Archive for ខែមករា, 2015

សូមជួបក្នុងសុបិន – ឈឿន ឧត្តម

១- អូនល្អទាំងអស់ ឥតខ្ចោះចន្លោះត្រង់ណា ល្អទាំងចរិយា ភ័ក្ត្រាហត្ថាស្រលោន ម្រាមបន្លាក្រូច ប្រៀបដូចរូបដែលគេសូន ញញឹមពុំដែលស្រពោន ស្រីស្ងួនអូនស្អាតម្លេះទេ។

២- អូនល្អទាំងអស់ សម្រស់គ្មានស្រីណាដូច ថ្ពាល់ទាំងសងខួច បងលួចក្នាញ់ស្រលាញ់ទ្វេរ អូនល្អទាំងព្រម​ បងស្គមព្រោះកែវមាសមេ បេះដូងខ្សឹបគ្មានទំនេរ ដឹងទេថាបងស្នេហ៍ស្រី។

R- អូនស្រស់ណាស់ណាម្ចាស់ដួងចិត្តបងអើយ សង្ឃឹងថ្ងៃក្រោយ ឲ្យបានប្រាណមកថ្នមបី ជាគូវាស្នា លុះត្រាសង្ខាររៀមក្ស័យ ជាតិនេះមិនមែនជាតិថ្មី ជូបស្រីកុំបីរវាត។

៣- បានត្រឹមតែគិត វរមិត្តមិនដឹងខ្លួនសោះ បេះដូងក្រៀមក្រោះ អាឡោះអាល័យនួននាថ បើសិនមិនបានកល្យានលោកនេះចង្អៀត បន់ផ្សងបំណងពុំឃ្លាត សូមឈ្លៀតជួបក្នុងសុបិន។

ខែមករា 28, 2015 at 8:17 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives