Archive for ខែវិច្ឆិកា, 2011

ទិញ​បាន​mp3 player អេតចាយ​មួយគ្រឿង

​ខ្ញុំ​បាន​ទិញ​mp3 player ១គ្រឿង​ពី​ជនបរទេស​ម្នាក់​ ដែល​បាន​ដាក់​ផ្សាយ​តាម​bongthom.com។ mp3 player ម៉ាក iRiver H340 ចេញលក់​ដំបូង​នៅ​ឆ្នាំ​២០០៤ មាន​ទំហំ​ផ្ទុក hard disk 40G មាន​វិទ្យុ , sound recorder, photo viewer, text viewer។ ប៉ុន្តែ​ថ្មវា​មិន​កាន់ទៀតឡើយ​ បើចង់​ចាក់​ចំរៀង​ស្តាប់ត្រូវដោតជាមួយឆ្នាំងសាររហូត។

គាត់លក់តម្លៃ១០ដុល្លា មិន​មាន​ឆ្នាំងសាកទេ។

iRiver H340

ផលិតផលនេះ​ខ្ញុំ​មិន​ដែល​ស្គាល់ទេ  ក្រោយ​ពេល​ឆែក​មើល​ព័ត៌មាន​តាម​អ៊ីនធឺ​ណិត វា​អាច​ចាក់​មើ​លវីដេអូ​បាន ប្រសិនបើupgrade firmware ទៅ firmware របស់​ korea ។ វាក៏អាចដាក់​បញ្ចូល Rockbox ជំនួស firmware ក៏បានដែរដូច ipod។

Rockbox និង Firmware គឺជាអ្វី? ខ្ញុំក៏មិនសូវយល់ដែរ បើនិយាយអោយស្រួលយល់គឺ​​ជាប្រព័ន្ធដំណើរការរបស់វា គឺ​វាដូចជាប្រភេទ window, symbian, android អញ្ចឹង។

ដើររកទិញថ្ម​នៅ​ន្លែង​លក់​ កាមេរ៉ា និង កន្លែងលក់ថ្ម​ទូរស័ព្ទ មិន​មាន​ដូចទេ តែ​បាន​សុំ​គេមើល​ថ្ម​របស់​ iphone ឃើញថា​ ដូចជាទំនង​ឆ្នៃដាក់​បាន ដោយ​មាន​កម្រាស់​ស្តើងដូចគ្នា ចំនួន​វុល3.7v ដូចគ្នា តែទំហំ​តូចជាងប្រែល៣០%។ មិនហ៊ានទិញភ្លាមៗទេ ព្រោះខ្លាចទិញហើយយកទៅដាក់មិនត្រូវ ត្រូវចោលលុយទទេ(ថ្មiphoneមួយ ១០ដុល្លា)។

ពីបីថ្ងៃក្រោយមកក៏សម្រេចចិត្តទៅទិញថ្មiphone នោះយកមកដាក់។ លើកនេះទៅរកទិញគេលក់អោយក្នុង​តម្លៃ ៨ដុល្លា។ ក្រោយ​ពេលប្តូរថ្មរួចវាដំណើរការល្អណាស់ អាច​ចាក់បទចំរៀងចោល​បាន ៦ម៉ោង និងចាកវីដេអូបាន ២ម៉ោង​៣០​នាទី។

iRiver H340 with iPhone battery

iRiver H340 with iPhone battery

ខែវិច្ឆិកា 11, 2011 at 3:04 ល្ងាច មតិ 13

ប្រើ CD-ROM ​ជា​ក្បាល​ចាក់​​​ស៊ីឌីចំរៀង

Turn your cd-rom to CD-Player

ចំពោះ​ស៊ីឌីរូម សេរីថ្មីពុំអាចយកមកចាក់ស៊ីឌីបានទេព្រោះគ្មានប៊ូតុងplay និង​រន្ធ​សម្លេងចេញ​។ ប៊ូតុង​play និង រន្ធ​ដោតសម្លេងចេញ​មាន​តែ​នៅលើ​ស៊ីឌី​រូម​សេរីចាស់ប៉ុណ្ណោះ​។

ខែវិច្ឆិកា 1, 2011 at 4:24 ល្ងាច បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives