ពូប៉ូលីសឃាត់សួររកប័ណ្ណបើកបរ

ខែ​កុម្ភៈ 1, 2012 at 8:41 ព្រឹក មតិ 9

ភ្លើងស្តុបទួលទំពូង

ភ្លើងស្តុប​ទួល​ទំពូង-រសៀល​ថ្ងៃនេះ ខ្ញុំ​បាន​ត្រឡប់​ពី​ផ្ទះ​ទៅធ្វើ​ការ​យឺត​ពេល​បន្តិច គឺ​ម៉ោង​ប្រហែល ២.៣០នាទី​ទៅហើយ ។ ខ្ញុំ​ប្រញាប់ប្រញាល់​ជិះ​ម៉ូតូ ដូចជា​លឿន​ប​ន្តិ​សំដៅទៅ​ក​ន្លែ​ធ្វើការ។ នៅពេល​ដល់​ដល់​ភ្លើ​ស្តុ​បនីមួយៗ ខ្ញុំ​មិនដែល​ល្មើស​នឹង​ភ្លើង​សញ្ញា​ចរាចរ​ម្តងណា​ទេ ខ្ញុំ​តែង​គោរព​គ្រប់ការ​ធ្វើដំណើរ​របស់​ខ្ញុំ។ ធ្វើដំណើរ​ពី​ទិសដៅ ស្ថានទូត​ចិន​ទៅ​វត្ត​ទូល​ទំពូង នៅ​ហួស​ភ្លើងស្តុប​ប​ន្តិ មាន​ពូ​ប៉ូលីស​មួយក្រុម​កំពុងតែ​ធ្វើបាប​អ្នកធ្វើដំណើរ ។ ខ្ញុំ​តែង​ឃើញ​ពួកគាត់​ស្ទើរ​រាល់ថ្ងៃ ព្រោះ​ខ្ញុំ​ធ្វើដំណើរ​ផ្លូវ​នេះ ឡើង​សឹក​សំបក​កង់​ម៉ូតូ​ទៅហើយ ។ ថ្ងៃនេះ​ខ្ញុំ​ជិះ​អែម​ខាង​ផ្លូវ ជាងគេ​ទាំងអស់ គឺ​ចំ​មុខ​ពូ​ប៉ូ​លី​ចរាចរ​តែម្តង។ ខ្ញុំ​គិតថា​ខ្ញុំ​មិន​ខុស​អី​ទេ ទើប​ខ្ញុំ​មិន​គេចចេញ​ទៅណា​ឡើយ ម្យ៉ាងទៀត​គិតថា ពូ​ប៉ូលីស​ឃាត់​តែ​អ្នក​ល្មើស​ភ្លើង​សញ្ញា​ចរាចរ​ទេ។  អ្ហើ​យ! ស៊យ​មែនទែន ប៉ះចំ​ចោរ​ធ្វើ​ប៉ូលីស ។ ខ្ញុំ​មិនទាន់​ទាំង​ឈប់​ម៉ូតូ​ស្រួលបួល​ផង បានលឺ​គាត់​ស្រែ​ទៅ​បង​ប៉ូលីស​ផ្សេង​ទៀតថា “ឯង​ឃាត់​ម៉ូតូ​បួន ប្រាំ​មក….” ហើយ​សួ​រក​ប័ណ្ណបើកបរ និង​កាត​គ្រី​ម៉ូតូ។

សូម​ផ្តាំផ្ញើ​ទៅ​អ្នក​ទាំងអស់គ្នា​ថា “គួ​ជៀស​អោយ​ឆ្ងាយ​ពី​ប៉ូលីស”

អានអត្ថបទចាស់៖

  1. ពូ​ប៉ូលីស​ចរាចរ​ផាកទៀត 
  2. ប៉ូលីសចរាចរផាកពិន័យអស់១ម៉ឺនរៀល
  3. ប៉ូលីសចរាចរ​ផាកពិន័យ​យក​លុយ​ចូល​ហោ​ប៉ៅ​ផ្ទាល់​ខ្លួន

Entry filed under: ចរាចរ, សង្គម. Tags: .

Smart VS Beeline ក្បាច់​ខ្មែរ​អង្គរ(2) Vector (*.ai)

មតិ 9 Add your own

  • 1. ក្មេងស្រែ  |  ខែ​កុម្ភៈ 1, 2012 ម៉ោង 8:52 ព្រឹក

    ឃើញ​កាល​ពី​ម្សិលម៉ិញ ត្រង់​ចំណុច​ដែល​ប្រាប់, គាត់​ដើរ​ទៅ​កាក់​យកៗ ម៉ង ដូច​ស្អី​ចឹង, ខ្ញុំ​មិន​ដឹង​ថា​គាត់​កាក់​សួរ​រក​ប័ណ្ណបើកបរសោះ នឹកស្មាន​តែ​គាត់​ហៅ​ទៅព្រមាន​រឿង​ជិះ​លើ​ចិញ្ចើម​ផ្លូវ!

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែ​កុម្ភៈ 2, 2012 ម៉ោង 4:59 ព្រឹក

      និយាយតាមត្រង់ទៅ គឺកាត់ហៅសួររកលុយហ្នឹង

      ឆ្លើយតប
  • 3. somada  |  ខែ​កុម្ភៈ 2, 2012 ម៉ោង 9:44 ព្រឹក

    ពិតជាសំណាងធំហើយអញ្ចឹងនោះ ! ហើយបុរិន្ទបង់ឲ្យគាត់អស់ប៉ុន្មានដែរ ?

    ឆ្លើយតប
    • 4. បុរិន្ទ  |  ខែ​កុម្ភៈ 3, 2012 ម៉ោង 7:43 ព្រឹក

      សំណាងដែរ ដែលប្រដាប់ការពារខ្ញុំមានប្រសិទ្ធភាពគ្រាន់បើ អត់អស់លុយទេ

      ឆ្លើយតប
  • 5. ក្រេហ្ស៊ី  |  ខែ​កុម្ភៈ 2, 2012 ម៉ោង 3:08 ល្ងាច

    ណឹង! ចឹងបានថា! កាលឆ្នាំណាណុះ (នៅជាសិស្សវិទ្យាល័យនៅឡើយ) ពេលទៅបង់ពន្ធម៉ូតូ ភ្នាក់ងារនៅទីនោះគេថា “ប្អូនឯងបង់ពន្ធហើយ ដូច្នេះបន្ទាប់ពីបិទក្រដាសពន្ធលើម៉ូតូហើយ មិនចាំបាច់យកកាតគ្រី​តាមខ្លួនទេ ព្រោះមានក្រដាសពន្ធ មានន័យថា មានកាតគ្រីហើយ ទើបបង់ពន្ធបាន។” ដល់ពេលជិះទៅរៀន ត្រូវបងប៉ូលីសហៅ បងប៉ូលីស សួររកកាតគ្រី។
    ខ្ញុំ៖ អុញម៉េចចឹងបង ពេលខ្ញុំទៅបង់ពន្ធ គេប្រាប់ថា មិនបាច់ដាក់កាតគ្រីតាមខ្លួនទេ ព្រោះកាលណោះទាល់តែភ្ជាប់ជាមួយកាតគ្រីទើបបង់ពន្ធបាន។ បងប៉ូលីស៖ អញមិនដឹងទេ! អាណាថា! ឯងហៅអាណឹងមកជួបអញមើ! បើមិនអីចឹងទេ ផាក! បង់លុយម៉ោ!
    ខ្ញុំ៖ ចឹងបងនេះលុយ។
    បងប៉ូលីស៖ អើ! អ្ហែងក្មេងអ្ហេស! តែចេះយល់ការគ្រាន់បើ! ម៉ោះៗ…..។

    ចប់ប៉ាដោយ! ខំជឿមន្ត្រីពន្ធដារ! តាមពិតគេនាំគ្នាធើឯងស៊ីសោះ!​ហាស់!!ៗៗ (អតីតកាលទេ សូមកុំទុកក្នុងចិត្តអី!)

    ឆ្លើយតប
    • 6. បុរិន្ទ  |  ខែ​កុម្ភៈ 3, 2012 ម៉ោង 1:49 ព្រឹក

      អតីតកាល និង​បច្ចុប្បន្នគ្មានអ្វីខុសប្លែក​គ្នាទេ។ ស្រុកខ្មែរគ្មានអ្វីប្រែប្រួលឡើង ចំពោះរឿងនេះ។

      ឆ្លើយតប
  • 7. លី កល្យាណ  |  ខែ​កុម្ភៈ 17, 2012 ម៉ោង 8:27 ព្រឹក

    អរគុណពាក្យផ្តាំផ្ញើ ចឹងបានជាខ្ញុំមិនព្រមយកប្តី ប៉េអឹមហ្នឹងណា៎!
    គ្រួសារខ្ញុំចៀសបុរសបីមុខងារ ទោះជាធំប៉ុនណាក៏ដោយ៖
    ១ ទាហាន
    ២ ប៉ូលីស
    ៣ ប៉េអឹម
    និយាយហ្នឹងមិនមែនមានន័យថាពួកគាត់មិនល្អនោះទេ នៅមានអ្នកគេល្អៗដែរ តែវាតិច ចឹងយើងត្រូវចៀសឱ្យបាន។
    សមាជិកគ្រួសារម្នាក់ៗសុទ្ធតែដឹង និងប្រយ័ត្នខ្លួនទាំងអស់!😀

    ឆ្លើយតប
  • 8. khmerling  |  ខែ​កុម្ភៈ 25, 2012 ម៉ោង 2:53 ល្ងាច

    ពិបាកដែរ បើមិនខំប្រឹងទេ ខ្លាចមេអត់អីស៊ី ទាំងមេនៅកន្លែងនិង​មេនៅផ្ទះ ។ តែមេនៅកន្លែងកាចជាង បើស៊ីមិនគ្រាន់ទេ ដកចេញ 24 ម៉ោង ។
    ខ្ញុំនិយាយនេះសំដៅដល់ពួកប៉ូលីសដែលមុខក្រាស់ក្រេបឈាមខ្យងតែប៉ុណ្ណោះ ។ មានប៉ូលីសយើងមិនតិចទេដែលខំធ្្វើដោយស្មោះ ខូចតែប៉ុន្មានហ្នុងទេ ។

    ឆ្លើយតប
  • 9. សាកៀត កាម៉ារុទ្ទីន  |  ខែ​ឧសភា 20, 2012 ម៉ោង 1:11 ល្ងាច

    ជាធម្មតាទេប៉ូលីសស្រុកយើងនេះ.. កុំប្រកាន់អ៉ីណាបងប្អូន។ ចែកគ្នាចាយទៅតែកុំអោយវាច្រើនពេក ព្រោះពួកវាទាំងអស់ហ្នងក្លាយជាទំនាប់ទៅហើយ. អោយវាចាយបន្តិចបន្តូចគ្រាន់ជាជាងសាំងឡើងថ្លៃ… បើពួកវាចាយមិនគ្រប់ នោះសាំង និងទំនិញផ្សេងៗទៀតក្នុងស្រុកខ្មែរយើងកាន់តែឡើងថ្លៃទៅ…ទៅ។

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: