សិលធម៌ក្នុងការរស់នៅរបស់ប្រជាននៅទាប

ខែកញ្ញា 19, 2014 at 7:45 ព្រឹក មតិ 10

ថ្ងៃនេះ​ខ្ញុំ​បាន​ទៅ​ទិញ​សំបុត្រ​ឡាន​កា​ពី​តូ​ល សម្រាប់​ម្តាយ​ធ្វើដំណើរ​ទៅ​ស្រុក​ថ្ងៃស្អែក ព្រោះ​សប្តាហ៍​ក្រោយ​ថ្ងៃទី ២៣គឺជា​ថ្ងៃ​ភ្ជុំ​ធំ។ ប្រជាជន​អ្នករស់នៅ​ភ្នំពេញ​សម្រុក​ទៅ​ទិញ​សំបុត្រ​ឡាន​យ៉ាងច្រើន​គគ្រឹក ។ ទៅដល់​បេនឡាន​មនុស្ស​បញ្ជៀ​ត​គ្នា​ទិញ ដោយ​គ្មាន​ការរៀបចំ​សណ្តាប់ធ្នាប់​ពី​ក្រុមហ៊ុន​ទេសចរណ៍​មួយ​នេះឡើយ។ ខ្ញុំ​បាន​ឈរ​ពីក្រោយ​បុរស់​តែ​ម្នាក់​គត់​ដើម្បី​រង់ចាំ​ទិញ​សំបុត្រ។ បន្ទាប់ពី​បុរស់​នោះ​ទិញ​រួចរាល់​ហើយក៏​ចេញទៅ ស្រាប់​តែមាន​មនុស្ស​ស្រី​ប្រុស​បន្តបន្ទាប់៤នាក់​ផ្សេងទៀត  បាន​បញ្ជៀ​ត​ចូល​ខាងមុខ​ខ្ញុំ ។ ពេល​ទិញ​សំបុត្រម្តងម្នាក់ៗចំណាយពេល​ទិញ​លើសពី៥នាទី ។ ខ្ញុំ​រង់ចាំ​ជិត​កន្លះ​ម៉ោង ទីបំផុត​ខ្ញុំ​បាន​កេះ​ខ្នងមនុស្ស​ចុងក្រោយ​ដែល​ប​ញ្ជ្រៀ​ត​នៅ​ពី​ខ្ញុំ​ថា “ខ្ញុំ​សុំចូល​មុន​បានទេ ខ្ញុំ​រងចាំ​កន្លះ​ម៉ោង​ហើយ” គាត់​ក៏បែរ​ចេញ​ហើយ​អោយ​ខ្ញុំ​ចូល ទើប​ខ្ញុំ​អាច​ទិញ​សំបុត្រ​ឡាន​បាន។  ខ្ញុំ​ចង់​និយាយ​អំពី​ការរៀបចំ​សណ្តាប់ធ្នាប់ ដោយ​ឈរ​ជា​ជួរ​តាម​លំដាប់លំដោយ ។ ការតម្រង់​ជួរ​របស់​អតិថិជន​ដើម្បី​ទទួល​សេវា​នានា​បែបនេះ គឺជា​របៀប​រស់នៅ​ថ្មី​របស់​ប្រជាន​ខ្មែរ ។ យើង​ឃើញ​មានការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបនេះ​តែ​ចំពោះ​អាជីវកម្ម​បែប​ទំនើប តិចតួច​ប៉ុណ្ណោះ​នៅក្នុង​ស្រុក។

វា​កើត​ឡើងជា​ច្រើនដង​ចំពោះ​ខ្ញុំ ពិសេស​គឺ​នៅ​ដើមខែ ពេល​ទៅ​បើក​លុយ​ពី​ម៉ាស៊ីន​អេ​ធី​អឹមម្តងៗ ដែលមាន​មនុស្ស​ច្រើន។ ពេលទៅដល់​អេ​ធី​អឹម​ខ្ញុំ​តែង​សម្លឹងមើល​ជុំវិញខ្លួន​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​កំពុង​រង់ចាំ ។ បើ​មិន​ច្បាស់​ខ្ញុំ​តែ​សួរ​គាត់​មុន ថា​គាត់​ចូល​អេ​ធី​អឹម​ដែរឬទេ។ អ្នកប្រើប្រាស់​សេវា​អេ​ធី​អឹម​មិនមែនជា​ប្រជាពលរដ្ឋ​ធម្មតា​ទេ ភាគច្រើន​គឺជា​មនុស្ស​មានការ​អប់រំ ដូចជា​ធ្វើ​ការងារ​ជាដើម។ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​តែង​ធ្វើអោយ​ខ្ញុំ​ហូ​ស​ចិត្ត ពេលមកដល់​ឈប់​ឡាន​ដើរ​ចូលទៅ​បន្ទប់​ម៉ាស៊ីន​អេ​ធី​អឹម ធ្វើ​ហី ។ មិនមែនជា​លើក​ទី១ទេ ដែល​ខ្ញុំបោះបង់​ការរង់ចាំ រួច​ចាកចេញ​ទៅរក​ម៉ាស៊ីន​អេ​ធី​អឹម​ផ្សេង។

ចុះសិលធម៌ខ្ញុំវិញ 😀 ខ្ញុំខិតខំធ្វើអោបានល្អបំផុត

Advertisements

Entry filed under: សង្គម.

មនុស្សស្ពាន់ សុំជាតួរង

10 មតិ Add your own

  • 1. សំបុកអាយធី  |  ខែកញ្ញា 19, 2014 ម៉ោង 7:59 ព្រឹក

    សួស្តី!
    ខ្ញុំឃើញសារអេឡិចត្រូនិច​លោកចូល​ប្រអប់​ភ្លាម (ចុះបើ Fan ហេហេ) ឃើញ​ចំណងជើង​ចាប់អារម្មណ៍ គិតថា​ចូលមកតវ៉ាបន្តិច ។ គួរបន្ថែម​ពាក្យថា៖ “ភាគច្រើន” ។ ខ្ញុំ​ក៏ធ្លាប់​ជួបដែរ នៅអេធីអឹម ខំអង្គុយចាំ​ប្រហែល ១៥ នាទី ព្រោះគិតថា​យើង​មកក្រោយគេ តែមានឯណា អ្នកទើប​មកដល់​ថ្មី ឃើញ​គេរៀបចេញ ឈរចាំមាត់ទ្វារ​តែម្តង! ដល់អ៊ីចឹង​ពេកទៅ មិនដឹង​និយាយថាម៉េច៖ ចង់តែសួរថា តែកាលរៀន​វិទ្យាល័យ មុខវិជ្ជា សីលធម៌​នុង បាន F មែន? កុំតែខ្លាចគេវាយបែកមាត់ទេ កុំអីសួរបាត់! ហេហេ

    ឆ្លើយតប
    • 2. បុរិន្ទ  |  ខែកញ្ញា 19, 2014 ម៉ោង 8:15 ព្រឹក

      នៅម៉ាស៊ីនអេធីអឹម បើពួកគាត់ជាប្រជាជនធម្មតាខ្ញុំមិនខឹងប៉ុន្មានទេ តែឃើញឡានសេរីទំនើប មកធ្វើចរិកចឹង ចឺង អីវិន ចង់តែជិះម៉ូតូដេញកៀរទេ 😀

      ឆ្លើយតប
  • 3. ស្នាមញញឹម  |  ខែកញ្ញា 19, 2014 ម៉ោង 9:22 ព្រឹក

    សុំចាប់ដៃមួយលោកគ្រូស្នេហ៍!
    ខ្ញុំស្អប់ជាងគេអារឿងប្រជ្រៀត។

    ឆ្លើយតប
    • 4. បុរិន្ទ  |  ខែកញ្ញា 19, 2014 ម៉ោង 10:22 ព្រឹក

      ចាប់ផ្តេសផ្តាស់ប្រយ៏ត្នដោយតាម….
      ខ្ញុំក៏មិនចូលចិត្តរឿងអញ្ចឹងដែរ បើស្រឡាញ់វិញតែនារីស្អាតៗ 😀

      ឆ្លើយតប
      • 5. ស្នាមញញឹម  |  ខែកញ្ញា 19, 2014 ម៉ោង 10:56 ព្រឹក

        តូវមិនរួចតេលោកគ្រូស្នេហ៍អូមអាមឆ្លាមដេញ

  • 6. តា ម៉ាប់  |  ខែកញ្ញា 20, 2014 ម៉ោង 10:17 ព្រឹក

    ខ្ញុំថាឲ្យតែម្ដងនរណាតែហ៊ានមកលោតដណ្ដើមកន្លែងកាត់មុខខ្ញុំ ! «ខ្ញុំមកមុន, សុំតម្រង់ជួរ» តែបើកន្លែងណាគេ​ប្រជ្រៀត តាមគេទៅ ស្រុកយើងវាមិនទាន់ទម្លាប់ ព្រោះឧស្សាហ៍ធ្វើអ្នកមានរបៀបច្រើនដងហើយ ហើយច្រើនតែឥតបានស្អី និងខាតពេល ។

    ឆ្លើយតប
    • 7. ស្នាមញញឹម  |  ខែកញ្ញា 22, 2014 ម៉ោង 5:29 ព្រឹក

      ខ្ញុំឱយតែធ្វើជាអ្នកមានរបៀបរបប ដឹងតែថោកម៉ង

      ឆ្លើយតប
  • 8. Somada Vsthea  |  ខែកញ្ញា 25, 2014 ម៉ោង 4:05 ព្រឹក

    អារឿង​នេះ​និយាយ​ទៅហួសចិត្ត មិន​ដឹងជាដាក់​លេខ​ប៉ាមាន​ឲ្យ​សមទេ ។ កាលពី​ចូលឆ្នាំគ្រួសារបងនាំគ្នា​ទៅលេង​ខេត្ត​មណ្ឌលគិរី ពួកយើង​នាំគ្នា​ទៅ​ស្នាក់​នៅ ទី​នោះមួយយប់ ព្រលឹម​ឡើង​យើង​ក៏នាំគ្នា​ទៅញ៉ាំអាហារ​ពេល​ព្រឹក​ ញ៉ាំរួច​ម្នាក់ ៗ​នាំគ្នាចូលថត​រូប​ទុកជាអនុស្សារីយ៍ តែងាក ៗ​ងាក​មក​បាត់​កូន​នីតា ម្នាក់ ៗ ស្លន់ស្លោ ខ្លាចបាត់ក្មួយ ព្រោះ​គេមិន​សូវ​ពូកែនិយាយ​ផង ។ ចែកជើង​គ្នារក ចុង​បញ្ចប់​មក​ជួបនៅមុខបន្ទប់ទឹក ។ បង​ក៏សួរគេថា មក​ឈរធ្វើអីនៅទីនេះ ? កូន​អត់​បាន​ឈរធ្វើអីទេ កូន​ចាំចូល​បន្ទប់ទឹក ។ ចុះម៉េចក៏កូនមិន​ចូល ? កូន​ចូល​អត់ទាន់ ព្រោះមាន​គេដណ្តើម​ចូល​រហូត ។ បង​ក៏​ប្រាប់​ថា ថ្ងៃក្រោយមិន​បាច់ចាំទេ ស្រុកខ្មែរ និង ស្រុកថៃមិន​ដូចគ្នាទេ។ ចុះម៉េចបាន​ជាគេមិនធ្វើឲ្យ​ដូចស្រុក​ថៃម៉ាក់ ? បង​ក៏​ពន្យល់​តាមស្ថានភាពពិត​….

    ឆ្លើយតប
    • 9. ស្នាមញញឹម  |  ខែកញ្ញា 29, 2014 ម៉ោង 1:38 ល្ងាច

      ហ្អា៎ ក្មួយមីង កាត់មករកមីង អត់កាត់ទៅម៉ាក់! បើកាត់ទៅម៉ាក់ គឺធ្វើដូចតាម៉ាប់ហ្ន៎ក ព្រោះជាសាច់ឈាមនឹងគ្នា!

      ឆ្លើយតប
      • 10. Somada Vsthea  |  ខែតុលា 2, 2014 ម៉ោង 3:36 ព្រឹក

        បានចិត្តភ្លាមហ្មង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: