Archive for ខែវិច្ឆិកា, 2012

ជួសជុលបាក់ក-ខ្សែVGA

bad vga cable

bad vga cable

តើនរណា​ខ្លះ​ ដែលធ្លាប់ជួបបញ្ហាបាក់ក-ក្បាលខ្សែVGA ?

ចំពោះប្រភេទ monitor LCD មិនមានបញ្ហាអ្វីពិបាកក្នុងការប្តូរក្បាលខ្សែVGA នោះទេ ដោយគ្រាន់តែទៅទិញខ្សែVGA ថ្មីមក​ជំនួស ជាការស្រេច ប៉ុន្តែចំពោះប្រភេទmonitor CRT គឺពិបាកក្នុងការប្តូរខ្សែVGAណាស់។

នេះគឺMonitor CRT Dell របស់ខ្ញុំ ដែលខូចក-ខ្សែVGA ។ ខ្ញុំបានយកខ្សែVGA ចំនួនពីរមកកាត់តជាមួយ ប៉ុន្តែបរាជ័យ ដោយខ្សែមិនត្រូវគ្នា (ខ្សែmonitor Dell មានខ្សែពណ៌មិនត្រូវគ្នា)

vga cable

vga cable

crt monitor vga cable problem

ក្រោយមកក៏បានសួរទៅមិត្តភក្តិ ហើយគេក៏ប្រាប់ថាមានក្បាលvga លក់អាចយកមកផ្សារតបាន។ ខ្ញុំក៏បានដើរកទិញ ។ ក្បាលខ្សែរនោះគេមិនហៅក្បាលvgaទេ គេហៅថា COM connector។ តម្លៃដូចជាថ្លៃបន្តិ បើតាមខ្ញុំគិត ៤ដុល្លា 😀 គួតែតម្លៃ១ដុល្លាទើបសម។

com connector (male)

com connector (male)

vga connector replace with com

vga connector replace with com

តភ្ចាប់រួចរាល់

តភ្ចាប់រួចរាល់

ខែវិច្ឆិកា 20, 2012 at 4:40 ព្រឹក មតិ 7

IBM T41-Clean The Key and Replace CMOS Battery

IBM កុំព្យូទ័រ​យូដៃ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជាកុំព្យូទ័រ​ដែល​ធន់ ម៉ាំ ក្នុង​ការ​ប្រើប្រាស់។ ពិត​ជា​ដូច្នេះ​ម៉ែន​ហើយ ខ្ញុំ​ក៏​ទទួល​ស្គាល់​យ៉ាង​នោះ​ដែល ព្រោះ​ខ្ញុំ​បាន​ប្រើប្រាស់​កុំព្យូទ័រ IBM T41 មួយ​គ្រឿង​ដែល​មាន CPU 1.5Ghz, Ram: 512MB, HD: 40Gb។ វា​ជា​កុំព្យទូ័រ​ដែល​បាន​ទិញ​ក្នុង​ឆ្នាំ~២០០៧។ ក្នុង​កំឡុង​ពេល​ប្រើប្រាស់​វា​ពុំ​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ លើក​លេង​តែ​ផ្នែក​មួយ​ចំនួន​ដែល​មិន​មាន​ការ​ឋិតថេរ ។ ដោយ​ធូលី​ចូល ធ្វើ​អោយ​ប៊ូតុង​ចុច របស់​វា​ពិបាក​ប្រើប្រាស់ (​ជាប់Key) ។ ថ្ម​CMOS លេង​កាន់។ ថ្ងៃ​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដោះ​លាង​ប៊ូតុង នឹង​ការ​ប្តូរ​ថ្មCMOS។

របៀបដោះ និងដាក់ប៊ូតុងកុំព្យូទ័រIBM មើលវីដេអូនេះ >> http://www.youtube.com/watch?v=gKzbyJgsivc

ibm t41 key

ibm t41 key

cmos battery location

cmos battery location

cmos battery

cmos battery

Ibm t41 run windows 7

ខែវិច្ឆិកា 20, 2012 at 3:33 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives