១សប្តាហ៍នៅកំពង់ចាម

ខែ​កុម្ភៈ 25, 2012 at 3:23 ល្ងាច មតិ 5

ក្រុងកំពង់ចាម ខ្ញុំបានទៅប្រហែល២០ ដងហើយ ។ គ្រប់ពេលដែលទៅ គឺក្នុងកាតព្វកិច្ចបំពេញការងារជានិច្ច។

ខ្ញុំមិនធ្លាប់បានដើរលេងកំសាន្តទីណាទេក្នុងខេត្តនេះ ក្រៅពីធ្លាប់ឡើងភ្នំប្រុសម្លង ម្យ៉ាងទៀតនោះក្រុមការងារសុទ្ទតែមនុស្សវ័យចំណាស់ (មានលុយ មានកំលាំង តែអត់ពេល) ចូលចិត្តដើរតែពេលរាត្រី។ បន្ទាប់ពីចប់ការងារនៅពេលល្ងាច ខ្ញុំបានដើរហាត់កីឡា ដោយថ្មើរជើង ពីកន្លែងស្នាក់នៅ គឺសណ្ឋាគារ៧មករា មកមាត់ទន្លេ និងដើរស្របសួនមាត់ទន្លេដល់ចុងសួនម្ខាងទៀត ក្បែរស្ពានគឺសូណា រួចត្រឡប់មកវិញ គិតទៅដើរមួយជុំក្រុងកំពង់ចាមហ្មង។ ខ្ញុំបានដើរបែបនេះចំនួនពីរដង នៃរយៈ៦ថ្ងៃ ៥យប់ នៅទីនោះ។ ម្យ៉ាងជាការយកខ្យល់អាកាសខេត្តគេផង ម្យ៉ាងមើលមនុស្សម្នា និងជីវិតរស់នៅរបស់អ្នកក្រុងកំពង់ចាម ម្យ៉ាងដើរមើលកូនក្រុមុំគេផង។

វាមិនចម្លែកអ្វីនោះទេ ព្រោះពេលល្ងាចមានមនុស្សប្រុស ស្រី ក្មេងចាស់ នាំគ្នា ហាត់កីឡា ខ្លះដើរ ខ្លះរត់ ខ្លះលេងបាល់ ខ្លះទាត់សី ខ្លះញ៉ែគ្នានៅតាមសួន….។ ថ្ងៃខ្លះខ្ញុំលេងទាត់សីជាមួយក្រុមការងារនៅកន្លែងស្នាក់នៅ ជួនកាលហែលទឹកលេងដូចជាកូនក្មេង ។



Advertisements

Entry filed under: សង្គម.

កូលាបសទន្លេបិទ Digistar Contest open for Voting

5 មតិ Add your own

  • 1. somada  |  ខែ​កុម្ភៈ 28, 2012 ម៉ោង 5:26 ព្រឹក

    ទៅថ្ងៃក្រោយចូលលេងផ្ទះ​បងផង​​ !

    ឆ្លើយតប
  • 3. somada  |  ខែ​កុម្ភៈ 29, 2012 ម៉ោង 5:03 ព្រឹក

    ផ្ទះនៅហ្នឹងណា៎​ ! នៅព្រៃឈរណាអូន !

    ឆ្លើយតប
  • 4. latephonenews  |  ខែ​មីនា 2, 2012 ម៉ោង 1:05 ព្រឹក

    អាភឿនធ្វើបានសាច់ដុំធំ គ្នាដុះតែក្បាលពោះ ហាត់មិនលើងសោះ ហាហា

    ឆ្លើយតប
    • 5. បុរិន្ទ  |  ខែ​មីនា 2, 2012 ម៉ោង 9:01 ព្រឹក

      ពួកម៉ាកឯនៅស្រុកគេសំបូរអីស៊ី ចឹងហើយបានដុះក្បាលពោះនោះ គ្នានៅឯណោះតមណាស់ បានតែប្រហុក ត្រីងៀត ចឹងហើយបានអត់មានក្បាលពោះ។ 😆

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: