Archive for ខែតុលា, 2013

លទ្ធផល​ប្រលង​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ២០១៣

moi-reslut-2013 (1)មើលបន្ត
(ច្រើន​ទៀត…)

ខែតុលា 29, 2013 at 2:37 ល្ងាច បញ្ចេញមតិ

ទូរស័ព្ទ​ដំបូងរបស់​គ្រសារ​ខ្ញុំ- Siemens C35

20130920_083148ចំណងជើង​របស់​អត្ថបទ​នេះ​ ខ្ញុំដាក់ថា​ ទូរស័ព្ទ​ដំបូងរបស់​គ្រសារ​ខ្ញុំ  អ្វីដែលជម្រុញ​អោយខ្ញុំដាក់ផ្សាយអត្ថបទ​នេះ ​គឺមុននេះបន្តិច​ខ្ញុំមាន​អារម្មណ៍​​ខកចិត្តមួយ ដែលធ្វើអោយខ្ញុំសោកស្តាយ និង​អស់សង្ឃឹម ប៉ុន្តែបែរជាមានសង្ឃឹមឡើងវិញ ដូចដកបន្លាចេញពីទ្រូង ហើយអ្វីដែលកើតឡើងនេះទុកជាមេរៀនមួយសម្រាប់ខ្ញុំ។

ប្រាកដណាស់ទូរស័ព្ទនេះគឺជាទូរស័ព្ទដំបូងរបស់ ឪពុកម្តាយខ្ញុំ ត្រូវបានប្រើប្រាស់សម្រាប់គ្រួសារទាំងមូល។ ទូរស័ព្ទនេះត្រូវបានគាត់ទិញ​នៅឆ្នាំ ២០០០ ប្រហែលជាក្នុងតម្លៃ ១៣០ដុល្លា។ គិតមកដល់ឆ្នាំ២០១៣នេះ វាមានអាយុ១៣ឆ្នាំហើយ ហើយវាជាទូរស័ព្ទដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងទុកដាក់តាំងជាវត្ថុអនុស្សាវរីយ៍ ប៉ុន្តែខ្ញុំពិតជាមានមោទនភាព ពេលដាក់សៀតវានឹងចង្កឹៈទៅធ្វើការងាររាល់ថ្ងៃ :D។ វាអាចនៅប្រើប្រាស់បានធម្មតា ហៅចេញ ហៅចូល ប៉ុន្តែក៏មានបញ្ហាខ្លះដែរ គឺ ខូចញ័រ និងពន្លឺអេក្រង់ពុំសូវច្បាស់ល្អ។ ដោយសាបញ្ហាទាំងពីរនេះ ខ្ញុំបាន​ដោះជួសជុល​ធ្វើ ប្រហែលជាងមួយខែមុននេះ។ ខ្ញុំចង់និយាយថា ពីមុនមកវានៅស្អាតពុំដែលជួសជុលរុះរើទេ។ ហ្ហឺ……អ្វីដែលបារម្ភណ៍ពិតជាមិនខុស តែកាលណាដោះជួសជុល​គឺមានបញ្ហា ។ ខ្ញុំបានធ្វើអោយបាក់គន្លឹះសំបករបស់វាផ្នែកខាងលើ។ ធ្វើញ័រ បរាជ័យ ធ្វើអំពូលភ្លើង ក៏​មិនបាន​សម្រេច​។ ខ្ញុំបានដោះញ័រ​ និងអំពូលពីទូរស័ព្ទផ្សេងសេរីបច្ចុប្បន​មកដាក់ តែមិនដំណើរការសោះ ព្រោះគ្រឿងសេរីថ្មីត្រូវការកំលាំងថាមពល(ថ្ម)ខ្លាំង។ លើសពីភាពបរាជ័យទៀតនោះ ស្រាប់តែប៊ូតុងរបស់វាមិនដំណើរការសោះ 😦 ។  ចុចនេះ ចុចនោះមិនដើរ។ ខ្ញុំស្រងាកចិត្តជាខ្លាំង និងអស់អារម្មណ៍ពីក្នុងខ្លួន ខ្ញុំគិតថាវាឆ្លងចរន្ត និងឆះគ្រឿងផ្នែកណាមួយហើយ ព្រោះតែខ្ញុំបានផ្សា-តខ្សែញ័រ និងអំពូលបន្ថែម លើផ្ទាំងគ្រឿងរបស់វា។ ខ្ញុំបានព្យាយាមរុះរើឡើងវិញជាងកន្លះម៉ោងដោយភាពអស់សង្ឃឹម ស្រាប់តែអារម្មណ៍រីករាយបានត្រឡប់មកវិញ ដូចរើសបានទូរស័ព្ទអាយហ្វូន។ ខ្ញុំបានរៀបចំចាប់វាបញ្ចូលគ្នាវិញដូចសភាពដើម។ ហើយខ្ញុំសន្យាថានឹងមិនដោះវាធ្វើទៀតទេ គឺទុកវាបែបនឹងជាដរាប អោយតែបានហៅចេញ ហៅចូលគឺបានហើយ។ កាលណាដោះជួសជុល ជូនកាលអាចធ្វើអោយខូចលើសដើម។ នេះជាមេរៀនមួយ…

អូ! ភ្លេចរឿងមួយ ។ ថ្មរបស់វាមិនមានលក់ទៀតទេ គឺយកថ្មទូរស័ព្ទផ្សេងមកដាក់ទេ។

Image

ញ័រ និងអំពូលដែលដាក់មិនត្រូវ

Image

ជាមួយស្រោមស្បែករបស់វា

Image

ចាប់បញ្ជូលវិញដូចដើម

ខែតុលា 25, 2013 at 5:46 ល្ងាច មតិ 2

បាន Nokia 8250 មួយទៀត

ម្សិលមិញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៣

បានទិញពីបុរស់ម្នាក់វ័យ២០ ទៅ ៣០ឆ្នាំ ។ គាត់បានដាក់មតិក្នុងទំព័រលក់ទំនិញមួយ ខ្ញុំបានទាក់ទងគាត់តាមទូរស័ព្ទ ហើយក៏ណាត់ជួបគ្នានៅមុខ អ៊ី អិល ធី ផ្សាថ្មី។ កាលគាត់ដាក់ម់តិ គាត់លក់ ៧ ដុល្លា ។ ដល់ពេលជួបគ្នាខ្ញុំពិនិត្យចុះ ឡើង ខ្ញុំបានសួរគាត់លក់ប៉ុន្មានគាត់ថា ៥ដុល្លា។ ទូរស័ព្ទនេះ អស់ស្រីនហើយ ព្រោះធ្លាប់ដោះធ្វើ និងដាក់សំបកអាយ។ ប៊ូតុងរបស់វាចុចមិនសូវស្រួលទេ ជួនចុចចេញ ជួនមិនចេញលេខ តែបើទទួលការហៅចូលបានធម្មតា។ ម្យ៉ាងទៀតអេក្រង់ពន្លឺមិនសូវល្អ។ ទិញថ្មអស់ ២ដុល្លាទៀត ។

nokia 8250nokia 8250 battery1
nokia 8250 battery

ខែតុលា 20, 2013 at 4:17 ល្ងាច មតិ ១

ឥន្ទជិត​ត្រូវ​សរពាន់

khmer shadow art-5

ខែតុលា 14, 2013 at 10:41 ព្រឹក បញ្ចេញមតិ

Sony GSM CM-DX1000​

ពួសន គាត់គឺជាបុគ្គលិករួមការងារជាមួយខ្ញុំ។ ថ្ងៃនេះកុំព្យូទ័ររបស់គាត់ត្រូវការបន្ថែម DVD ROM ថ្មី។ គាត់បានប្រាប់ខ្ញុំអោយជួយទិញ DVD ROM មកដាក់កុំព្យូទ័រគាត់ គាត់នឹងអោយទូរស័ព្ទសេរីចាស់របស់គាត់មកខ្ញុំ ព្រោះខ្ញុំធ្លាប់បានប្រាប់គាត់ថាចង់បានទូរស័ព្ទនោះ ដោយពីមុនធ្លាប់សួររកទិញពីគាត់ផង។ ខ្ញុំបានទិញ DVD RW មកដាក់អោយគាត់ហើយស្រេច ក៍បានទូរស័ព្ទដ៏ប្រណិតនេះមក។ គឺ Sony GSM CM-DX1000​ ដែលបានចេញក្នុងឆ្នាំ ១៩៩៧ (យោងតាម http://www.gsmarena.com/sony_cm_dx_1000-127.php ) ។​ គាត់បានប្រាប់ថាវាប្រើបានតែជាមួយប្រព័ន្ធ០១២ ប៉ុណ្ណោះ។ គាត់បានអោយមកខ្ញុំមាន ទាំងប្រដាប់សាក និងជើងបញ្ឈរលើតុផង ប៉ុន្តែមិនមានថ្មទេព្រោះគាត់រកពុំទាន់ឃើញ។ ថ្មរបស់វាពុំកាន់ បានយូទេ បានត្រឹមតែ ៥ ឬ ១០ នាទីប៉ុណ្នោះ ដូច្នោះត្រូវកែឆ្នៃដាក់ថ្មប្រភេទផ្សេងវិញ។ ខ្ញុំនឹងដាក់អត្ថបទបន្តក្រោយពេលកែច្នៃរួចរាល់ នឹងរងចាំមើលថាតើវាប្រើការបានឬទេ។

sony cm-dx1000-spec

Specification

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ខែតុលា 6, 2013 at 5:33 ព្រឹក មតិ 2


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives