Archive for ខែ​មេសា, 2014

Let’s update your Facebook Cover

Download and update your facebook cover with Happy Khmer New Year B.E 2558

facebook cover

facebook cover

ខែ​មេសា 11, 2014 at 7:30 ព្រឹក បញ្ចេញមតិ

សួស្តី​ឆ្នាំ​ថ្មី ពុទ្ធសករាជ ២៥៥៨

happy khmer new year-2014-2558

សួស្តី​ឆ្នាំ​ថ្មី ពុទ្ធសករាជ ២៥៥៨

ចូលឆ្នាំ​មមី ឆស័ក នៅ​វេលា​ម៉ោង​៨ និង ០៧​នាទី​ព្រឹក ថ្ងៃ ច័ន្ទ ១៥ កើត​ ខែចេត្រ ត្រូវ នឹង​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៤។ ទេពធីតាព្រះនាម គោរាគៈទេវី ជាបុត្រទី២ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរ(ស្លៀកពាក់)ពណ៌លឿង លម្អនៅព្រះកាណ៌(ត្រចៀក) ដោយសៀតផ្កាអង្គារបុស្ស អាភរណៈ(គ្រឿងអលង្ការ ) ទ្រង់ពាក់កែវ​មុក្តា(ត្បូង​ដែល​កើត​អំពី​ខ្យង, គជ់​ខ្យង; ខ្យង​ដាំ) ទ្រង់សោយ តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ និងគង់លើព្យគ្ឈៈ(ស្តេចខ្លា)។

ថ្ងៃអង្គារ ១រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៤ ជាថ្ងៃវីរវ័នបត

ថ្ងៃពុធ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៦ ខែមេសា ឆ្នាំ​២០១៤ ជាថ្ងៃវីរឡើងស័ក

ខែ​មេសា 10, 2014 at 3:56 ព្រឹក បញ្ចេញមតិ

ចូលឆ្នាំខ្មែរទៅមើលក្រមុំ​ភ្នំសំពៅ​ម្តង

នៅលើភ្នំសំពៅមានទីតាំង៣កន្លែងសម្រាប់កំសាន្ត (មនុស្សចាស់ ប្រហែលពិបាកធ្វើដំណើរ)

កន្លែងទី១៖ គឺជាកំពូលវត្ត ដែលអ្នកអាចមើលឃើញពីចម្ងាយ អ្នកនិព្តន្ធបទចំរៀង “បោចផ្កាម្រះព្រៅ” ហៅថា”វត្តដូនជីក្មេង” ។ឪបានប្រាប់ថាកាល់ពីដើម មានដូនជីក្មេងៗបួសនៅទីនោះ ហើយទីនោះ គឺជាចេតីតម្កល់ធាតុប្រពន្ធលោក លន់ ណុល(មេដឹងនាំខ្មែរសម័យសាធារណៈរដ្ឋ) ។ អ្នកស្រុកភ្នំសំពៅហៅទីន្លែងនេះថា “ប្រាង្គ”

កន្លែងទី២៖ល្អាងផ្កាស្លា គឺជាកន្លែងមួយដែលអ្នកកំសាន្តចំណាយពេលសម្រាកលេងយូព្រោះទីនោះត្រជាក់ ដូចក្នុងបទចំរៀងថា “យើងបាយហើយគេងស្តាប់ភ្លេងក្នុងល្អាងផ្កាស្លា” ។ នៅក្នុងល្អាងផ្កាស្លានេះ មានល្អាងមួយឈ្មោះ “ល្អាងខ្យល់” ពេលដែលយើងទៅឈរនៅមាត់ល្អាងមានខ្យល់រសៀកៗបក់ចេញមក។

កន្លែងទី៣៖អ្នកស្រុកហៅថា “គីរីរម្យ” ។ នៅគីរីរម្យមានល្អាងពីរ បើអ្នកស្តាប់បទចំរៀងនឹងបានស្គាល់ឈ្មោះល្អាងនោះ “ចូលល្អាងតែខ្លួនពួនចាក់គម្ពី” មែនហើយ ល្អាងទី១ឈ្មោះថា “ល្អាងតែងខ្លួន” និងល្អាងទី២ហៅថា “ល្អាងខោន” (ខោន ពាក្យមកពី ល្ខោន) ។ ល្អាងទាំងពីរនេះក្នុងសម័យព៉ុលពតបានក្លាយទៅជាល្អាងមច្ចុរាជ ដែលប៉ុលពត យកប្រជាជនទៅសម្លាប់ជាច្រើន។ អ្នកនឹងឃើញគ្រោងឆ្អឹងមួយចំនួននៅទីនោះ។

phnom sampov

ខែ​មេសា 9, 2014 at 2:37 ល្ងាច បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives