ការ​ភ័ន្ត​ច្រឡំ​ អាយធី​ ជា​ តែ​ទឹក​កក

ខែវិច្ឆិកា 25, 2013 at 7:23 ព្រឹក មតិ 3

កម្មវិធី​​កំ​ចាត់​មេរោគ Kaspersky គឺកំពុងពេញនិយម​ និង​លឺ​ពី​មាត់មួយ​ទៅមាត់​មួយ ។ ខ្ញុំបានលឺកម្មវិធីនេះកាលពីឆ្នាំ ២០០៧ ឬ ២០០៨។ តាំងពីដំបូងមកខ្ញុំតែង​តែ បញ្ចេញសម្លេង …ស្គី ។ ខ្ញុំបានបញ្ចេញសម្លេង …ស្គី ពីពេលនេះ​មក​ដល់បច្ចុប្បន្ន ។ នាពេលថ្មីៗនេះ កន្លែងការងារ​ខ្ញុំបាន អោយខ្ញុំទាក់ទងរកទិញកម្មវិធីនេះ Kaspersky មកដំឡើងនៅកន្លែងធ្វើការ ដែលមានកុំព្យូទ័រជិត ២០គ្រឿង ។ ខ្ញុំបានទាក់ទង បី បួន កន្លែងតាមទូរស័ព្ទ ។ ខ្ញុំមានអារម្មណ៍អៀនមាត់ណាស់ ពេលខ្ញុំបញ្ចេញសម្លេង …ស្គី តែអ្នកលក់ឆ្លើយតបវិញ …ស្គាយ ។ ខ្ញុំមិនអស់ចិត្តថាតើ ខ្ញុំបញ្ចេញសម្លេងខុសឬ? ខ្ញុំក៏បានចូល​ទៅyoutube ឆែកមើលភ្លាម ។😀 has គឺគេបញ្ចេញសម្លេង …ស្គី  ។ ដូច្នោះខ្ញុំគ្មានរឿងអី​ដែលត្រុវខ្មាស់គេថា​ ខ្ញុំបញ្ចេញសម្លេងខុសនោះទេ។

LCD Projector, ខ្ញុំហៅថា Projector ។ ប៉ុន្តែនៅកន្លែងការងារខ្ញុំបច្ចុប្បន្ននេះ ដែលខ្ញុំ​បានធ្វើ​ការ​ជិត ៤ឆ្នាំនេះ ខ្ញុំតែងលឺក្រុម​ការ​ងារ​ហៅ​ថា LCD(Liquid Crystal Display) គ្រប់ៗគ្នា។ យូៗពេលខ្លះខ្ញុំបែច្រឡំមាត់ហៅថា​ LCD តាមពួកគាត់ដែរ😀 ។ គួរហៅ Projector ឬ LCD Projector ទើបត្រឹមត្រូវ ។ តើអ្វីទៅដែលហៅថា LCD?

System Unit: ចំពោះអ្នករៀនIT គឺស្គាល់ច្បាស់ និងនិយាយបានត្រឹមត្រូវ ។ ជួនកាលយើងហៅវាថា Case ដើម្បីងាយជាងហៅពាក្យពេញ system unit។ អាចហៅថា case ប្រសើរជាងហៅថា CPU( Central Processing Unit) ។ ហៅ CPU គឺមិនត្រឹមត្រូវទេ។ តើអ្វីទៅដែលហៅថា CPU?

it-cambodia

Entry filed under: សង្គម, អេឡិចត្រូនិច. Tags: .

ប្រើ​ទូរស័ព្ទ​ស្រែ​ង៉ោង បញ្ជី​រាយនាម​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នីតិកាលទី៥​

មតិ 3 Add your own

  • 1. សំបុកអាយធី  |  ខែវិច្ឆិកា 27, 2013 ម៉ោង 2:44 ព្រឹក

    សួស្តីល្បង! បញ្ជាក់បាន​ល្អមែន!
    សុំ​ចែក​រំលែក​រូប​បន្ត​ផងបានទេ?

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែវិច្ឆិកា 27, 2013 ម៉ោង 3:30 ព្រឹក

      តាម​សប្បាយចុះ

      ឆ្លើយតប
      • 3. តា ម៉ាប់  |  ខែវិច្ឆិកា 27, 2013 ម៉ោង 4:58 ព្រឹក

        ស្កាយ នៅពេល​ដែលជាពាក្យតែមួយដែលមានន័យថា មេឃ ឬ វេហា នេះឯង ។ នៅពេល​ដែល​ជា​ឈ្មោះ គឺ​គេតែង​តែ​បញ្ចេញ​សម្លេងថា ស្គី ហើយ ស្គីៗ នេះជាឈ្មោះរបស់​ពួកអឺរ៉ុបខាង​កើត ។

        ចុះ ស៊ីភីយូ នឹង រាងដូចម្ដេចទៅ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: