ទូរស័ព្ទ​ដំបូងរបស់​គ្រសារ​ខ្ញុំ- Siemens C35

ខែតុលា 25, 2013 at 5:46 ល្ងាច មតិ 2

20130920_083148ចំណងជើង​របស់​អត្ថបទ​នេះ​ ខ្ញុំដាក់ថា​ ទូរស័ព្ទ​ដំបូងរបស់​គ្រសារ​ខ្ញុំ  អ្វីដែលជម្រុញ​អោយខ្ញុំដាក់ផ្សាយអត្ថបទ​នេះ ​គឺមុននេះបន្តិច​ខ្ញុំមាន​អារម្មណ៍​​ខកចិត្តមួយ ដែលធ្វើអោយខ្ញុំសោកស្តាយ និង​អស់សង្ឃឹម ប៉ុន្តែបែរជាមានសង្ឃឹមឡើងវិញ ដូចដកបន្លាចេញពីទ្រូង ហើយអ្វីដែលកើតឡើងនេះទុកជាមេរៀនមួយសម្រាប់ខ្ញុំ។

ប្រាកដណាស់ទូរស័ព្ទនេះគឺជាទូរស័ព្ទដំបូងរបស់ ឪពុកម្តាយខ្ញុំ ត្រូវបានប្រើប្រាស់សម្រាប់គ្រួសារទាំងមូល។ ទូរស័ព្ទនេះត្រូវបានគាត់ទិញ​នៅឆ្នាំ ២០០០ ប្រហែលជាក្នុងតម្លៃ ១៣០ដុល្លា។ គិតមកដល់ឆ្នាំ២០១៣នេះ វាមានអាយុ១៣ឆ្នាំហើយ ហើយវាជាទូរស័ព្ទដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងទុកដាក់តាំងជាវត្ថុអនុស្សាវរីយ៍ ប៉ុន្តែខ្ញុំពិតជាមានមោទនភាព ពេលដាក់សៀតវានឹងចង្កឹៈទៅធ្វើការងាររាល់ថ្ងៃ :D។ វាអាចនៅប្រើប្រាស់បានធម្មតា ហៅចេញ ហៅចូល ប៉ុន្តែក៏មានបញ្ហាខ្លះដែរ គឺ ខូចញ័រ និងពន្លឺអេក្រង់ពុំសូវច្បាស់ល្អ។ ដោយសាបញ្ហាទាំងពីរនេះ ខ្ញុំបាន​ដោះជួសជុល​ធ្វើ ប្រហែលជាងមួយខែមុននេះ។ ខ្ញុំចង់និយាយថា ពីមុនមកវានៅស្អាតពុំដែលជួសជុលរុះរើទេ។ ហ្ហឺ……អ្វីដែលបារម្ភណ៍ពិតជាមិនខុស តែកាលណាដោះជួសជុល​គឺមានបញ្ហា ។ ខ្ញុំបានធ្វើអោយបាក់គន្លឹះសំបករបស់វាផ្នែកខាងលើ។ ធ្វើញ័រ បរាជ័យ ធ្វើអំពូលភ្លើង ក៏​មិនបាន​សម្រេច​។ ខ្ញុំបានដោះញ័រ​ និងអំពូលពីទូរស័ព្ទផ្សេងសេរីបច្ចុប្បន​មកដាក់ តែមិនដំណើរការសោះ ព្រោះគ្រឿងសេរីថ្មីត្រូវការកំលាំងថាមពល(ថ្ម)ខ្លាំង។ លើសពីភាពបរាជ័យទៀតនោះ ស្រាប់តែប៊ូតុងរបស់វាមិនដំណើរការសោះ😦 ។  ចុចនេះ ចុចនោះមិនដើរ។ ខ្ញុំស្រងាកចិត្តជាខ្លាំង និងអស់អារម្មណ៍ពីក្នុងខ្លួន ខ្ញុំគិតថាវាឆ្លងចរន្ត និងឆះគ្រឿងផ្នែកណាមួយហើយ ព្រោះតែខ្ញុំបានផ្សា-តខ្សែញ័រ និងអំពូលបន្ថែម លើផ្ទាំងគ្រឿងរបស់វា។ ខ្ញុំបានព្យាយាមរុះរើឡើងវិញជាងកន្លះម៉ោងដោយភាពអស់សង្ឃឹម ស្រាប់តែអារម្មណ៍រីករាយបានត្រឡប់មកវិញ ដូចរើសបានទូរស័ព្ទអាយហ្វូន។ ខ្ញុំបានរៀបចំចាប់វាបញ្ចូលគ្នាវិញដូចសភាពដើម។ ហើយខ្ញុំសន្យាថានឹងមិនដោះវាធ្វើទៀតទេ គឺទុកវាបែបនឹងជាដរាប អោយតែបានហៅចេញ ហៅចូលគឺបានហើយ។ កាលណាដោះជួសជុល ជូនកាលអាចធ្វើអោយខូចលើសដើម។ នេះជាមេរៀនមួយ…

អូ! ភ្លេចរឿងមួយ ។ ថ្មរបស់វាមិនមានលក់ទៀតទេ គឺយកថ្មទូរស័ព្ទផ្សេងមកដាក់ទេ។

Image

ញ័រ និងអំពូលដែលដាក់មិនត្រូវ

Image

ជាមួយស្រោមស្បែករបស់វា

Image

ចាប់បញ្ជូលវិញដូចដើម

Entry filed under: អេឡិចត្រូនិច. Tags: .

បាន Nokia 8250 មួយទៀត លទ្ធផល​ប្រលង​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ ២០១៣

មតិ 2 Add your own

  • 1. wealsrae  |  ខែវិច្ឆិកា 10, 2013 ម៉ោង 2:25 ព្រឹក

    ស្តាប់ទៅគួរចង់សើច តែអាណិត ។ ថ្ងៃណាឃើញគេលក់ថ្មទូរសព្ទ ចាំខ្ញុំទិញផ្ញើ ។

    ឆ្លើយតប
  • 2. ប្រើ​ទូរស័ព្ទ​ស្រែ​ង៉ោង |  |  ខែវិច្ឆិកា 13, 2013 ម៉ោង 9:43 ព្រឹក

    […] ទូរស័ព្ទដំបូងរបស់គ្រួសារខ្ញុំ Siemens C35 […]

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: