Archive for ខែកញ្ញា, 2011

ខ្នាត​រូបថត និង​តម្លៃ

នៅពេលត្រូវការផ្តិត​រូបថត មិន​ដឹងថា​ត្រូវផ្តិតខ្នាត​ប៉ុន្មានទេ ខ្ញុំសួរគេពី បីដង​ហើយព្រោះធ្លាប់​បាន​កត់ទុកតែបាត់ ឥឡូវដាក់ចូលប្លក់ទុកជាឯកសារ​ម្តងមើល៎។

– 10×15 = 400 រៀល
– 13×18 = 700 ​រៀល
– 15×20 = 1600 រៀល
– 20×25 = 5000 រៀល
– 21×30 = 7000 រៀល
– 25×30 = 8000 រៀល
– 30×40 = 24000 រៀល
(ខ្នាតគិតជា សង់ទីម៉ែត្រ cm )

ខែកញ្ញា 23, 2011 at 8:54 ព្រឹក មតិ 4

កុំ​ស្រលាញ់​ស្រី​ក្នុង​វ័យ​សិក្សា

ខំតាមរកដូចបូស ស្វែងរកតាមអ៊ីនធឺណិតក៏អត់មាន ទៅរកទិញគ្រាន់តែសួអ្នកលក់ គេក្រវីក្បាលថាអត់មានទៅហើយ(ព្រោះគេខ្ជិលរក)
បទចំរៀងចាស់ៗទស្សវត្ត ៨០ និង ៩០​ពិបាករកណាស់។

ច្រៀងដោយៈ ប៊ុន ចាន់ថន

http://www.fileden.com/files/2009/1/16/2269754/%E1%9E%80%E1%9E%BB%E1%9F%86%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%9B%E1%9E%B6%E1%9E%89%E1%9F%8B%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%9C%E1%9F%90%E1%9E%99%E1%9E%9F%E1%9E%B7%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B6-%E1%9E%94%E1%9F%8A%E1%9E%BB%E1%9E%93%20%E1%9E%85%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%90%E1%9E%93.mp3%20

១» ឆ្នាំកៅសិបមួយ ស្រីបានសន្យា ចប់ការសិក្សា អូនថារៀបការនឹងបង
ចុងខែប្រាំបី ស៊យក្រៃកន្លង ព្រោះអីរូបបង ប្រលងធ្លាក់សញ្ញាប័ត្រ

២» អូនប្រលងជាប់ អភ័ព្វតែបង អូនផ្តាច់ចំណង ទាក់ទងសេចក្តីស្នេហា
វិបត្តិផ្លូវចិត្ត ស្ទើរប្រេះឱរ៉ា បំណងប្រាថ្នា ប្រែជាគ្មានន័យ

R» កូនគេអ្នកមាន ជាប់វិស្វករ រូបអូនឆើតល្អ ជាប់ដុកទ័រថ្មី
បេះដូងអ្នកក្រ សូមអង្វរស្រី បើអូនមានថ្មី សូមស្រីកុំបញ្ឈឺចិត្ត

៣» ចូលឆ្នាំកៅពីរ តាំងចិត្តប្តេជ្ញា ខំប្រឹងសិក្សា សិក្សាលុះត្រាបានជ័យ
ច្រៀងផ្តាំយុវជន ពាក្យចាស់មានន័យ កុំស្រឡាញ់ស្រី ក្នុងវ័យសិក្សា

(ភ្លេង)
ភ្លេងហើយច្រៀង R និង ៣ ម្តងទៀត

ខែកញ្ញា 7, 2011 at 8:53 ព្រឹក មតិ 8

ដំណឹងជ្រើសរើសបុគ្គលិក-ក្រសួងមហាផ្ទៃ

ផុត​កំណត់ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ២០១១
“បើអ្នកចូលបម្រើការងាររដ្ឋ អ្នកត្រូវចងចាំថាអ្នកធ្វើការ​ដើម្បីបម្រើ​ជាតិ និងប្រជាជន”

ថ្ងៃនេះខ្ញុំបានកាន់កាមេរ៉ាដើម្បីថត ដំណឹងផ្សព្វផ្សាយជ្រើសរើសមន្ត្រីរាជការស៊ីវិល របស់ក្រសួងមហាផ្ទៃ ដែលបាន​បិទផ្សាយ​នៅ​លើក្តាខៀន​គ្រាន់ដើម្បី​ជួយផ្សព្វផ្សាយនៅលើវើដភ្រេសអោយបង​ប្អូនដែលមានបំណង់ចង់បម្រើប្រទេសជាតិ។ គ្រាន់តែចុចបាន​មួយប៉ុស្ត បុគ្គលិកក្រសួង​បានិយាយ​ដោយ​សម្លេងយ៉ាងមាំថា “មិនបាច់ថតទេអាអូន បើចង់បាននៅហ្នេះមាន” ។ ខ្ញុំស្មាន​ថាគាត់អោយខ្ញុំ ១ពាន់រៀលគ្រាន់តែក្រដាស​ផ្សាយដំណឹង ៤សន្លឹក។ ដល់តែអញ្ចឹង ខ្ញុំដូចអន់ចិត្តលេងចង់ជួយផ្សាយដំណឹងអោយ។

ខែកញ្ញា 6, 2011 at 7:45 ព្រឹក មតិ 24

នរណាជាម្ចាស់បទ “​ចែវទូកនេសាទ​”​?

​នី សាលឿនhttp://www.fileden.com/files/2009/1/16/2269754/chey%20tok%20nesat-ny%20saleaon.mp3%20
​ណូយ វណ្ណេតhttp://www.fileden.com/files/2009/1/16/2269754/cheo%20thuk%20ne%20sat-vannet.mp3%20
​ផាន សុផាតhttp://www.fileden.com/files/2009/1/16/2269754/chey%20tuk%20ne%20sat-phan%20sophat.mp3%20

ខែកញ្ញា 5, 2011 at 9:44 ព្រឹក មតិ 10


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives