Archive for ខែតុលា, 2011

មក​ពី​កោះកុងកើតរើម

ទេសភាព​តាម​ដង​ផ្លូវទៅ​កោះកុង មិន​ចាញ់ទេសភាពទៅមណ្ឌល់គីរីឡើយ។
ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១១នេះខ្ញុំបានធ្វើដំណើរទៅ​ខេត្ត​កោះកុង​ជាលើកទី១ ហើយបានដើរទៅកន្លែមួយចំនួន ឯមួយចំនួនទៀតមិនបានទៅ សូម្បីតែស្ពានកោះកុងក៏មិនបានឆ្លងកាត់ផង។






ខែតុលា 27, 2011 at 10:28 ព្រឹក មតិ 6

កាស Monster Beats in-ear ក្លែងក្លាយ

ទិញថ្មីគឺមានតម្លៃ ១៥ដុល្លា ។ វាមិនមែនជារបស់ពិតទេ។
ចំពោះសម្លេងវិញគឺដូចកាសធម្មតាអញ្ចឹង ដូចច្នោះកុំទិញរបស់នេះអី ។

ខែតុលា 21, 2011 at 9:32 ព្រឹក មតិ 7

ទិដ្ឋភាព​ក្រុងកំពត ៣៦០ដឺក្រេ

ចេញពីវាលស្រែ១០០​ បាត់ដំបង មកភ្នំពេញមិនទាំងទាន់ហិតផ្សែងឡានឆ្អែតផង​មកដល់កំពតទៀត(អត់មានបានដើរលេងទៅណាសោះនៅតែក្នុងក្រុង) ហើយបានថតរូប​យកអោយបងប្អូនមើលលេង ព្រោះងាយណាបានឡើងលើកំពូលសណ្ឋាគារ។

ចុចដើម្បីមើលរូបភាពធំ

ខែតុលា 18, 2011 at 1:33 ល្ងាច មតិ 5

វាល​ស្រែ​១០០

ធ្លាប់​តែ​លឺ​ក្នុង​បទ​ចំរៀង ឥឡូវបានទៅ​ដល់​កាល​ពី​សប្តាហ៍​មុន​ថ្ងៃទី​៤ ទី​៥។

វត្តស្រែ១០០

អង្គុយញ៉ាំអីលេងនៅស្រែ១០០

ខែតុលា 11, 2011 at 3:31 ព្រឹក មតិ 12

Stereo led vu meter release!

មិន​មែន​ធ្វើ​ថ្មី​ទេ​ គ្រាន់​តែធ្វើបន្ថែមលើរបស់ចាស់ប៉ុណ្ណោះ

Spec:

  • 15 leds each channels(R+L)
  • DC 12V source by pc power supply

ភ្លើង​លោត​តាម​សម្លេង​ស្តេរីអូ

ខែតុលា 9, 2011 at 2:58 ល្ងាច មតិ 3

បញ្ហា Power Supply

Power supply ទើប​តែ​ប្ដូរថ្មី​បាន​៦​ខែ(ទិញ​៩ដុល្លា) ​ស្រាប់​តែ​ខូច ។ អាការៈ​របស់​​វាគឺ​​នៅ​ពេលត(ដោត)ភ្លើងចូល ម៉ាស៊ីន​កុំព្យូទ័រ កង្ហាល​power supply វិលមួយ​រំពេច​ក៏​ឈប់ (កង្ហារ​វិល​នេះ​ធ្វើ​អោយ​ខ្ញុំស្មាន​ខុស​ថា power supply ដំណើរ​ការ​ធម្មតា​)​ បន្ទាប់​មកក៏​​ចុចបើក​កុំព្យូទ័រ (power on) ប៉ុន្តែ​កុំព្យូទ័រ​មិនដំណើរការទេ។

ខ្ញុំបានដោះ​ power supply មក test ដោយ​ភ្ជាប់ខ្សែភ្លើង ពណ៌​បៃតង ជាមួយពណ៌ខ្មៅ លទ្ធផលគឺ power supply មិនដំណើរការ​ទេ នោះបញ្ហាគឺមកពី power supply នេះ​មែន។

Power supply នេះទំនង​ជា​ត្រូវ​បោះ​ចោល​ហើយ ខ្ញុំ​ក៏​ដោះ​មើលផ្នែក​​ខាង​ក្នុង​ក្រែង​ជួបបញ្ហា​ដែល​អាច​រក​ឃើញ។ មើល​ទៅ​មើល​មក​ក៏​ពិនិត្យ​ឃើញ​កុងដង់​(capacitor)មួយ មាន​ប្រឡាក់​ពណ៌​ខ្មៅ យកដៃ​ទៅ​ស្ទាប​ស្នាម​ប្រឡាក់​នោះ​ក៏​ជ្រះ​ទៅ​វិញ។ ខ្ញុំ​ក៏​សន្មត់​ដោះ​ប្តូរ​កុងដង់​នោះ​ចេញ។ ជិះទូក​វឹង ទៅ​ផ្សារ​អូឫស្សី ទិញកុងដង់​​(capacitor)ថ្មី ១​ តម្លៃ ២០០០រៀល(០.៥​ដុល្លា)។ក្រោយពេល​ប្តូថ្មីរួច power supply working well! 😆

កុងដង់ដែល ខូច

ក្រោយពេលប្តូររួច

អត្ថបទស្រដៀងៈ

ខែតុលា 8, 2011 at 4:49 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives