បទពិសោធន៍​លើកដំបូង​​បង្កើត​អក្សររត់ karaoke ក្នុង sony vegas

ខែមករា 12, 2014 at 4:08 ល្ងាច មតិ ១

បទ​ចំរៀង​ខារ៉ាអូខេខាងក្រោមនេះ គឺជា​បទពិសោធន៍ដំបូងរបស់ខ្ញុំក្នុង​ការ​បង្កើតអក្សរ​រត់​ តាមភ្លេង ដោយ​ប្រើ​កម្ម​វីធី sony vegas pro 8.0 ។ លើកទីមួយនេះ ខ្ញុំចំណាយពេល​ប្រហែល៤ម៉ោងទើបបាន​មួយបទនេះ គឺចាប់ពីប្រលប់រហូតដល់​ពាក់កណ្តាលយប់😀 ពិតជាចំណាយពេលអត់ប្រយោជន៍មែន។

ដល់ពេលធ្វើរួចរាល់ ត្រួវការ render as wmv បានតែប៉ុន្មានភាគរយ laptop របស់ខ្ញុំរលត់ឈឹប (corei3 2.27ghz, ram 4g, vga intel onboard 1.5g) ។ ពេលរលត់ភ្លាប់នោះខ្ញុំចាប់អារម្មណ៍ដឹងថា laptop របស់ខ្ញុំឡើងកំដៅខ្លាំងហើយ ក៏ render ម្តងទៀត ដោយផ្ងាជើងlaptop អោយត្រូវ កង្ហារ ស្រាប់តែរត់ទៀត ។ ទាល់តំរិះ គិតថាស្អែកឡើងយកទៅ office render នៅលើ destop វិញ។ វីដេអូខាងក្រោមនេះ គឺជាលទ្ធផល   render នៅលើ desktop (core2due 3Ghz, ram 4G, nvdia 512mb) បើទោះបីជា​ចំណាយពេលយូក្តីក៏ ខ្ញុំបានដឹងពីរបៀប និងដំណើរការក្នុងការធ្វើអក្សររត់នេះដែរ។
បទនេះមានចំណងជើង​ថា ផ្សងជួបជាតិក្រោយ សំនៀងដើម​ច្រៀងដោយ ផាន សុផាត ធ្វើនៅ​ក្នុង​កម្មវិធី sony vegas

នៅលើទីផ្សារមានកម្មវិធីធ្វើអក្សររត់បែបនេះជាច្រើន តែខ្ញុំតែងលឺល្បីភាគ​ច្រើនគេប្រើតែ sony vegas នេះទេ។ ខ្ញុំបានសាកល្បងកម្មវិធីមួយចំនួន ដូចជា Youtube Movie Maker, Camtasia Studio 8 ។

នេះគឺជាវីដេអូដែល​បានធ្វើដោយ កម្មវិធី Camtasia Studio 8​ បទនេះមានចំណង​ជើង​ថា ពេលមេឃស្រទុំ ។ នៅក្នុងកម្មវិធីCamtasia Studio 8 ពុំមានអក្សររត់ ខារ៉ាអូខេទេ គឺមានតែអក្សរដែល សម្រាប់ដាក់នៅខាង​ក្រោម​វីដេអូ ដែលហៅថា caption ។ ការ​ដាក់​ caption នេះគឺងាយស្រួល ជាង​ការ​បង្កើតអក្សររត់ក្នុង sony vegas ហើយយើងក៏អាចមើល caption នេះច្រៀងតាមក៏បានដែរ ។

Entry filed under: ស្នាដៃ. Tags: .

ក្បាច់ខ្មែរ ២០១៤ ក្បាច់ខ្មែរ​រយៈពេល​ចុង​ក្រោយ​នេះ

មតិ​មួយ​ Add your own

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: