ការប្តូររូបរាងរបស់ខ្ញុំ

ខែធ្នូ 19, 2012 at 4:12 ល្ងាច មតិ 18

nhekborin-befor and after1 nhekborin-befor and afterកុំច្រឡំថាជាឧក្រិដជនចាប់រំលោភក្មេងអោយសោះ!

នេះគឺជាការផ្លាស់ប្តូររូបរាងរបស់ខ្ញុំ ។ គឺរូបថតនៅពេលដែល​ខ្ញុំចាប់ផ្តើម​ហ៊ាត់កីឡា​លើកដុំដែក​លើកដំបូង កាលណោះខ្ញុំមាន ទម្ងន់ ៤៩ទៅ៥០ គីឡូក្រាម​ ។ គិតមកទល់ពេលសព្វថ្ងៃនេះ វាគឺជាពេលវេលាដ៏យូមួយ ក្នុងការហ្វឹកហ៊ាត់  ដែលអ្នកទាំងអស់គ្នាស្ទើរតែមិនជឿ។ វាជាលទ្ធផលដែលបានមក មិនមែនត្រឹមតែរយៈពេល១ខែ ២ខែ ៦ខែ ឬ១ឆ្នាំនោះទេ។  ដោយក្តីស្រឡាញ់ និងការតាំងចិត្ត ខ្ញុំខកខាន១ថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។ មានតែមនុស្ស១នាក់ ក្នុងចំណោមមនុស្ស១ពាន់នាក់ប៉ុណ្ណោះដែលអាចធ្វើបាន។ ខ្ញុំមិនមែនជាមនុស្ស ដែលទំនេរគិតតែហ្វឹកហ៊ាត់នោះទេ ខ្ញុំក៏ធ្វើការពេញម៉ោងដូចអ្នករាល់គ្នាដែរ។ ក្រោយចប់ម៉ោងធ្វើការ ម៉ោង ៥:៣០នាទីល្ងាច និងទៅដល់ផ្ទះម៉ោងប្រហែល៦ ដែលភាគច្រើនតែង នឿយហត់នឹងការងារយ៉ាងណា ខ្ញុំមិនដែលភ្លេចឡើយ ក្នុងការចំណាយ ពេល១ម៉ោងបន្ថែម សម្រាប់ការហ៊ាត់ លើកដុំដែក ស្ទើរដាច់ខ្យល់ជារៀងរាល់ថ្ងៃ។ ​ការហ្វឹកហ៊ាត់របស់ខ្ញុំ ធ្វើឡើងតាមបែបជីវភាពសាមញ្ញ និងញ៉ាំអាហារតាមធម្មតា(natural body builder) ដែលខុសពីការហ្វឹកហ៊ាត់របស់ជនបរទេស ដែលភាគច្រើន ប្រើប្រាស់ ថ្នាំបំប៉នដល់ការលូតលាស់របស់សាច់ដុំ។ Steroid គឺជាសារធាតុ ជំនួយដល់ការលូតលាស់ របស់សាច់ដុំ ដែលត្រូវបានប្រើប្រាស់ជាទូទៅដោយកីឡាករ អាជីពសាច់ដុំបរទេស។ Steroid ត្រូវបានចាត់ទុកជាសារធាតុញាណ និងហាមឃាត់ក្នុងប្រទេសមួយចំនួន។

យល់ដឹងអំពី Steroid >> http://en.wikipedia.org/wiki/Anabolic_steroid#Illegal_trade

Advertisements

Entry filed under: ស្នាដៃ.

ជួសជុលបាក់ក-ខ្សែVGA ក្បាច់ខ្មែរ ២០១៣ (*.eps)

18 មតិ Add your own

  • 1. តា ម៉ាប់  |  ខែធ្នូ 19, 2012 ម៉ោង 4:24 ល្ងាច

    ខ្ញុំធាត់ជ្រុល ចង់លើក​ដែរ​តែចេះ​តែខ្ជិលៗៗៗ ហើយ​ប៉ះរវល់ផង ។ ខុស​គ្នា​ប៉ុន្មាន​ឆ្នាំ​រូប​ទាំង​សងខាង​នេះ ?

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែធ្នូ 19, 2012 ម៉ោង 5:07 ល្ងាច

      ធាត់តែខ្លួនតែរហ័សណាស់តើ! ទើបតែផុសភ្លឹប បានកុំមិនតាម៉ាប់ភ្លាម។ ខ្ញុំទៅមើលថ្ងៃទីរូបថតតិចសិនចាំខ្ញុំឆ្លើយប្រាប់…

      ឆ្លើយតប
      • 3. តា ម៉ាប់  |  ខែធ្នូ 19, 2012 ម៉ោង 5:18 ល្ងាច

        ធាត់កម្រិត ១ តាមពេទ្យថាព្រោះយក ៧២ គ.ក ចែកនឹង ១៧០ ស.ម 😀

      • 4. បុរិន្ទ  |  ខែធ្នូ 20, 2012 ម៉ោង 3:05 ព្រឹក

        រូបទី១ ថតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០០៧
        រូបទី២ ថតនៅថ្ងៃទី ១២​ ខែធ្នូ ឆ្នាំ២០១២ ទម្ងន់ ៥៨ ទៅ៥៩ Kg កំពស់នៅដដែល ១៦៧ ស.ម

      • 5. តា ម៉ាប់  |  ខែធ្នូ 21, 2012 ម៉ោង 4:02 ព្រឹក

        5ឆ្នាំឯណោះ ព្រះអើយ!

  • 6. សុខឃីម  |  ខែធ្នូ 20, 2012 ម៉ោង 2:58 ព្រឹក

    ខ្ញុំសូមសសើរ​ចំពោះការឧស្សាហព្យាយាម និងយកចិត្តទុក​ដាក់លើ​សុខភាព។ សម្រាប់យោបល់ផ្ទាល់របស់ខ្ញុំ រូបរាងបណ្ណឹងសង្ហារហើយ គ្រាន់តែរក្សាត្រឹមហ្នឹងទៅ មិនបាច់ហា​ត់​​រហូតរូប​រាងដូចអ្នកកីឡាកាសទេ

    ឆ្លើយតប
  • 7. vsthea  |  ខែធ្នូ 20, 2012 ម៉ោង 4:24 ព្រឹក

    ក្លាយជាបុរសសាច់ដុំហើយ បន្តិចទៀតពិតជាមានអ្នកមកទាក់ទង​ឱ្យ​ទៅ​ផ្សាយពាណិជ្ជកម្មសា្រសាច់ដុំជាមិនខាន ។ មានវិធីសម្រកក្បាលពោះទេ ជួយប្រាប់ផង ចង់ដឹងៗៗៗៗៗ

    ឆ្លើយតប
    • 8. បុរិន្ទ  |  ខែធ្នូ 20, 2012 ម៉ោង 8:50 ព្រឹក

      មិនចង់ថតផ្សាយពាណិជ្ជកម្មស្រាទេ ព្រោះវាជារបស់ប៉ះពាល់ដល់សុខភាព ចង់ផ្សាយពាណិជ្ជកម្មអោយក្រុមហ៊ុនខោលីអូវិញល្អជាង 😆

      ឆ្លើយតប
      • 9. somada  |  ខែធ្នូ 20, 2012 ម៉ោង 1:29 ល្ងាច

        ចេះតែមានហ្មង អេងចាំទៅអញ្ចឹង គេហៅផ្សាយថ្ងៃណាប្រាប់ផង​ក្រែងលោអត់បានមើល ។

  • 10. Nataro  |  ខែធ្នូ 20, 2012 ម៉ោង 7:32 ព្រឹក

    ចុម! ចនស៊ីណាតើនៀក 🙂

    ឆ្លើយតប
  • 11. ឧត្តម  |  ខែធ្នូ 20, 2012 ម៉ោង 2:53 ល្ងាច

    ខ្ញុំឃើញអ្នកហាត់មុន ពេលចាស់ទៅ សុដន់ធ្លាក់ដូចយាយៗចឹង 😆

    ឆ្លើយតប
  • 12. lavorn (ឡាវ័ន​)  |  ខែធ្នូ 22, 2012 ម៉ោង 1:59 ល្ងាច

    ម៉េច​បាន​ថា​ម្នាក់​​ក្នុង​ចំណោម​១ពាន់​នាក់? ខ្ញុំ​មិន​យល់​ថា​អ៊‍ីចឹង​ទេ នរណា​ក៏​អាច​ធ្វើ​បាន​ដែរ​។ ឲ្យ​តែ​ហាត់​ទៀង​ទាត់​ជា​រៀង​រាល់​ថ្ងៃ​តាម​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​ ៦ខែ​ឬ​១ឆ្នាំ​អាច​ធ្វើ​បាន​ហើយ​។ នៅ​ទីនេះ​មនុស្ស​ប្រុស​ភាគ​ច្រើន​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ជា​ទៀង​ទាត់​។ ពិសេស​ខ្ញុំ​ឃើញ​មិត្ត​ភក្តិ​ខ្ញុំ​គេ​ខំ​ហាត់​ប្រហែល​១ឆ្នាំ​​ក៏​បាន​ឡើង​សាច់​ដុំ​ចឹង​ដែរ :3

    ឆ្លើយតប
    • 13. បុរិន្ទ  |  ខែធ្នូ 24, 2012 ម៉ោង 2:36 ព្រឹក

      បើគាត់ហាត់ក្នុងរយៈពេល១ឆ្នាំបានដូចខ្ញុំ គឺគាត់ពិតជាពូកែជាងខ្ញុំ។ អត្ថបទខាងលើគឺបង្ហាញពីទដ្ឋភាពស្រុកខ្មែរ ។

      ឆ្លើយតប
  • 14. RHINO  |  ខែមករា 9, 2013 ម៉ោង 10:04 ព្រឹក

    I am doing it as well. My muscles are forming slowly bit by bit. One day I am going to be like you.. 😀

    ឆ្លើយតប
  • 16. សុខហេង  |  ខែមករា 16, 2013 ម៉ោង 5:58 ព្រឹក

    ខ្ញុំ​ធ្លាប់​សាក​ដែរ តែ​បោះ​បង់​ចោល​វិញ 🙂

    ឆ្លើយតប
  • 17. Long  |  ខែវិច្ឆិកា 23, 2013 ម៉ោង 12:09 ល្ងាច

    ខ្ញុំចង់ធ្វើដូចបងដែរ! ខ្ញុំកំពស់១មែត្រ៨០ តែទំងន់តែ៤៥គីឡូទេ! បងអាច​ណែនាំលំអិតបានទេ? ដំណាក់កាលដំបូង និងបន្តបន្ទាប់! ជួយផ្តល់បទ​ពិសោធផងបង!

    ឆ្លើយតប
    • 18. បុរិន្ទ  |  ខែវិច្ឆិកា 27, 2013 ម៉ោង 3:36 ព្រឹក

      ១-ញាំអោយបានគ្រប់គ្រាន់
      ២-ត្រូវហ៊ាត់អោយបានទៀងទាត់ យ៉ាងហោចណាស់រយៈពេល១ម៉ោងក្នុង១ថ្ងៃ (១សប្ផាហ៍អាចសម្រាកបាន២ថ្ងៃយ៉ាងច្រើន)
      ៣-លើកដុំដែកដែលមានទំងន់អោយធ្ងន់តាមលទ្ធភាព
      ៤-ត្រូវហ៊ាត់អោយពេញទំហឹង កុំទៅអង្គុយលេង
      ៥-អនុវត្តបែបនេះមានរយៈ៥ខែឡើងទើបឃើញលទ្ធផល

      ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: