Archive for ខែមករា, 2014

ក្បាច់ខ្មែរ​រយៈពេល​ចុង​ក្រោយ​នេះ

Jérémie Jerem

by: Jérémie Jerem

រយៈពេលចុង​ក្រោយ​ ក្នុងប្លក់របស់ខ្ញុំនេះ ខ្ញុំពុំបានដាក់អត្ថបទ​​ក្រាហ្វិច​​ក្បាច់​ខ្មែរ​ថ្មីៗចូល​ក្នុង​ឡើយ តែខ្ញុំមានប្លក់​មួយទៀត http://5khmer.blogspot.com ដែលផ្តោតសំខាន់​ទៅលើ​រូបភាពក្រាហ្វិច ដូច្នោះបើអ្នកទាំងអស់គ្នាចង់បាន​រូបភាពក្រាហ្វិចថ្មីៗ អាចទៅមើលនៅទីនោះក៏បាន។ ម្យ៉ាងវិញទៀតរយៈពេលចុងក្រោយនេះក៏ពុំសូវមានអារម្មណ៍គូ​ក្បាច់​ខ្មែរ​ថ្មីៗសោះ…

ខែមករា 16, 2014 at 7:56 ព្រឹក បញ្ចេញមតិ

បទពិសោធន៍​លើកដំបូង​​បង្កើត​អក្សររត់ karaoke ក្នុង sony vegas

បទ​ចំរៀង​ខារ៉ាអូខេខាងក្រោមនេះ គឺជា​បទពិសោធន៍ដំបូងរបស់ខ្ញុំក្នុង​ការ​បង្កើតអក្សរ​រត់​ តាមភ្លេង ដោយ​ប្រើ​កម្ម​វីធី sony vegas pro 8.0 ។ លើកទីមួយនេះ ខ្ញុំចំណាយពេល​ប្រហែល៤ម៉ោងទើបបាន​មួយបទនេះ គឺចាប់ពីប្រលប់រហូតដល់​ពាក់កណ្តាលយប់ 😀 ពិតជាចំណាយពេលអត់ប្រយោជន៍មែន។

ដល់ពេលធ្វើរួចរាល់ ត្រួវការ render as wmv បានតែប៉ុន្មានភាគរយ laptop របស់ខ្ញុំរលត់ឈឹប (corei3 2.27ghz, ram 4g, vga intel onboard 1.5g) ។ ពេលរលត់ភ្លាប់នោះខ្ញុំចាប់អារម្មណ៍ដឹងថា laptop របស់ខ្ញុំឡើងកំដៅខ្លាំងហើយ ក៏ render ម្តងទៀត ដោយផ្ងាជើងlaptop អោយត្រូវ កង្ហារ ស្រាប់តែរត់ទៀត ។ ទាល់តំរិះ គិតថាស្អែកឡើងយកទៅ office render នៅលើ destop វិញ។ វីដេអូខាងក្រោមនេះ គឺជាលទ្ធផល   render នៅលើ desktop (core2due 3Ghz, ram 4G, nvdia 512mb) បើទោះបីជា​ចំណាយពេលយូក្តីក៏ ខ្ញុំបានដឹងពីរបៀប និងដំណើរការក្នុងការធ្វើអក្សររត់នេះដែរ។
បទនេះមានចំណងជើង​ថា ផ្សងជួបជាតិក្រោយ សំនៀងដើម​ច្រៀងដោយ ផាន សុផាត ធ្វើនៅ​ក្នុង​កម្មវិធី sony vegas

នៅលើទីផ្សារមានកម្មវិធីធ្វើអក្សររត់បែបនេះជាច្រើន តែខ្ញុំតែងលឺល្បីភាគ​ច្រើនគេប្រើតែ sony vegas នេះទេ។ ខ្ញុំបានសាកល្បងកម្មវិធីមួយចំនួន ដូចជា Youtube Movie Maker, Camtasia Studio 8 ។

នេះគឺជាវីដេអូដែល​បានធ្វើដោយ កម្មវិធី Camtasia Studio 8​ បទនេះមានចំណង​ជើង​ថា ពេលមេឃស្រទុំ ។ នៅក្នុងកម្មវិធីCamtasia Studio 8 ពុំមានអក្សររត់ ខារ៉ាអូខេទេ គឺមានតែអក្សរដែល សម្រាប់ដាក់នៅខាង​ក្រោម​វីដេអូ ដែលហៅថា caption ។ ការ​ដាក់​ caption នេះគឺងាយស្រួល ជាង​ការ​បង្កើតអក្សររត់ក្នុង sony vegas ហើយយើងក៏អាចមើល caption នេះច្រៀងតាមក៏បានដែរ ។

ខែមករា 12, 2014 at 4:08 ល្ងាច មតិ ១

ក្បាច់ខ្មែរ ២០១៤

រីករាយឆ្នាំថ្មី

រីករាយឆ្នាំថ្មី

ដូចជាយឺតពេល​បន្តិច ក្នុងការដាក់អត្ថបទនេះ។ ថ្ងៃនេះគឺ​ជាថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៤។​ កាលពីថ្ងៃទី ០២ ជាថ្ងៃចូលធ្វើការដំបូង​ក្នុង​ឆ្នាំថ្មី ២០១៤។ ពេលធ្វើដំណើរទៅធ្វើការជារៀង​រាល់ព្រឹក ខ្ញុំតែងឈាងទិញ សាំងវិញសម្រាប់ញាំអាហារពេលព្រឹកនៅកន្លែងធ្វើការ ។ អ្នកលក់សាំវិច​គឺជាលោកយាយ​ចំនាស់ម្នាក់ ដែលគាត់មានលក់​សាំងវិច និងនុំប៉ាវ នៅចិញ្ចើមផ្លូវ ។ រៀងរាល់ថ្ងៃគាត់លក់សាំងវិចអស់ ប្រហែល​៦០ដុំ តែយឺតម៉ោងបន្តិច រឺជួនកាលត្រឹមតែម៉ោង ៨ព្រឹក គឺអស់រលីង។  ថ្ងៃទី០២ នេះ ពេលទៅទិញសាំងវិចគាត់ គាត់បានជូនពរឆ្នាំថ្មីមកដល់ខ្ញុំ ។ សាធុ! ខ្ញុំសូមទទួលពររបស់គាត់។ សូមអោយឆ្នាំថ្មីនេះ​មានសំណាងដល់រូបខ្ញុំ ទោះបីគាត់ចាស់ តែគាត់ក៏ចេះយុទ្ធសាស្ត្រ ទីផ្សាដែរ ….

ខែមករា 4, 2014 at 9:15 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives