Archive for ខែមិថុនា, 2012

ក្លឹប​ហាត់​ប្រាណ​នៅ​ម្តុំ​សន្ធរម៉ុក

ថតនៅក្លឹសំរេច

ខ្ញុំគិតថានៅម្តុំសន្ធរម៉ុកនេះ មានកន្លែងហ៊ាត់ប្រាណ ច្រើនជាងទីដទៃទៀត នៃរាជធានីភ្នំពេញ។ មានក្លឹបហាត់ប្រាណ ចំនួន០៣កន្លែង ឋិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ គ្រាន់តែរំលង់ប៉ុន្មានផ្លូវប៉ុណ្នោះ។ បើទោះបីជាមានច្រើន សម្រាប់ខ្ញុំវាមានលក្ខណៈផ្សេងៗគ្នា សម្រាប់ការជ្រើសរើស។

ទីតាំងទី១៖ ក្លឹបសំរេច មានមនុស្សច្រើន ស្ទើរកឧបករណ៍ទំនេរមកហាត់ពុំមាន ហើយម្យ៉ាងទៀត ចាក់បទចំរៀងញ៉ាក់ដដែលខ្លាំងៗ គួរអោយធុញ លាយនឹងសំលេងឧបករណ៍ហាត់ប្រាណរម៉ិងរម៉ាំង ថ្លង់ណាស់! ។ ចំពោះខ្ញុំ ពេលហ៊ាត់ប្រាណហត់គឃូស ហើយលឺសំលេងរញ៉េរញ៉ៃបែបនេះមានអារម្មណ៍ថា ដកដង្ហើមមិនទាន់ ចង់ស្ទះ ។ តែបើសម្រាប់អ្នកចង់ឃើញមនុស្សម្នាច្រើន អាចទៅទីតាំងនេះបាន ព្រោះមាននារីទៅហ៊ាត់ច្រើនដែរ។

ទីតាំងទី២៖ ក្លឹបភូមិរា ឋិតនៅក្នុងរបងសាលាបឋមសិក្សាសន្ធរម៉ុក វាជាទីតាំងល្អសម្រាប់ខ្ញុំ មានឧបករណ៍ទំនេរច្រើន ព្រោះមានមនុស្សតិច ពេលខ្ញុំហត់ ខ្ញុំអាចបន្ធូរអារម្មណ៍តាមបទចំរៀងសង់ទីម៉ង់ដែលគេបានចាក់។ ហើយអត់អស់លុយផ្ញើម៉ូតូទៀតផង(រក្សាយានជំនិះដោយខ្លួនឯង)។

ទីតាំងទី៣៖ ក្លឹបគីងកុង មានឧបករណ៍ហាត់សាច់ដុំដៃច្រើន តែឧបករណ៍ហាត់យកសាច់ដើមទ្រូងវិញតិចណាស់។ ខ្ញុំតែងប្រើឧបករណ៍ហាត់សាច់ដើមទ្រូងច្រើនជាង យកសាច់ដៃ។ ដូច្នោះកន្លែងនេះមិនសាកសមសម្រាប់ខ្ញុំទៅជាប្រចាំឡើង ហើយម្យ៉ាងទៀតអត់មានបាវសាក់ទេ។

ក្លឹបសំរេច

ក្លឹបភូមិរា

ក្លឹបគីងកុង

ឈ្មោះ ក្លឹមហ៊ាត់ប្រាណសំរេច ក្លឹបហ៊ាត់ប្រាណភូមិរា ក្លឹបហ៊ាត់ប្រាណគីងកុង
ទីតាំង នៅលើផ្លូវ ១៦០ សាលាបឋមសិក្សាសន្ធរម៉ុក ខាងកើតមន្ទីរពេទ្យកុមារជាតិ
ម្តង ១,០០០រៀល ១,០០០រៀល ១,០០០រៀល
ផ្ញើម៉ូតូ ៥០០រៀល ព្រី ៣០០រៀល
ហាត់ម៉ាស៊ីន ១០នាទី ១,០០០រៀល ១០នាទី ១,០០០រៀល ១០នាទី ១,០០០រៀល
មានម៉ាស៊ីនមធ្យម មានម៉ាស៊ីនតិចតួច មានម៉ាស៊ីនមធ្យម
ឧបករណ៍ហាត់ដៃ ច្រើន តិច ច្រើន
ហាត់ទ្រូង តិច ច្រើន តិច
បាវសាក់
មនុស្សទៅហាត់ ច្រើន មធ្យម ច្រើន

ខែមិថុនា 12, 2012 at 10:44 ព្រឹក មតិ 11

១០០គុណ-ការកាំភ្លើង

១០០គុណ

ខែមិថុនា 8, 2012 at 3:23 ព្រឹក មតិ 9


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives