Archive for ខែសីហា, 2011

លួងលោម

លួងលោម” ជាបទចំរៀងមិនល្បី បាត់ដំណឹងសូន្យក្នុងពិភពតន្ត្រី ខ្ញុំ​ស្តាប់ដំបូង​កាលពី​៤ឆ្នាំ​មុន។ ខ្ញុំមិន​ស្គាល់​អ្នក​ចំរៀង មិនស្គាល់​ផិលិតកម្ម​ ។​តើមានមនុស្សប៉ុន្មានអ្នកដែលធ្លាប់ស្តាប់បទនេះ។ លួងលោម ជាចំរៀងរៀបរាប់ពីរាត្រីផ្លែមល្ហែម អណ្តែតអណ្តូង។

I. លួងលោមហូតស្បៃពីកាយសង្សា ហត្ថាបានអង្អែលសព្វប្រាណគ្មានសល់ត្រង់ណា ក្លិនក្រអូបបងឱបថើបកែវជីវា ព្រឺព្រួចទន់អស់កាយា ស្នេហាដំបូង ។

II. សុដនមូលក្លុំលើដើមទ្រូងស្រី សាច់សខ្ចី ក្នុងទ្រូងញ័រភ័យស្ទើព្រឹលនេត្រា រូបអូនស្រស់ ដងខ្លួនសមនឹងហត្ថា ចង្កេះដូចទេពធីតា ឲ្យចេតនាមើលគ្មានតោះអ្វី។

R. ដើមទ្រូងប៉ះគ្នា ពុំងារស្រវាឱបបង កែវភ្នែកអូនបិទទាំងសង ពៅក្សិបប្រាប់បងថាកុំចោស្រី អូនថាស្នេហ៍ស្មោះប្រគល់ជូនព្រហ្មចារីណ៍ ចិត្តបងរំភើបលាយភ័យ សែនស្តាយពេលភ្ញាក់ដឹងខ្លួន។

http://www.fileden.com/files/2009/1/16/2269754/lung%20lom.mp3%20

ខែសីហា 30, 2011 at 3:33 ល្ងាច មតិ 8

គំនូរ

គំនូរ​គឺ​ជា​ចំណូល​ចិត្ត​មួយ​របស់​ក្មេង​ៗ មិន​ថា​ក្មេង​ស្រី ឬក្មេង​ប្រុសនោះទេ ព្រោះធម្មជាតិបង្កើត​មក​អោយ​ក្មេង​ចង់​ចេះ  ​ចង់​ដឹង ចង់​លេងរបស់​របរផ្សេងៗ តុក្កតា ឬរូបគំនូរ​ជាដើម។ ក្មេង​ខ្លះ​ចូល​ចិត្ត​រូបគំនូរ​ ហើយ​ក៏​ខំរៀន​គូរ​តាម ឯ​ក្មេងខ្លះទៀត​ចូលចិត្ត​ដែរ តែ​មិន​មាន​ពេល​​រៀន​​គូរ​​ ព្រោះ​​តែ​កត្តា​ជីវភាព ឬក៏​កត្តា​បរិយា​កាស​រស់​នៅ​ជុំ​វិញ​ខ្លួន​។ ខ្ញុំ​គឺ​ជា​ក្មេង​ម្នាក់​ដែល​ចូល​ចិត្ត​គំនូរ ហើយ​ក៏​បាន​ចំណាយ​ពេលវេលា​ និង​លុយ​កាក់​មិន​តិច​ណាស់​ដែល​លើ​សំភារៈគំ​នូរ នេះ​ក៏​ព្រោះ​តែ​កត្តា​បរិយាកាស​រស់​នៅ​អំណោយ​ផល​ ជាពិសេស​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ឪពុក​​ខ្ញុំ។

ឪពុក​ខ្ញុំ​គាត់​មិន​មែន​ជា​អ្នក​គំនូរ​អីនោះទេ គាត់​គឺ​ជា​គ្រូ​បង្រៀន ​គាត់​ពិត​ជា​ឆ្លាក់​អក្សរ​បាន​ស្អាត​ណាស់ សូម្បី​តែ​អក្សរ​សរសេរ​ដៃ​ក៏​មើល​ទៅ​ស្អាត​គួរ​អោយ​ចង់​រៀន​សរសេរ​តាម​ដែរ។ ទោះ​បី​ខ្ញុំ​ខិត​ខំ​រៀន​សរសេរ​អក្សរ​តាម​គាត់​ក៏​ដោយ​ក៏បច្ចុប្បន្ននេះ ខ្ញុំមិន​អាច​សរសេរ​អក្សរ​​បាន​ស្អាត​ដូចគាត់​នោះទេ។

ក្រោយ​ពេល​រៀន​ចប់​វិទ្យា​ល័យ ចូល​ដល់​វ័យ​​មាន​​ស្នេហា ខ្ញុំ​ហាក់​ឃ្លាត​ឆ្ងាយ​ពី​​គំនូរ ព្រោះ​ខ្ញុំ​បាន​ចាប់​យក​ជំ​នាញ​ខាង​ធ្វើ​តែ​ទឹក​កកទៅ​វិញ។ គិតទៅ​ជាង​១០ឆ្នាំ​ហើយ តែ​យ៉ាង​ហោច​ណាស់​ក៏​១ឆ្នាំ ពីរ បីដងដែរ ដែល​ខ្ញុំ​វក់អារម្មណ៍​មកគូរ​គំនូរ​លេង​ម្តងៗ។ ខ្ញុំ​មិន​មែន​ជា​វិចិត្រករទេ ខ្ញុំគូរ​លេង​គ្រាន់​តែ​ជា​ការ​កំដរអារម្មណ៍ប៉ុណ្ណោះ តែ​ខ្ញុំ​គិតថា​ស្នាដៃ​ខ្ញុំ​អាច​ស៊ី​លុយ​បាន។

បើសិន​ជា​អ្នកទាំង​អស់​គ្នា​ចង់​រៀន​គូរគំនូរ​ សូមស្វែងរកក្នុង googleទៅ ព្រោះ​នៅ​លើ​អ៊ីនធឺ​ណិត​ មាន​E-bookសម្រាប់រៀនគូរគំនូរ​ច្រើនដែរ។


មិនហ៊ានដាក់រូបពិតក្បែរទេ ព្រោះខ្លាចថាគូរមិនដូច។ រូបនេះ​គូរនៅថ្ងៃទី២៩-០១-១១

ខែសីហា 21, 2011 at 4:05 ល្ងាច មតិ 8

WordPress block ហើយ!

ជាង​មួ​យ​ខែ​មក​នេះ​ កន្លែងធ្វើការ​ខ្ញុំមិនអាចចូលទៅមើលវើដប្រេស​បាន​ទៀតទេ។ រឿងបែបនេះបានកើតឡើងម្តងរួចទៅហើយកាលពី​ឆ្នាំមុខ។
កាល​ពី​មុន​ខ្ញុំអាចចូលមើលwordpress បាន​ដោយចូលតាម https:// ប៉ុន្តែម្តងនេះមិន​អាចូលតាមរបៀបនេះ​បាន​ទៀតទេ។
ឥឡូវនេះខ្ញុំចូលតាមរយៈ proxyfoxy.com ដែលជា​ស្ពាន​មួយ​អាច​អោយ​យើង​ចូលទៅមើល​block site​បាន។ ខ្ញុំបានសាកល្បងវែបសាយ​មួយ​ចំនួន​ ប៉ុន្តែឃើញថា proxyfoxyនេះគ្រាន់បើជាងគេ ព្រោះវា​អនុញ្ញាត​អោយខ្ញុំpostអត្ថបទថ្មីបាន ឯវែបសាយផ្សេងទៀត​សូម្បី​តែ​loginក៏​មិនបាន​ផង។ ខ្ញុំអាចមើលអត្ថបទបានធម្មតាប៉ុន្តែលក្ខណៈ​មូយ​ចំនួន​ត្រូវបីទ ដូចជា វីដេអូ ប៊ូតុងរបស់​text editor មិនអាចuploadរូបភាព​ មិនអាច​approve លើcomment…។

ខែសីហា 19, 2011 at 7:22 ព្រឹក មតិ 6

ពូ​ប៉ូលីស​ចរាចរ​ផាកទៀត

ល្ងាចនេះខ្ញុំចេញពីធ្វើការនៅម៉ោង៥ និង៣០នាទី ខ្ញុំធ្វើដំណើរតាមផ្លូវម៉ៅសេទុង ពីត្បូងទៅជើង លុះមកដល់ស្តុបម៉ុងឌីយ៉ាល់ភ្លើងស្តុបមានព័ណលឿង ខ្ញុំបានបង្កើនល្បឿន ព្រោះមិនចង់ឈប់ចាំភ្លើងក្រហម ស្ទុះ​មក​ដល់​កណ្តាល​ផ្លូវ​កែវ​ក៏​ស្ទះ​បន្តិច ​ធ្វើ​អោយ​អាក់​ដំណើរ ហើយក៏ខំស្ទុះទៅមុខផុតដល់ភ្លើងក្រហមល្មម។

ពូ​ប៉ូលីស​ចេញ​មកភ្លើម។  ខ្ញុំហើយ ៗ… មែន!   តាមស្ទាក់ដល់កណ្តាលផ្លូវ។

ខ្ញុំចូលអែបកៀមតាមសម្រួល ។ ពន្លត់ម៉ូតូស្រួលបួល ស្រាប់តែនឹកឃើញភ្លាម (ឱ!ថ្ងៃហ្នឹងភ្លេចកាបូបលុយ)។

ដើរចូលទៅជួបពូប៉ូលីស គាត់សួររកកាតគ្រីម៉ូត។ ខ្ញុំប្រាប់ថាៈថ្ងៃហ្នឹងភ្លេចដាក់កាបូបលុយតាមខ្លួន។​

គាត់ថាៈមិនមែនសួរកកាបូបលុយ សួរកកាតគ្រី ។ គាត់ដកយកចេញមកមួយដុំពីហៅប៉ៅរបស់គាត់ មិនដឹងការគ្រីរបស់អ្នកណាខ្លះទេ មកបង្ហាញថាកាតគ្រីអញ្ចឹង។

ខ្ញុំប្រាប់ថាៈកាតគ្រីអីហ្នឹងដាក់ជាមួយកាបូបលុយទាំងអស់ហ្នឹង។

គិតមួយខ្វាច់ក៏ដាច់ចិត្តសុំ។ “បងសុំមួយបង គ្នាឯង”
ហេងវិញ! គ្រាន់តែសួរពីរសំនួរ(ធ្វើការនៅណា? ធ្វើការយូនៅ?) អោយខ្ញុំចេញ

ចាំងអីទៀត ប្រូច…

(បើគាត់សួរកផស្តុតាថាគ្នាឯង ខ្ញុំអត់មានទេ។ កុំសាកល្បងតាមខ្ញុំប្រយ័ត្នលង់ខ្លួន)

រឿងចាស់

ខែសីហា 10, 2011 at 2:45 ល្ងាច មតិ 14

ក្បាច់​ខ្មែរ​អង្គរ Vector (*.ai)

ក្បាច់ខ្មែរ​មិន​សូវសំបូរបែបក្នុងការរចនា នេះដោយសារតែអ្នកជំនាញកុំព្យូទ័រមិនបានប្រគួតប្រជែងអភិវឌ្ឍនផ្នែកនេះ ។ បច្ចុប្បន្ន ការប្រើប្រាស់ស្ទីលរចនាបែបបរទេស មានភាពងាយស្រួល ព្រោះអ្វីៗ គេបានបង្កើតរួចអស់ទៅហើយ ​ដូចជាស្ទីល flora ជាដើម យើងអាច​ស្វែង​រក និង​ទាញយកពី​អ៊ីនធឺណិតយ៉ាងសំបូរបែប។

ប៉ុន្តែបើស្វែងរក្បាច់ខ្មែរលើអ៊ីនធឺណិតវិញដូចជាស្ងាត់សូន្យឈឹង។  ស្ទីលflora ស្រដៀងនឹងក្បាច់ខ្មែរភ្ញីវល្លិ៍។
ក្នុងការតុបតែងអត្ថបទគេមិនភ្លេចឡើយ​ពុម្ព​អក្សរ Tacteng ដែលមានរូបសញ្ញាផ្សេងៗ ទាំងនោះមិនបានបង្ហាញពីរចនាបទរបស់ខ្មែរនោះទេ​។

ក្បាច់ខ្មែរខាង​ក្រោមនេះជាការច្នៃប្រឌិត ហើយខ្ញុំមិនដឹងថា​វាស្របតាមក្បួនខ្នាតដែររឺអត់ទេ។ ថ្ងៃណាទំនេខ្ញុំនឹងបំលែងរូបសញ្ញាទាំងនេះទៅជាពុម្ពអក្សរសម្រាប់ប្រើប្រាស់ក្នុងword ដូចជា font ប្រភេទ tacteng ដែរ។

ខែសីហា 6, 2011 at 2:22 ល្ងាច មតិ 25

បេះដូងអើយ

ខែសីហា 6, 2011 at 4:35 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives