Archive for ខែកញ្ញា, 2014

សុំជាតួរង

សុំជាតួរង (ស្រី)

ច្រៀងដោយៈ ធីតា (អតីតសមាជិកក្រុម 4strong: សែម សង្វាត, អែន ឌី, ធីតា, និង មូន ម៉ារ៉ា)

  1. សុំជាតួរងម្នាក់ផងណាស្នេហ៍ ព្រោះដឹងថាស្មើតួឯកមិនបាន​ បានត្រឹមតួរងក៏អូន ពេញចិត្តពេញប្រាណ ចាំថ្ងៃកល្យានសន្ដោសប្រណី ។
  2. សុំជាតួរងផងណានឹមនួន ទោះមិនបានស្ងួនជាគូមិនថ្វី តែអូនស៊ូទ្រាំរង់ចាំង ដោយក្តីស្រមៃ គង់តែមានថ្ងៃថ្លៃយល់បំណង។
  3. រង់ចាំថ្ងៃមួយ ថ្ងៃដែលខ្លោចផ្សា ថ្ងៃដែលសោកាចិន្តាមួហ្មង តួឯកធ្វើអោយ បងខកបំណង នឹងមានតួរងចាំជូតទឹកភ្នែក
  4. សុំជាតួរងរបស់ពិសី ចាំមេឃប្រណីដោយក្តីសង្វេគ រង់ចាំថ្ងៃដែលបងដក ស្នេហ៍ពីតួ​ឯក រំលែកចិន្តាមេត្តាតួរង។

[limon]

suMCatYrgmñak;pgNaesñh_ eRBaHdwgfaesµItYÉkmin)an )anRtwmtYrgk¾Gun eBjcitþeBjR)aN caMéf¶klüansenþasRbNI

suMCatYrgpgNanwmnYn eTaHmin)ans¶ÜnCaKUminfVI EtGUns‘URTaMrg;caM edaykþIRsém Kg;Etmanéf¶éføyl;bMNg

rg;caMéf¶mYy éf¶EdlexøacpSa éf¶EdlesakacinþamYhµg tYÉkeFVIeGay bgxkbMNg nwgmantYrgcaMCUtTwkEPñk

suMCatYrgrbs;BisI caMemXRbNIedaykþIsegVK rg;caMéf¶Edlbgdk esñh_BItYÉk rMElkcinþaemtþatYrg

[end limon]

ខែកញ្ញា 21, 2014 at 9:32 ព្រឹក បញ្ចេញមតិ

សិលធម៌ក្នុងការរស់នៅរបស់ប្រជាននៅទាប

ថ្ងៃនេះ​ខ្ញុំ​បាន​ទៅ​ទិញ​សំបុត្រ​ឡាន​កា​ពី​តូ​ល សម្រាប់​ម្តាយ​ធ្វើដំណើរ​ទៅ​ស្រុក​ថ្ងៃស្អែក ព្រោះ​សប្តាហ៍​ក្រោយ​ថ្ងៃទី ២៣គឺជា​ថ្ងៃ​ភ្ជុំ​ធំ។ ប្រជាជន​អ្នករស់នៅ​ភ្នំពេញ​សម្រុក​ទៅ​ទិញ​សំបុត្រ​ឡាន​យ៉ាងច្រើន​គគ្រឹក ។ ទៅដល់​បេនឡាន​មនុស្ស​បញ្ជៀ​ត​គ្នា​ទិញ ដោយ​គ្មាន​ការរៀបចំ​សណ្តាប់ធ្នាប់​ពី​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នេះឡើយ។ ខ្ញុំ​បាន​ឈរ​ពីក្រោយ​បុរស់​តែ​ម្នាក់​គត់​ដើម្បី​រង់ចាំ​ទិញ​សំបុត្រ។ បន្ទាប់ពី​បុរស់​នោះ​ទិញ​រួចរាល់​ហើយក៏​ចេញទៅ ស្រាប់​តែមាន​មនុស្ស​ស្រី​ប្រុស​បន្តបន្ទាប់៤នាក់​ផ្សេងទៀត  បាន​បញ្ជៀ​ត​ចូល​ខាងមុខ​ខ្ញុំ ។ ពេល​ទិញ​សំបុត្រម្តងម្នាក់ៗចំណាយពេល​ទិញ​លើសពី៥នាទី ។ ខ្ញុំ​រង់ចាំ​ជិត​កន្លះ​ម៉ោង ទីបំផុត​ខ្ញុំ​បាន​កេះ​ខ្នងមនុស្ស​ចុងក្រោយ​ដែល​ប​ញ្ជ្រៀ​ត​នៅ​ពី​ខ្ញុំ​ថា “ខ្ញុំ​សុំចូល​មុន​បានទេ ខ្ញុំ​រងចាំ​កន្លះ​ម៉ោង​ហើយ” គាត់​ក៏បែរ​ចេញ​ហើយ​អោយ​ខ្ញុំ​ចូល ទើប​ខ្ញុំ​អាច​ទិញ​សំបុត្រ​ឡាន​បាន។  ខ្ញុំ​ចង់​និយាយ​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់ ដោយ​ឈរ​ជា​ជួរ​តាម​លំដាប់លំដោយ ។ ការតម្រង់​ជួរ​របស់​អតិថិជន​ដើម្បី​ទទួល​សេវា​នានា​បែបនេះ គឺជា​របៀប​រស់នៅ​ថ្មី​របស់​ប្រជាន​ខ្មែរ ។ យើង​ឃើញ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបនេះ​តែ​ចំពោះ​អាជីវកម្ម​បែប​ទំនើប តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ស្រុក។

វា​កើត​ឡើងជា​ច្រើនដង​ចំពោះ​ខ្ញុំ ពិសេស​គឺ​នៅ​ដើមខែ ពេល​ទៅ​បើក​លុយ​ពី​ម៉ាស៊ីន​អេ​ធី​អឹមម្តងៗ ដែលមាន​មនុស្ស​ច្រើន។ ពេលទៅដល់​អេ​ធី​អឹម​ខ្ញុំ​តែង​សម្លឹងមើល​ជុំវិញខ្លួន​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​រង់ចាំ ។ បើ​មិន​ច្បាស់​ខ្ញុំ​តែ​សួរ​គាត់​មុន ថា​គាត់​ចូល​អេ​ធី​អឹម​ដែរឬទេ។ អ្នកប្រើប្រាស់​សេវា​អេ​ធី​អឹម​មិនមែនជា​ប្រជាពលរដ្ឋ​ធម្មតា​ទេ ភាគច្រើន​គឺជា​មនុស្ស​មានការ​អប់រំ ដូចជា​ធ្វើ​ការងារ​ជាដើម។ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​តែង​ធ្វើអោយ​ខ្ញុំ​ហូ​ស​ចិត្ត ពេលមកដល់​ឈប់​ឡាន​ដើរ​ចូលទៅ​បន្ទប់​ម៉ាស៊ីន​អេ​ធី​អឹម ធ្វើ​ហី ។ មិនមែនជា​លើក​ទី១ទេ ដែល​ខ្ញុំបោះបង់​ការរង់ចាំ រួច​ចាកចេញ​ទៅរក​ម៉ាស៊ីន​អេ​ធី​អឹម​ផ្សេង។

ចុះសិលធម៌ខ្ញុំវិញ 😀 ខ្ញុំខិតខំធ្វើអោបានល្អបំផុត

ខែកញ្ញា 19, 2014 at 7:45 ព្រឹក មតិ 10

មនុស្សស្ពាន់

10353117_931601700189076_8686152465775983289_n 10253958_931601666855746_7036210562084414068_nខ្ញុំបានផុសរូបស្លៀតែលីអូចូលក្នុងហ្វេសបុករបស់ខ្ញុំ ។ មនុស្សស្រីជាច្រើនមិនចូលចិត្តទេ ព្រោះចំនួននៃការចុចlike បានធ្លាក់ចុះ ស្ទើសូន្យដែលខុសពីរូបដទៃទៀត តែបែជាបាននូវសារមួយចំនួនទៅវិញថា “why do you post your private pic!” ។ តើការផុសរូបរបស់ខ្ញុំនោះហួសហេតុពេកម៉ែនទេ? ឥឡូវខ្ញុំនឹងផុសរូបភាពកាន់តែសិចស៊ីជាងមុនទៀត តើអ្នកយល់យ៉ាងណា? រូបភាពខាងក្រោមនេះពុំទាន់បានផុសចូលហ្វេសបុកនៅឡើយទេ ការប្រកួតកាយវប្បកម្មអង្គរលើកទី៤ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ នៅភោជនីដ្ឋានវិមានមង្គល ក្រុងសៀមរាប ខេត្តសៀមរាប មុនពេលការប្រកួត ខ្ញុំជឿជាក់ថា ខ្ញុំនឹងជាប់ចំណាត់ថ្នាក់ក្នុងការប្រកួត និងយកជ័យលាភីត្រឡប់មកវិញ។ ហេតុតែខ្ញុំជឿជាក់យ៉ាងដូច្នោះ ព្រោះកន្លងមក ខ្ញុំបានចូលក្លិបហាត់ប្រាណបី​ បួន​កន្លែង ខ្ញុំសង្កេតឃើញថា កម្រមាននរណា មានសាច់ដុំស្អាតដូចខ្ញុំនោះទេ។ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ខ្ញុំបានធ្វើដំណើរទៅកាន់ក្រុងសៀមរាប ។ ព្រឹកថ្ងៃទី០៦ បេក្ខជនទាំងអស់បានមកជុំគ្នា នៅទីកន្លែងប្រកួត ​។  ខ្ញុំបានចូល​ទៅថ្លឹងទម្ងន់ ដោយមិនបានដោះខោអាវចេញទេ គឺមានទម្ងន់ ៥៨គីឡូ ដូច្នោះខ្ញុំត្រូវចូលប្រកួតក្នុងក្រុមទម្ងន់ក្រោម​៦០គីឡូ។ ក្រុមនេះ មានបេក្ខជនចំនួន១៣នាក់ ដែលត្រូវជ្រើសរើសចំណាត់ថ្នាក់ចំនួន៥នាក់។ ទាំងអស់គ្នាបានដោះខោអាវចេញ ស្លៀកតែលីអូពណ៌ខ្មៅ រួចនាំគ្នាលាបប្រេង(tanning oil) ។ ពេលនេះខ្ញុំដឹងច្បាស់ថាខ្ញុំមិនអាចជាប់ចំណាត់ថ្នាក់បានទេ ព្រោះពួកគេមានសាច់ស្អាតជាងខ្ញុំច្រើនអ្នកទៀត។ បើទោះបីខ្ញុំដឹងថា មិនជាប់ក៏ដោយ ខ្ញុំត្រូវចូលរួមការប្រកួតដល់ចប់ ព្រោះវាជាបទបិសោធន៍លើកទី១របស់ខ្ញុំ។ កាលពីមុនគឺជាកង្កែបក្នុងអណ្តូង ក្រោយពីបានប្រលូកចូលក្នុងពិភពគុណ ទើបដឹងថាមានអ្នកខ្លាំងច្រើន  10600529_589447054501043_2736916600063102074_n 10666051_589447037834378_4749970487713099406_n 10632869_589448224500926_7511905005255246882_n

ខែកញ្ញា 11, 2014 at 10:11 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives