ពូ​ប៉ូលីស​ចរាចរ​ផាកទៀត

ខែសីហា 10, 2011 at 2:45 ល្ងាច មតិ 14

ល្ងាចនេះខ្ញុំចេញពីធ្វើការនៅម៉ោង៥ និង៣០នាទី ខ្ញុំធ្វើដំណើរតាមផ្លូវម៉ៅសេទុង ពីត្បូងទៅជើង លុះមកដល់ស្តុបម៉ុងឌីយ៉ាល់ភ្លើងស្តុបមានព័ណលឿង ខ្ញុំបានបង្កើនល្បឿន ព្រោះមិនចង់ឈប់ចាំភ្លើងក្រហម ស្ទុះ​មក​ដល់​កណ្តាល​ផ្លូវ​កែវ​ក៏​ស្ទះ​បន្តិច ​ធ្វើ​អោយ​អាក់​ដំណើរ ហើយក៏ខំស្ទុះទៅមុខផុតដល់ភ្លើងក្រហមល្មម។

ពូ​ប៉ូលីស​ចេញ​មកភ្លើម។  ខ្ញុំហើយ ៗ… មែន!   តាមស្ទាក់ដល់កណ្តាលផ្លូវ។

ខ្ញុំចូលអែបកៀមតាមសម្រួល ។ ពន្លត់ម៉ូតូស្រួលបួល ស្រាប់តែនឹកឃើញភ្លាម (ឱ!ថ្ងៃហ្នឹងភ្លេចកាបូបលុយ)។

ដើរចូលទៅជួបពូប៉ូលីស គាត់សួររកកាតគ្រីម៉ូត។ ខ្ញុំប្រាប់ថាៈថ្ងៃហ្នឹងភ្លេចដាក់កាបូបលុយតាមខ្លួន។​

គាត់ថាៈមិនមែនសួរកកាបូបលុយ សួរកកាតគ្រី ។ គាត់ដកយកចេញមកមួយដុំពីហៅប៉ៅរបស់គាត់ មិនដឹងការគ្រីរបស់អ្នកណាខ្លះទេ មកបង្ហាញថាកាតគ្រីអញ្ចឹង។

ខ្ញុំប្រាប់ថាៈកាតគ្រីអីហ្នឹងដាក់ជាមួយកាបូបលុយទាំងអស់ហ្នឹង។

គិតមួយខ្វាច់ក៏ដាច់ចិត្តសុំ។ “បងសុំមួយបង គ្នាឯង”
ហេងវិញ! គ្រាន់តែសួរពីរសំនួរ(ធ្វើការនៅណា? ធ្វើការយូនៅ?) អោយខ្ញុំចេញ

ចាំងអីទៀត ប្រូច…

(បើគាត់សួរកផស្តុតាថាគ្នាឯង ខ្ញុំអត់មានទេ។ កុំសាកល្បងតាមខ្ញុំប្រយ័ត្នលង់ខ្លួន)

រឿងចាស់

Advertisements

Entry filed under: ចរាចរ, សង្គម. Tags: .

ក្បាច់​ខ្មែរ​អង្គរ Vector (*.ai) WordPress block ហើយ!

14 មតិ Add your own

  • 1. តា ម៉ាប់  |  ខែសីហា 10, 2011 ម៉ោង 3:49 ល្ងាច

    ប្រាប់​តិច​មក​ស្រួល​ខ្ញុំ​ទុក​ប្រើ​ការ​ពេល​ប៉ូលិស​សួរ!

    ឆ្លើយតប
  • 2. ពត៌មានទូរស័ព្ទ  |  ខែសីហា 10, 2011 ម៉ោង 9:01 ល្ងាច

    ប្រាប់ថាធ្វើការនៅសភា រឺ DN ជាពិសេស ថ្វើការនៅក្រសួង ប្រឆាំងអំពើពុករលួយ

    ឆ្លើយតប
  • 3. ក្មេងស្រែ  |  ខែសីហា 12, 2011 ម៉ោង 4:48 ព្រឹក

    ថ្ងៃ​មុន​ត្រូវ​ប៉ូលីស​នៅ​ស្តុប​ទេបផន កាក់​សួរ​ដែរ, អត់​មាន​អី​ខុស​ទេ! គាត់​កាក់​អោយ​ឈប់ ហើយ​សួរ​រក​ប័ណ្ណ​បើក​បរ និង ប័ណ្ណ​សំគាល់​យានយន្ត​យក​តែ​ម្តង! លើ​កែបម៉ូតូ​មាន​សុទ្ធ​តែ​ប័ណ្ណ​ខាង​លើ​តែ​ច្បាប់​កូពី ។ ខ្ញុំ​យក​បង្ហាញ​គាត់ (ច្បាប់​ចម្លង​ដែរ) ហើយ​ប្រាប់​គាត់​ថា អត់​បាន​យក​អា​ដើម​មក​ទេ​មាន​តែ​អា​កូពី! គាត់​ងក់​ក្បាល​ហើយ​ប្រាប់​ថា ដាក់​អា​ដើម​មក​លើក​កក្រោយ ប្រយ័ត្ន​គាត់​លែង​អោយ​ទៅ!

    ឆ្លើយតប
  • 4. ភារម្យ  |  ខែសីហា 12, 2011 ម៉ោង 5:16 ព្រឹក

    អបអរសាទ

    ឆ្លើយតប
  • 5. Samady KS  |  ខែសីហា 12, 2011 ម៉ោង 6:04 ព្រឹក

    ប្រាប់​គាត់​ថា​ «​​ខ្ញុំ​នៅ​ខាង​កង​អង្គរក្ស» ទៅ​

    ឆ្លើយតប
  • 6. pkay_sour  |  ខែសីហា 12, 2011 ម៉ោង 8:30 ព្រឹក

    ឲ្យគេហូវ ធ្វើដូចផ្កាយហេ ប៉ូលីសផាកនាំគ្នាសើច ឡើងប៉ូលីសធ្វើ​មុខ​ស៊ឺ ស៊ឺ អាគិគិៗៗៗៗ

    ឆ្លើយតប
  • 7. somada  |  ខែសីហា 13, 2011 ម៉ោង 3:49 ព្រឹក

    ប្រហែលជាចំថ្ងៃគាត់សប្បាយចិត្ត ឬ បើមិនអញ្ចឹង​ចំប៉ូលីស​ចិត្តល្អហើយ​មើលទៅនោះ ។ មនុស្សយើងក៏មានថ្ងៃហេង ថ្ងៃស៊យអញ្ចឹងដែរ ។

    ឆ្លើយតប
  • 8. វិចូច  |  ខែសីហា 13, 2011 ម៉ោង 9:00 ព្រឹក

    ជិះកង់ អត់​មាន​ប៉ូលីស​ផាក 😀

    ឆ្លើយតប
  • 10. somada  |  ខែសីហា 15, 2011 ម៉ោង 7:34 ព្រឹក

    ជួយថែរក្សាបរិស្ថានទៀតផង ពិតជាប្រជាពលរដ្ឋល្អមែន សូមគាំទ្រ ។

    ឆ្លើយតប
  • 11. ពត៌មានទូរស័ព្ទ  |  ខែសីហា 15, 2011 ម៉ោង 10:41 ល្ងាច

    នឹងហើយជួយបរិដ្ឋាន ជិះម៉ូតូ ១០នាទី ​ជិះកង់ ៣៥ទៅ ៤០នាទី ទំរាំដល់ ញើសវាក្លាយជាទឹក ជោកលីអូហើយ ស្រួលមិនស្រួលជួបអូនលេខា ច្បាស់ជាច្រៀងបទ ឱខ្លិនមកពីណា អីក៍ពិបាកទ្រាំម្លេះ។

    ឆ្លើយតប
  • 12. monyrinataro  |  ខែសីហា 16, 2011 ម៉ោង 10:25 ព្រឹក

    ម៉េចក៏មិនមួលហ្គែរថែមទៀតហូវ បើប៉ូលីសហៅឈប់ហើយ!! ខ្ញុំវិញ មួលលូកម៉ាកប់ដៃហ្មង! ម៉ូតូហោះស្មោះ!

    ឆ្លើយតប
  • 13. ពូប៉ូលីសឃាត់សួររកប័ណ្ណបើកបរ «  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 8:49 ព្រឹក

    […] ពូ​ប៉ូលីស​ចរាចរ​ផាកទៀត  […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: