ដំណឹងជ្រើសរើសបុគ្គលិក-ក្រសួងមហាផ្ទៃ

ខែកញ្ញា 6, 2011 at 7:45 ព្រឹក មតិ 24

ផុត​កំណត់ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ២០១១
“បើអ្នកចូលបម្រើការងាររដ្ឋ អ្នកត្រូវចងចាំថាអ្នកធ្វើការ​ដើម្បីបម្រើ​ជាតិ និងប្រជាជន”

ថ្ងៃនេះខ្ញុំបានកាន់កាមេរ៉ាដើម្បីថត ដំណឹងផ្សព្វផ្សាយជ្រើសរើសមន្ត្រីរាជការស៊ីវិល របស់ក្រសួងមហាផ្ទៃ ដែលបាន​បិទផ្សាយ​នៅ​លើក្តាខៀន​គ្រាន់ដើម្បី​ជួយផ្សព្វផ្សាយនៅលើវើដភ្រេសអោយបង​ប្អូនដែលមានបំណង់ចង់បម្រើប្រទេសជាតិ។ គ្រាន់តែចុចបាន​មួយប៉ុស្ត បុគ្គលិកក្រសួង​បានិយាយ​ដោយ​សម្លេងយ៉ាងមាំថា “មិនបាច់ថតទេអាអូន បើចង់បាននៅហ្នេះមាន” ។ ខ្ញុំស្មាន​ថាគាត់អោយខ្ញុំ ១ពាន់រៀលគ្រាន់តែក្រដាស​ផ្សាយដំណឹង ៤សន្លឹក។ ដល់តែអញ្ចឹង ខ្ញុំដូចអន់ចិត្តលេងចង់ជួយផ្សាយដំណឹងអោយ។

Entry filed under: សង្គម.

នរណាជាម្ចាស់បទ “​ចែវទូកនេសាទ​”​? កុំ​ស្រលាញ់​ស្រី​ក្នុង​វ័យ​សិក្សា

24 មតិ Add your own

  • 1. pkay_sour  |  ខែកញ្ញា 7, 2011 ម៉ោង 8:08 ព្រឹក

    មានសង្ឃឹមជាប់អត់មើលទៅ? ហើយគេធ្វើអីខ្លះដែរ?

    ឆ្លើយតប
    • 2. ra  |  ខែកញ្ញា 15, 2011 ម៉ោង 3:56 ព្រឹក

      អ្នកមានតែរូប​១​នេះទេ? ខ្ញុំឃើញគេបិទ ៣​ ៤ សន្លឹកឯណោះ? ប្រសិនអ្នកមាន ឡុកចូលទៀតបានអត់។ អរគុណ

      ឆ្លើយតប
  • 3. somada  |  ខែកញ្ញា 12, 2011 ម៉ោង 3:25 ព្រឹក

    ធ្វើការរដ្ឋល្អដែរតើ គឺមិនខ្លាចគេដេញចោល គ្រាន់តែប្រាក់ខែតិច តែមិនងាយបានចូលទេ ទាល់តែមានខ្សែពួរ ខ្សែអី… ទើបចូលបាន ។

    ឆ្លើយតប
    • 4. Dany  |  ខែវិច្ឆិកា 1, 2012 ម៉ោង 10:40 ព្រឹក

      ខ្ញុំពិតជាចង់​ធ្វើការរដ្ឋណាស់ ពីព្រោះខ្ញុំចង់បម្រើជាតិ ជាពិសេសប្រជាជន​ ប៉ុន្តែខ្ញុំមិនដឹងចូលធ្វើការតាមវិធីណាទេ សូមជួយខ្ញុំផង?

      ឆ្លើយតប
      • 5. បុរិន្ទ  |  ខែវិច្ឆិកា 2, 2012 ម៉ោង 2:29 ព្រឹក

        រាលការជ្រើសរើសមន្ត្រីរាជការរបស់ក្រសួង តែមានការផ្សព្វផ្សាយតាមទូរទស្សន៍ជាតិ ប៉ុន្តែខ្ញុំមិនដឹងថាគេចាក់ផ្សាយប៉ុន្មានដងទេ បើសិនជាយើងមិនបានមើលទេនោះ ច្បាស់ជាមិនដឹងពីការជ្រើសរើសនោះឡើយ។ បើមានឱកាសលើកក្រោយ ខ្ញុំនឹងដាក់ពីការផ្សព្វផ្សាយជ្រើសរើសនេះទៀត ។

  • 6. seanghy  |  ខែកញ្ញា 22, 2011 ម៉ោង 3:31 ល្ងាច

    ខ្ញុំចូលរួមប្រឡងដែរ​ គ្រាន់ទុកជាបទពិសោធន៏តែគ្មានសង្ឃឹមទេ

    ឆ្លើយតប
  • 7. chanthou  |  ខែ​មីនា 12, 2012 ម៉ោង 4:12 ល្ងាច

    អ្នកប្រលង​យ៉ាងម៉េចហើយ

    ឆ្លើយតប
  • 8. srean  |  ខែធ្នូ 8, 2012 ម៉ោង 6:11 ព្រឹក

    ប្រយោគឺតែងតែគិតយើងធ្វើការគឺដើម្បីខ្លួនឯង មិនចឹង? គ្រាន់តែការធ្វើការដើម្បីអោយបានប្រយោជន៍នោះ មានកំហុសឆ្គងឬអត់ បានប្រយោជន៍មកហើយបែងចែកត្រឹមត្រូវទេ? តើការលោភលន់របស់បុគ្គលនោះមានកំរិតប៉ុណ្ណា?

    ឆ្លើយតប
  • 9. ចាន់ដារ៉ា(តាកែវ)  |  ខែធ្នូ 13, 2012 ម៉ោង 8:27 ព្រឹក

    មែនហើយការងារខ្ញុំក៏ចូលចិត្តដែរ

    ឆ្លើយតប
  • 10. ចាន់ដារ៉ា(តាកែវ)  |  ខែធ្នូ 13, 2012 ម៉ោង 8:28 ព្រឹក

    នរណាមិនពេញចិត្តការងាររដ្ឋ?

    ឆ្លើយតប
  • 11. LOM SEYLASS  |  ខែមករា 9, 2013 ម៉ោង 3:44 ព្រឹក

    អ្វីៗគឺអាស្រ័យលើឆន្ទៈ ហេតុនេះការងារជោគជ័យក៍អាស្រ័យលើឆន្ទៈបំពេញការងារដែរ

    ឆ្លើយតប
  • 12. Visal  |  ខែ​មីនា 13, 2013 ម៉ោង 8:29 ព្រឹក

    សូមជួយផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិកឲ្យបានទូលំទូលាយផង

    ឆ្លើយតប
  • 13. Visal  |  ខែ​មីនា 13, 2013 ម៉ោង 9:37 ព្រឹក

    ខ្ញុំសូមឲ្យបង្កើអាយុ សម្រាប់និសិត្សដែលចង់ចូលបម្រើការងារមន្រ្តីរាជការ ចំពោះអ្នកដែលមានសញ្ញាប័ត្រអនុបណ្ឌិត ឬបរិញ្ញសាបត្រជាន់ខ្ពស់ ដល់អាយុ 35ឆ្នាំ

    ឆ្លើយតប
  • 14. Kontrey Pursat  |  ខែ​មេសា 24, 2013 ម៉ោង 1:57 ព្រឹក

    សម្រាប់ខ្ញុំវិញនាពេលអនាគតខាងមុខខ្ញុំក៏ចង់ធ្វើការងាររដ្ឋដែរ បើទោះបីជាមានប្រាក់ខែតិចក៏ដោយសំខាន់ឲ្យតែបានធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិ ប្រជាជនដើម្បីតបស្នងនូវអ្វីដែលសង្គមបានផ្ដល់ឲ្យខ្ញុំទោះតិចឬច្រើនក្ដី

    ឆ្លើយតប
    • 15. បុរិន្ទ  |  ខែ​មេសា 24, 2013 ម៉ោង 3:56 ព្រឹក

      នេះជាការតាំងចិត្តដ៏ល្អណាស់ ។ បើប្រទេសជាតិមានមនុស្សដែល គិតពីប្រយោជន៍រួមបែបនេះ ច្បាស់ជាប្រទេសរីកចំរើន ហើយប្រាក់ខែមន្ត្រីរាជការ ក៏ប្រហែលជាបានច្រើនជាងសព្វថ្ងៃនេះផង។

      ឆ្លើយតប
  • 16. a riya  |  ខែមិថុនា 4, 2014 ម៉ោង 7:19 ព្រឹក

    ខ្ញុំចង់ធ្វើការងាររដ្ឋណាស់ តើខ្ញុំមានសំណាងបានចូលបម្រើរការងាររដ្ឋបានទេ បើពេលដែរប្រលងធ្លាក់រហូត។

    ឆ្លើយតប
    • 17. បុរិន្ទ  |  ខែមិថុនា 8, 2014 ម៉ោង 7:37 ព្រឹក

      សូមព្យាយាម ហើយស្វែងរកឯកសារប្រលងឆ្នាំកន្លងទៅមកមើល ។ បើធ្វើជាមន្ត្រីរាជការចូរបម្រើរជាតិ និងប្រជាជនដោយចិត្តស្មោះ ។

      ឆ្លើយតប
  • 18. គឺម​ វីរៈ​  |  ខែសីហា 10, 2014 ម៉ោង 7:19 ព្រឹក

    ចេញលទ្ធផលនៅប្រឡងមន្រ្តីក្របខណ្ឌ​ថ្ងៃទី២៧​ ០៧​ ២០១៤

    ឆ្លើយតប
  • 19. រឹម រក្សា  |  ខែវិច្ឆិកា 11, 2014 ម៉ោង 1:35 ព្រឹក

    តើលទ្ធផលប្រលងផ្ទៃក្នុងកាលពីថ្ងៃទី​០៤ ខែ កញ្ញា ២០១៤ នេះ ចេញហើយ ឫនៅ ប្រឡងយូហើយអត់ទាន់ដឹង

    ឆ្លើយតប

ទំលាក់ មួយចំលើយតប ទៅ រឹម រក្សា បោះ​បង់​ការ​ឆ្លើយ​តប

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives