ទិញ​បាន​mp3 player អេតចាយ​មួយគ្រឿង

ខែវិច្ឆិកា 11, 2011 at 3:04 ល្ងាច មតិ 13

​ខ្ញុំ​បាន​ទិញ​mp3 player ១គ្រឿង​ពី​ជនបរទេស​ម្នាក់​ ដែល​បាន​ដាក់​ផ្សាយ​តាម​bongthom.com។ mp3 player ម៉ាក iRiver H340 ចេញលក់​ដំបូង​នៅ​ឆ្នាំ​២០០៤ មាន​ទំហំ​ផ្ទុក hard disk 40G មាន​វិទ្យុ , sound recorder, photo viewer, text viewer។ ប៉ុន្តែ​ថ្មវា​មិន​កាន់ទៀតឡើយ​ បើចង់​ចាក់​ចំរៀង​ស្តាប់ត្រូវដោតជាមួយឆ្នាំងសាររហូត។

គាត់លក់តម្លៃ១០ដុល្លា មិន​មាន​ឆ្នាំងសាកទេ។

iRiver H340

ផលិតផលនេះ​ខ្ញុំ​មិន​ដែល​ស្គាល់ទេ  ក្រោយ​ពេល​ឆែក​មើល​ព័ត៌មាន​តាម​អ៊ីនធឺ​ណិត វា​អាច​ចាក់​មើ​លវីដេអូ​បាន ប្រសិនបើupgrade firmware ទៅ firmware របស់​ korea ។ វាក៏អាចដាក់​បញ្ចូល Rockbox ជំនួស firmware ក៏បានដែរដូច ipod។

Rockbox និង Firmware គឺជាអ្វី? ខ្ញុំក៏មិនសូវយល់ដែរ បើនិយាយអោយស្រួលយល់គឺ​​ជាប្រព័ន្ធដំណើរការរបស់វា គឺ​វាដូចជាប្រភេទ window, symbian, android អញ្ចឹង។

ដើររកទិញថ្ម​នៅ​ន្លែង​លក់​ កាមេរ៉ា និង កន្លែងលក់ថ្ម​ទូរស័ព្ទ មិន​មាន​ដូចទេ តែ​បាន​សុំ​គេមើល​ថ្ម​របស់​ iphone ឃើញថា​ ដូចជាទំនង​ឆ្នៃដាក់​បាន ដោយ​មាន​កម្រាស់​ស្តើងដូចគ្នា ចំនួន​វុល3.7v ដូចគ្នា តែទំហំ​តូចជាងប្រែល៣០%។ មិនហ៊ានទិញភ្លាមៗទេ ព្រោះខ្លាចទិញហើយយកទៅដាក់មិនត្រូវ ត្រូវចោលលុយទទេ(ថ្មiphoneមួយ ១០ដុល្លា)។

ពីបីថ្ងៃក្រោយមកក៏សម្រេចចិត្តទៅទិញថ្មiphone នោះយកមកដាក់។ លើកនេះទៅរកទិញគេលក់អោយក្នុង​តម្លៃ ៨ដុល្លា។ ក្រោយ​ពេលប្តូរថ្មរួចវាដំណើរការល្អណាស់ អាច​ចាក់បទចំរៀងចោល​បាន ៦ម៉ោង និងចាកវីដេអូបាន ២ម៉ោង​៣០​នាទី។

iRiver H340 with iPhone battery

iRiver H340 with iPhone battery

Entry filed under: អេឡិចត្រូនិច. Tags: .

ប្រើ CD-ROM ​ជា​ក្បាល​ចាក់​​​ស៊ីឌីចំរៀង ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២០១២

មតិ 13 Add your own

  • 1. តា ម៉ាប់  |  ខែវិច្ឆិកា 11, 2011 ម៉ោង 6:13 ល្ងាច

    ឆ្លាតមែន !

    ឆ្លើយតប
  • 2. ស៊ីដាចាន់  |  ខែវិច្ឆិកា 12, 2011 ម៉ោង 3:17 ល្ងាច

    ពិតជាអេតចាយមែនម៉ង!

    ឆ្លើយតប
  • 3. lavorn (ឡាវ័ន​)  |  ខែវិច្ឆិកា 13, 2011 ម៉ោង 1:17 ល្ងាច

    ពូកែ​កែច្នៃ​គ្រាន់​បើ​

    ឆ្លើយតប
  • 4. latephonenews  |  ខែវិច្ឆិកា 14, 2011 ម៉ោង 3:38 ព្រឹក

    អាភឿនអីក៍វេទនាម្លេះ

    ឆ្លើយតប
  • 6. somada  |  ខែវិច្ឆិកា 15, 2011 ម៉ោង 3:52 ព្រឹក

    ពេលនេះមិនមែនដុំថ្មទៀតទេ វាក្លាយទៅជាដុំពេជ្រវិញហើយ ពូកែមែនហ្ន៎កូនគេ !

    ឆ្លើយតប
  • 7. wealsrae  |  ខែវិច្ឆិកា 17, 2011 ម៉ោង 1:45 ព្រឹក

    ចំណាយពេលតែបន្ដិចនិងអស់មិនដល់ ២០ ដុល្លារផងបានរបស់ប្រើ ។ ឆ្លាតមែន សូមសរសើរ ។
    យាយចឹងខ្សែផ្លើងអស់ហ្នឹងដែលឆក់ខ្លះទេ ?

    ឆ្លើយតប
  • 8. pkay_sour  |  ខែវិច្ឆិកា 17, 2011 ម៉ោង 2:32 ព្រឹក

    នេះបានតែអ្នកចេះ​ច្នៃដូច​បុរិន្ទហេ បើ​ដូច​ផ្កាយស្រេចហើយ

    ឆ្លើយតប
  • 9. ក្មេងស្រែ  |  ខែវិច្ឆិកា 17, 2011 ម៉ោង 4:44 ព្រឹក

    ហាសហាសហាស បើ​ខ្ញុំ​វិញ​មិន​ប្រថុយ​ហេហ

    ឆ្លើយតប
    • 10. បុរិន្ទ  |  ខែវិច្ឆិកា 17, 2011 ម៉ោង 7:37 ព្រឹក

      បើ​របស់​ថ្លៃ​ខ្ញុំ​ក៏​មិន​ហ៊ានប្រថុយ​ដែរ។ ត្រឹម១០ដុល្លា ខ្ញុំប្រថុយ​ លើរបស់ច្រើនហើយ។

      ឆ្លើយតប
  • 11. nataro  |  ខែវិច្ឆិកា 18, 2011 ម៉ោង 1:37 ល្ងាច

    កាលពីមុនដូចបុរិន្ទដែរ តែពេលនេះង៉ោងសុទ្ធ! សូមសរសើ

    hard disk 40GB រកឯណាមាន គេលក់ឲ្យតំលៃ១០$ ក្នុងឆ្នាំ២០០៤!

    ឆ្លើយតប
  • 12. khmerling ភាសាខ្មែរ  |  ខែធ្នូ 1, 2011 ម៉ោង 4:10 ល្ងាច

    ចំណាយតិចតែបានរបស់មានគុណភាព! សូមសរសើរប្អូនប្រុសឆ្លាត ។

    ឆ្លើយតប
  • 13. សែនជ័យ  |  ខែធ្នូ 20, 2011 ម៉ោង 2:33 ល្ងាច

    មិនថាតែអ្នកទេ!សូមប្បីតែអ្នកប្រាជ្ញនៅលើលោកនេះ ក៏គេធ្លាប់ប្រថុយ អញ្ចឹងដែរមែនទេ?(ប៉ុន្តែគួរអោយអនិច្ចាពួកគាត់អាយុខ្លីណាស់!)

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: