ក្លឹប​ហាត់​ប្រាណ​នៅ​ម្តុំ​សន្ធរម៉ុក

ខែ​មិថុនា 12, 2012 at 10:44 ព្រឹក មតិ 11

ថតនៅក្លឹសំរេច

ខ្ញុំគិតថានៅម្តុំសន្ធរម៉ុកនេះ មានកន្លែងហ៊ាត់ប្រាណ ច្រើនជាងទីដទៃទៀត នៃរាជធានីភ្នំពេញ។ មានក្លឹបហាត់ប្រាណ ចំនួន០៣កន្លែង ឋិតនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ គ្រាន់តែរំលង់ប៉ុន្មានផ្លូវប៉ុណ្នោះ។ បើទោះបីជាមានច្រើន សម្រាប់ខ្ញុំវាមានលក្ខណៈផ្សេងៗគ្នា សម្រាប់ការជ្រើសរើស។

ទីតាំងទី១៖ ក្លឹបសំរេច មានមនុស្សច្រើន ស្ទើរកឧបករណ៍ទំនេរមកហាត់ពុំមាន ហើយម្យ៉ាងទៀត ចាក់បទចំរៀងញ៉ាក់ដដែលខ្លាំងៗ គួរអោយធុញ លាយនឹងសំលេងឧបករណ៍ហាត់ប្រាណរម៉ិងរម៉ាំង ថ្លង់ណាស់! ។ ចំពោះខ្ញុំ ពេលហ៊ាត់ប្រាណហត់គឃូស ហើយលឺសំលេងរញ៉េរញ៉ៃបែបនេះមានអារម្មណ៍ថា ដកដង្ហើមមិនទាន់ ចង់ស្ទះ ។ តែបើសម្រាប់អ្នកចង់ឃើញមនុស្សម្នាច្រើន អាចទៅទីតាំងនេះបាន ព្រោះមាននារីទៅហ៊ាត់ច្រើនដែរ។

ទីតាំងទី២៖ ក្លឹបភូមិរា ឋិតនៅក្នុងរបងសាលាបឋមសិក្សាសន្ធរម៉ុក វាជាទីតាំងល្អសម្រាប់ខ្ញុំ មានឧបករណ៍ទំនេរច្រើន ព្រោះមានមនុស្សតិច ពេលខ្ញុំហត់ ខ្ញុំអាចបន្ធូរអារម្មណ៍តាមបទចំរៀងសង់ទីម៉ង់ដែលគេបានចាក់។ ហើយអត់អស់លុយផ្ញើម៉ូតូទៀតផង(រក្សាយានជំនិះដោយខ្លួនឯង)។

ទីតាំងទី៣៖ ក្លឹបគីងកុង មានឧបករណ៍ហាត់សាច់ដុំដៃច្រើន តែឧបករណ៍ហាត់យកសាច់ដើមទ្រូងវិញតិចណាស់។ ខ្ញុំតែងប្រើឧបករណ៍ហាត់សាច់ដើមទ្រូងច្រើនជាង យកសាច់ដៃ។ ដូច្នោះកន្លែងនេះមិនសាកសមសម្រាប់ខ្ញុំទៅជាប្រចាំឡើង ហើយម្យ៉ាងទៀតអត់មានបាវសាក់ទេ។

ក្លឹបសំរេច

ក្លឹបភូមិរា

ក្លឹបគីងកុង

ឈ្មោះ ក្លឹមហ៊ាត់ប្រាណសំរេច ក្លឹបហ៊ាត់ប្រាណភូមិរា ក្លឹបហ៊ាត់ប្រាណគីងកុង
ទីតាំង នៅលើផ្លូវ ១៦០ សាលាបឋមសិក្សាសន្ធរម៉ុក ខាងកើតមន្ទីរពេទ្យកុមារជាតិ
ម្តង ១,០០០រៀល ១,០០០រៀល ១,០០០រៀល
ផ្ញើម៉ូតូ ៥០០រៀល ព្រី ៣០០រៀល
ហាត់ម៉ាស៊ីន ១០នាទី ១,០០០រៀល ១០នាទី ១,០០០រៀល ១០នាទី ១,០០០រៀល
មានម៉ាស៊ីនមធ្យម មានម៉ាស៊ីនតិចតួច មានម៉ាស៊ីនមធ្យម
ឧបករណ៍ហាត់ដៃ ច្រើន តិច ច្រើន
ហាត់ទ្រូង តិច ច្រើន តិច
បាវសាក់
មនុស្សទៅហាត់ ច្រើន មធ្យម ច្រើន

Advertisements

Entry filed under: សង្គម.

១០០គុណ-ការកាំភ្លើង ប័ណ្ណចេញ-ចូល

11 មតិ Add your own

  • 1. ឌីយ៉ា  |  ខែ​មិថុនា 13, 2012 នៅ 11:31 ល្ងាច

    រៀបរាប់ដល់ក!

    ឆ្លើយ​តប
    • 2. បុរិន្ទ  |  ខែ​មិថុនា 14, 2012 នៅ 4:39 ព្រឹក

      រៀបរាប់អោយអ្នកទាំងអស់គ្នាដឹង ហើយជ្រើសរើសថាគួទៅហាត់នៅទីណាល្អតាមចំណូលចិត្ត។

      ឆ្លើយ​តប
  • 3. ឧត្តម  |  ខែ​មិថុនា 14, 2012 នៅ 2:40 ព្រឹក

    សាច់ដុំពោះច្រើនកង់ពេក អត់ស្អាតទេ! ដូចខ្ញុំ តែមួយ មូលតិល បានស្អាត!

    ឆ្លើយ​តប
    • 4. បុរិន្ទ  |  ខែ​មិថុនា 14, 2012 នៅ 5:53 ព្រឹក

      😆 ក៏មានអ្នកក្បាលពោះមូលតិលទៅហាត់ដែរ។

      ឆ្លើយ​តប
  • 5. សុភ័ក្ត្រ  |  ខែ​មិថុនា 14, 2012 នៅ 7:08 ព្រឹក

    ហាត់​ក្បាល​ពោះ​គេ​ប្រើ​ឧបករណ៍​អី​គេ? ជួយ​ប្រាប់​ផង

    ឆ្លើយ​តប
    • 6. បុរិន្ទ  |  ខែ​មិថុនា 14, 2012 នៅ 8:17 ព្រឹក

      ស្វែងរកនៅលើអ៊ីនធឺណិតមើល៎ ឬវីដេអូនៅលើយូធូប “abs workout” ។

      ឆ្លើយ​តប
  • 7. Samady KS  |  ខែ​មិថុនា 15, 2012 នៅ 5:56 ព្រឹក

    គិត​ទៅ​រក​សាក​ដែរ​សិន​ព្រោះ​សព្វ​ថ្ងៃ​នេះ​ក្បាល​ធំ​ណាស់! តែ​ទាស់​​ត្រង់​ថា ខ្ញុំ​ចង់​សម្រក​គីឡូ តែ​ពេល​ទៅ​ហាត់​ប្រាណ​ហត់ អស់​កម្លាំង​ ដល់​ចេញ​ពី​ហាត់​ប្រាណ​ទៅ​រក ញាំ​ស៊ុប ញាំ​សាច់​គោ​អាំង ហា​ហា​ហា ឡើង​លើស​ដើម។

    ឆ្លើយ​តប
  • 8. somada  |  ខែ​កក្កដា 13, 2012 នៅ 3:28 ព្រឹក

    ខ្ញុំក៏ចង់ដឹងពីវិធិសម្រកក្បាលពោះដែរ ជួយប្រាប់ផង ។

    ឆ្លើយ​តប
  • 9. Ravy  |  ខែ​ធ្នូ 15, 2012 នៅ 4:30 ល្ងាច

    ក្លិប គីងកុង សម្បូរស្រីៗទេៅហាត់អត់? ចង់សាកល្បង..

    ឆ្លើយ​តប
    • 10. បុរិន្ទ  |  ខែ​ធ្នូ 19, 2012 នៅ 6:18 ព្រឹក

      ទៅតាមពេលវេលា ពេលល្ងាចជួនកាលឃើញមានច្រើន៧ ឬ៨នាក់ ហើយថ្ងៃខ្លះក៏តិច។ បើប្រុសវិញ គឺច្រើនដល់៥០នាក់ ។ ទោះយ៉ាងណា មនុស្សស្រីទៅហ៊ាត់មិនច្រើនដូចនៅភ្នំពេញស្ព័តទេ។ តែបើចង់កំសាន្តភ្នែក មើលប្រុសៗបង្ហាញរាង្គ​ អាចទៅសាកល្បងបាន អាចទៅក្លឹបគីងកុង ឬក្លឹបសម្រេច ព្រោះក្លឹបទាំងពីនេះខ្ញុំគិតថាប្រហាក់ប្រហែលគ្នា។

      ឆ្លើយ​តប
    • 11. Ravy  |  ខែ​ធ្នូ 20, 2012 នៅ 4:10 ព្រឹក

      ងាប់ ស៊ុទ្ធតែប្រុស ទេៅមិនកើតទេ! គ្រាន់តែសួរទេព្រោះវាជិតផ្ទះ! ភ្នំពេញស្បត រាងឆ្ងាយផ្ទះ!

      ឆ្លើយ​តប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




ប្រកាស​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: