Archive for ខែធ្នូ, 2012

ការប្តូររូបរាងរបស់ខ្ញុំ

nhekborin-befor and after1 nhekborin-befor and afterកុំច្រឡំថាជាឧក្រិដជនចាប់រំលោភក្មេងអោយសោះ!

នេះគឺជាការផ្លាស់ប្តូររូបរាងរបស់ខ្ញុំ ។ គឺរូបថតនៅពេលដែល​ខ្ញុំចាប់ផ្តើម​ហ៊ាត់កីឡា​លើកដុំដែក​លើកដំបូង កាលណោះខ្ញុំមាន ទម្ងន់ ៤៩ទៅ៥០ គីឡូក្រាម​ ។ គិតមកទល់ពេលសព្វថ្ងៃនេះ វាគឺជាពេលវេលាដ៏យូមួយ ក្នុងការហ្វឹកហ៊ាត់  ដែលអ្នកទាំងអស់គ្នាស្ទើរតែមិនជឿ។ វាជាលទ្ធផលដែលបានមក មិនមែនត្រឹមតែរយៈពេល១ខែ ២ខែ ៦ខែ ឬ១ឆ្នាំនោះទេ។  ដោយក្តីស្រឡាញ់ និងការតាំងចិត្ត ខ្ញុំខកខាន១ថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។ មានតែមនុស្ស១នាក់ ក្នុងចំណោមមនុស្ស១ពាន់នាក់ប៉ុណ្ណោះដែលអាចធ្វើបាន។ ខ្ញុំមិនមែនជាមនុស្ស ដែលទំនេរគិតតែហ្វឹកហ៊ាត់នោះទេ ខ្ញុំក៏ធ្វើការពេញម៉ោងដូចអ្នករាល់គ្នាដែរ។ ក្រោយចប់ម៉ោងធ្វើការ ម៉ោង ៥:៣០នាទីល្ងាច និងទៅដល់ផ្ទះម៉ោងប្រហែល៦ ដែលភាគច្រើនតែង នឿយហត់នឹងការងារយ៉ាងណា ខ្ញុំមិនដែលភ្លេចឡើយ ក្នុងការចំណាយ ពេល១ម៉ោងបន្ថែម សម្រាប់ការហ៊ាត់ លើកដុំដែក ស្ទើរដាច់ខ្យល់ជារៀងរាល់ថ្ងៃ។ ​ការហ្វឹកហ៊ាត់របស់ខ្ញុំ ធ្វើឡើងតាមបែបជីវភាពសាមញ្ញ និងញ៉ាំអាហារតាមធម្មតា(natural body builder) ដែលខុសពីការហ្វឹកហ៊ាត់របស់ជនបរទេស ដែលភាគច្រើន ប្រើប្រាស់ ថ្នាំបំប៉នដល់ការលូតលាស់របស់សាច់ដុំ។ Steroid គឺជាសារធាតុ ជំនួយដល់ការលូតលាស់ របស់សាច់ដុំ ដែលត្រូវបានប្រើប្រាស់ជាទូទៅដោយកីឡាករ អាជីពសាច់ដុំបរទេស។ Steroid ត្រូវបានចាត់ទុកជាសារធាតុញាណ និងហាមឃាត់ក្នុងប្រទេសមួយចំនួន។

យល់ដឹងអំពី Steroid >> http://en.wikipedia.org/wiki/Anabolic_steroid#Illegal_trade

ខែធ្នូ 19, 2012 at 4:12 ល្ងាច មតិ 18


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives