Archive for ខែ​កុម្ភៈ, 2012

១សប្តាហ៍នៅកំពង់ចាម

ក្រុងកំពង់ចាម ខ្ញុំបានទៅប្រហែល២០ ដងហើយ ។ គ្រប់ពេលដែលទៅ គឺក្នុងកាតព្វកិច្ចបំពេញការងារជានិច្ច។

ខ្ញុំមិនធ្លាប់បានដើរលេងកំសាន្តទីណាទេក្នុងខេត្តនេះ ក្រៅពីធ្លាប់ឡើងភ្នំប្រុសម្លង ម្យ៉ាងទៀតនោះក្រុមការងារសុទ្ទតែមនុស្សវ័យចំណាស់ (មានលុយ មានកំលាំង តែអត់ពេល) ចូលចិត្តដើរតែពេលរាត្រី។ បន្ទាប់ពីចប់ការងារនៅពេលល្ងាច ខ្ញុំបានដើរហាត់កីឡា ដោយថ្មើរជើង ពីកន្លែងស្នាក់នៅ គឺសណ្ឋាគារ៧មករា មកមាត់ទន្លេ និងដើរស្របសួនមាត់ទន្លេដល់ចុងសួនម្ខាងទៀត ក្បែរស្ពានគឺសូណា រួចត្រឡប់មកវិញ គិតទៅដើរមួយជុំក្រុងកំពង់ចាមហ្មង។ ខ្ញុំបានដើរបែបនេះចំនួនពីរដង នៃរយៈ៦ថ្ងៃ ៥យប់ នៅទីនោះ។ ម្យ៉ាងជាការយកខ្យល់អាកាសខេត្តគេផង ម្យ៉ាងមើលមនុស្សម្នា និងជីវិតរស់នៅរបស់អ្នកក្រុងកំពង់ចាម ម្យ៉ាងដើរមើលកូនក្រុមុំគេផង។

វាមិនចម្លែកអ្វីនោះទេ ព្រោះពេលល្ងាចមានមនុស្សប្រុស ស្រី ក្មេងចាស់ នាំគ្នា ហាត់កីឡា ខ្លះដើរ ខ្លះរត់ ខ្លះលេងបាល់ ខ្លះទាត់សី ខ្លះញ៉ែគ្នានៅតាមសួន….។ ថ្ងៃខ្លះខ្ញុំលេងទាត់សីជាមួយក្រុមការងារនៅកន្លែងស្នាក់នៅ ជួនកាលហែលទឹកលេងដូចជាកូនក្មេង ។



ខែ​កុម្ភៈ 25, 2012 at 3:23 ល្ងាច មតិ 5

កូលាបសទន្លេបិទ

រយៈពេលដែលបានចាកចេញពីភ្នំពេញនៅថ្ងៃទី១៩ ខែកុម្ភៈ ហើយត្រឡប់មកពីកំពង់ចាមវិញនៅថ្ងៃទី២៤ ម្សិលមិញនេះឯង។ ជារយៈពេលមួយវែងក្នុងការចុះបំពេញការងារនៅខេត្ត តែក៏អាចនិយាយបានថាជារយៈពេលខ្លីចំពោះរឿងស្នេហា 😆 ។ កុំទាន់គិតផ្តេសផ្តាសអី ខ្ញុំមិនមានស្នេហាអីនៅកំពង់ចាមនោះទេ គ្រាន់តែចង់និយាយថា នៅមើលមុខកូនក្រមុំអ្នកកំពង់ចាមមិនទាន់អស់ចិត្តផង ត្រូវត្រឡប់មកវិញបាត់ បើនៅយូបន្តិចទៀតច្បាស់ជាលង់ស្នេហ៍ក្រមុំកំពង់ចាមមិនខានឡើយ ។ សំបុរ ស រាង្គតូចច្រឡឹង ធំមិនធំ ស្គមមិនស្គម សមល្មមគ្រាន់ឱប 🙂 ចូលចិត្តស្លៀកខោខ្លី អង្គុយចោងហោង លោកអើយខ្ញុំមិនហ៊ានមើលចំទេ:oops: ។

រូបភាពនេះលួចរបស់គេមកដាក់ទេ បើម្ចាស់គេជេរខ្ញុំដកចេញវិញភ្លាម។

គេចង់ធ្វើអីហ្នឹង!

😆

 

ខែ​កុម្ភៈ 24, 2012 at 3:31 ល្ងាច មតិ 9

៣៦៥ស្នៀតដើម្បីក្លាយជាមនុស្សប្រកបដោយភាពជឿជាក់

365 steps to self-confidence

នេះ​គឺជា​សៀវភៅ​ដែល​ខ្ញុំ​ខំព្យាយាម​មើល​ជាង១ឆ្នាំ​ហើយ ដើម្បី​ហ្វឹក​ហ៊ា​ត់​ខ្លួន ឲ្យ​ក្លាយជា​មនុស្ស​ដែលមាន​ភាពជឿជាក់។ ខ្ញុំ​បាន​ព្រី​ន​វា​ចេញ​ធ្វើជា​សៀវភៅ​ទុក​គ្រាន់​អាន​កំដរ​រាត្រី តែ​ទោះបី​ខ្ញុំ​បាន​អាន​ជាច្រើនលើក​ច្រើ​សា​យ៉ាងណាក្តី ក៏​ខ្ញុំ​មិនអាច​អាន​លើសពី​ទំព័រ​ទី១០ទាល់តែសោះ នៅតែ​វិលវល់​ត្រឹម​ទំព័រមុខ​នេះ​ដដែល។ មូលហេតុ​អ្វី ព្រោះតែ​ភាសា​អង់គ្លេស​មិន​ពូកែរ 🙂 ។ ខ្ញុំ​សង្ឃឹមថា​វា​សៀវភៅ​ដែលមាន​សារសំខាន់​សំរាប់​អ្នក​រាល់គ្នា។ ទាញយកe-book

ខែ​កុម្ភៈ 13, 2012 at 4:56 ព្រឹក មតិ 10

ក្បាច់​ខ្មែរ​អង្គរ(2) Vector (*.ai)

*.ai គឺ​ជា​ឯកសារ victor ដែល​អាច​អោយ​យើង​ធ្វើ​ការ​កែ​ ផ្លាស់​ប្តូរ​ព័ណ និង​អាច​ពង្រីក​បង្រួម​ដោយ​រក្សា​គុណភាព​រូបភាពនៅ​ដដែល។ ឯកសារ​នេះ ប្រើ​ជា​មួយ​កម្ម​វិធី Adobe Illustrator.

ក្បាច់ ខ្មែរ អង្គរ


ខែ​កុម្ភៈ 3, 2012 at 4:59 ព្រឹក មតិ 4

ពូប៉ូលីសឃាត់សួររកប័ណ្ណបើកបរ

ភ្លើងស្តុបទួលទំពូង

ភ្លើងស្តុប​ទួល​ទំពូង-រសៀល​ថ្ងៃនេះ ខ្ញុំ​បាន​ត្រឡប់​ពី​ផ្ទះ​ទៅធ្វើ​ការ​យឺត​ពេល​បន្តិច គឺ​ម៉ោង​ប្រហែល ២.៣០នាទី​ទៅហើយ ។ ខ្ញុំ​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ ដូចជា​លឿន​ប​ន្តិ​សំដៅទៅ​ក​ន្លែ​ធ្វើការ។ នៅពេល​ដល់​ដល់​ភ្លើ​ស្តុ​បនីមួយៗ ខ្ញុំ​មិនដែល​ល្មើស​នឹង​ភ្លើង​សញ្ញា​ចរាចរ​ម្តងណា​ទេ ខ្ញុំ​តែង​គោរព​គ្រប់ការ​ធ្វើដំណើរ​របស់​ខ្ញុំ។ ធ្វើដំណើរ​ពី​ទិសដៅ ស្ថានទូត​ចិន​ទៅ​វត្ត​ទូល​ទំពូង នៅ​ហួស​ភ្លើងស្តុប​ប​ន្តិ មាន​ពូ​ប៉ូលីស​មួយក្រុម​កំពុងតែ​ធ្វើបាប​អ្នកធ្វើដំណើរ ។ ខ្ញុំ​តែង​ឃើញ​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ ព្រោះ​ខ្ញុំ​ធ្វើដំណើរ​ផ្លូវ​នេះ ឡើង​សឹក​សំបក​កង់​ម៉ូតូ​ទៅហើយ ។ ថ្ងៃនេះ​ខ្ញុំ​ជិះ​អែម​ខាង​ផ្លូវ ជាងគេ​ទាំងអស់ គឺ​ចំ​មុខ​ពូ​ប៉ូ​លី​ចរាចរ​តែម្តង។ ខ្ញុំ​គិតថា​ខ្ញុំ​មិន​ខុស​អី​ទេ ទើប​ខ្ញុំ​មិន​គេចចេញ​ទៅណា​ឡើយ ម្យ៉ាងទៀត​គិតថា ពូ​ប៉ូលីស​ឃាត់​តែ​អ្នក​ល្មើស​ភ្លើង​សញ្ញា​ចរាចរ​ទេ។  អ្ហើ​យ! ស៊យ​មែនទែន ប៉ះចំ​ចោរ​ធ្វើ​ប៉ូលីស ។ ខ្ញុំ​មិនទាន់​ទាំង​ឈប់​ម៉ូតូ​ស្រួលបួល​ផង បានលឺ​គាត់​ស្រែ​ទៅ​បង​ប៉ូលីស​ផ្សេង​ទៀតថា “ឯង​ឃាត់​ម៉ូតូ​បួន ប្រាំ​មក….” ហើយ​សួ​រក​ប័ណ្ណបើកបរ និង​កាត​គ្រី​ម៉ូតូ។

សូម​ផ្តាំផ្ញើ​ទៅ​អ្នក​ទាំងអស់គ្នា​ថា “គួ​ជៀស​អោយ​ឆ្ងាយ​ពី​ប៉ូលីស”

អានអត្ថបទចាស់៖

  1. ពូ​ប៉ូលីស​ចរាចរ​ផាកទៀត 
  2. ប៉ូលីសចរាចរផាកពិន័យអស់១ម៉ឺនរៀល
  3. ប៉ូលីសចរាចរ​ផាកពិន័យ​យក​លុយ​ចូល​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន

ខែ​កុម្ភៈ 1, 2012 at 8:41 ព្រឹក មតិ 9


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives