធ្វើកំណត់ហេតុឃាត់ម៉ូតូទុក ហើយចាំទៅដោះស្រាយនៅកន្លែង(និយាយចេញមកគំរាមចង់បានកៅឳហ្មង)។ ខ្ញុំថាអត់បានជាប់មកជាមួយទេ ។ ពូប៉ូលីសក៏ថាអោយជិះទៅយកមក(យកមកធ្វើអី បើយកមកដើម្បីធ្វើកំណត់ហេតុឃាត់ម៉ូតូទុក) ។ ខ្ញុំខំចាំស្តាប់មើលតើពូប៉ូលីសផាកពិន័យខ្ញុំប៉ុន្មានរៀល ។ ពូប៉ូលីសអត់មាននិយាយរឿងលុយជាមួយសោះ(ស្ទីលពូប៉ូលីសចឹង) ។ ខ្ញុំមិនចង់សាំតាប៉ែយូខ្ញុំក៏សួរថា ផាកពិន័យជាលុយប៉ុន្មានរៀល។ ២ម៉ឺនបង់ឥឡូវ (ហួសចិត្ត) ខ្ញុំសួរថាមានសរសេរវិកយប័ត្រអត់(បើមានខ្ញុំសុខចិត្តបង់អោយបាត់ទៅហើយ) ។ពូប៉ូលីសថាបើចង់បានគាត់សរសេរអោយ ពូប៉ូលីសចង្អុលទៅសៅភៅកំណត់ហេតុឃាត់យានយន្ត។ ហិហិហិ លុយនេះអត់ចូលរដ្ឋទេ។ ខ្ញុំក៏តថ្លៃថា៥ពាន់បានហើយ ខ្ញុំតពីរបីដង ពូប៉ូលីសម្នាក់ទៀតដើរមកក្បែរនិយាយថា “ទៅអោយគាត់ទៅទៅ!” ខ្ញុំលឺបែបនេះដកយកកាបូបលុយមករកមើលលុយ៥ពាន់ តែអត់មានសោះ មានតែក្រដាស១ម៉ឺន (សាំហ្មង) ក៏ដកក្រដាស១ម៉ឺនហុចអោយ តែប៉ូពូលីសអត់ទទួលលុយខ្ញុំទេ ខ្ញុំក៏ដាក់លុយលើសសៀវភៅកំណត់ហេតុហើយយកអាគូមគាត់មកសង្កត់ពីលើ ហើយក៏ដើរចេញមកជិះម៉ូតូចេញប្រូច។

Entry filed under: ចរាចរ, សង្គម. Tags: .

ជួសជុលកុំព្យូទ័រអ្នកជិតខាង ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ក្នុង​Word ពេលprintចេញមិន​ប្រ​ក្រតី!

មតិ 8 Add your own

  • 1. Samady KS  |  ខែ​ឧសភា 23, 2011 ម៉ោង 9:30 ព្រឹក

    នៅ​មាន​វគ្គ​បន្ត ហេ​ហេ​ហេ ដូច​ញុម​ដែរ

    ឆ្លើយតប
  • 2. ក្មេងស្រែ  |  ខែ​ឧសភា 24, 2011 ម៉ោង 3:09 ព្រឹក

    សារីតាមួយ​ដូច​សាម៉ាឌីដែរ! និយាយពីឆ្វាក់!

    ឆ្លើយតប
    • 3. បុរិន្ទ  |  ខែ​ឧសភា 24, 2011 ម៉ោង 3:49 ព្រឹក

      ខ្ខ្ញុំមិនឆ្វាក់ដូចសាម៉ាឌីរាល់ខែនោះទេ ។
      គិតពីលើកចុងក្រោយមកទល់លើកនេះប្រហែលជារយៈ១៣ខែ។

      ឆ្លើយតប
  • 4. isharemyworld  |  ខែ​ឧសភា 24, 2011 ម៉ោង 3:29 ល្ងាច

    ញ៉ុមមានស្ទីលធ្វើឲ្យប៉ូលីសខ្លាច! ពេលប៉ូលីសហៅ យាយថាៈ អញទះប៉ាកាច់ឡូវ(ប្រើកាយវិការផង) អញទៅមួយមិនបាន! ផឹកមួយគ្នាយប់មិញសោះ!

    ឆ្លើយតប
  • 5. posoky  |  ខែ​ឧសភា 24, 2011 ម៉ោង 10:41 ល្ងាច

    ជិតចូលសមាជីកប៉ូលីសញឹក ដូច សាម៉ាឌីហើយ😀

    ឆ្លើយតប
  • 6. somada  |  ខែ​ឧសភា 25, 2011 ម៉ោង 3:39 ល្ងាច

    នឹកឃើញរឿងប៉ូលីសផាកនេះចាំមិនភ្លេចទេ កាលណោះត្រូវ​ប៉ូលីស​ផាក​អស់​មួយម៉ឺននៅខាងមុខស្តុបផ្សារ BS ។ ផាកយើង​មិន​ឲ្យ​វិក្ក័យប័ត្រទេ តែបែរជាគំរាមថាបើចង់បាន​វិក្ក័យប័ត្រទៅយក​អត្ត​សញ្ញាណ​ប័ណ្ណមក ។ ទារកាត​គ្រីម៉ូតូដល់ពេលបង្ហាញកាត​គ្រីម៉ូតូ​មើល​រូបថត​មិនមែនជារូបខ្ញុំ ចង់រករឿង​ទៀត ទ្រាំមិនបានក៏ថាឲ្យវិញ ប្តីប្រពន្ធខ្ញុំប្រើ​ម៉ូតូ​មួយ​ពីរ​នាក់​មិន​បាន​ទេហី ។ វែកញែកចប់បង់់ថ្លៃផាក ១០​០០០រៀល ។ តែមុននឹងឡើង​ក៏ឆ្លៀតទៅអរគុណ​គាត់មួយ​ម៉ាត់​ទៀត ស្រាប់តែពេលនោះគាត់ខឹង​ច្រឡោត​តែម្តង គាត់ថាខ្ញុំនឹងឌឺគាត់ តែតាមពិតគ្មានបំណងបែបនោះទេ ព្រោះធ្លាប់មាត់បង្ហាត់កូន ៗ ឲ្យ​ចេះ​និយាយអរគុណនៅពេលទទួលរបស់អ្វីមួយពីនរណាម្នាក់ ។ តែយ៉ាងណាក៏នៅមានប៉ូលីសល្អ ៗ ជាច្រើននាក់ទៀតដែលពួកគាត់​សុខចិត្តឈរហាលថ្ងៃហាលខ្យល់ហាលភ្លៀង ដើម្បីបម្រើប្រ​ជាជន​សូម្បីតែថ្ងៃគេឈប់សម្រាកក៏គាត់មិនបានឈប់ដែរ ។

    ឆ្លើយតប
  • 7. pkay_sour  |  ខែ​ឧសភា 27, 2011 ម៉ោង 6:34 ព្រឹក

    ជួប ២​ ៣ដងដែលហើយ ជិះទាល់ប្រយ័ត្នបន្តិចបានបាន លូវនេះ តែភ្លើង​ខៀវសល់ ១០វិនាទីអី នៅចង់ស្ញេញម្តងៗ យើងមិនខុស តែក៏មិន​ចង់​មាន​រឿងវែងឆ្ងាយ ខាតពេលដែល ហើយវាធ្វើឲ្យខាតទឹកចិត្តទៀត​នឹងណា៎😦

    ឆ្លើយតប
  • 8. ពូប៉ូលីសឃាត់សួររកប័ណ្ណបើកបរ «  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 8:49 ព្រឹក

    […] ប៉ូលីសចរាចរផាកពិន័យអស់១ម៉ឺនរៀល […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: