បាត់លុយ google western union

ខែ​ឧសភា 29, 2016 at 9:01 ព្រឹក បញ្ចេញមតិ

នេះជាលើកទី២ ដែលខ្ញុំទទួលប្រាក់ពីgoogle adsense ។
ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊នgoogle បានផ្ញើលុយដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម(google adsense) តាមរយៈ western union ដែលផ្តល់លេខកូដ១០ទ្ទង់សម្រាប់ទៅបើកប្រាក់។

ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ ខ្ញុំបានបោះពុម្ព(print)លេខកូដ western យកទៅធនាគារកម្ពុជាសាធារណៈ នៅអាគារadwood ។ ពេលដល់បុគ្គលិកបានឆែកមើល គឺខ្ញុំមិនអាចបើកប្រាក់បានទេ ព្រោះឈ្មោះអ្នកទទួលប្រាក់គឺឈ្មោះប្អូនរបស់ខ្ញុំ ។ រឿងនេះធ្វើអោយខ្ញុំមិនអស់ចិត្តសោះ ព្រោះខ្ញុំបានប្តូរឈ្មោះពីប្អូនខ្ញុំមក ជាឈ្មោះខ្ញុំរួចហើយក្នុងប្រព័ន្ធរបស់google ។ ដូច្នោះខ្ញុំបានចេញពីធនាគាកម្ពុជាសាធារណៈ ទៅធនាគាអេស៊ីលេដាមួយទៀត ។ ខ្ញុំបានអោយលេខកូដទៅបុគ្គលិកacleda ដើម្បីឆែកមើល ហើយខ្ញុំបានប្រាប់ទៅបុគ្គលិកនោះថា “ខ្ញុំបានទៅធានាគាមុនម្តងហើយ តែខ្ញុំមិនអាចបើកប្រាក់បានទេ” ខ្ញុំបានប្រាប់រឿងហេតុដែលកើតនៅធានាគាមុន បន្ទាប់មកបុគ្គលិកនោះបានទៅសាកសួរពីរបុគ្គលិកផ្សេងទៀតនៅទីនោះ ។ បន្ទាប់ពីពិភាក្សាគ្នារួចគាត់បានប្រាប់ត្រឡប់មកខ្ញុំវិញថា “ពិតជាមិនអាចបើកបានមែន សូមអោយប្អូនរបស់ខ្ញុំជាឈ្មោះអ្នកទទួលមកបើកវិញទើបបាន” ។

ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ ខ្ញុំបានប្រាប់ប្អូនអោយទៅបើកលុយ តែដោយហេតុជាប់រវល់ប្អូនមិនបានទៅបើកទេ។

លុះដល់ព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ ប្អូនខ្ញុំបានទៅបើក ចូលទៅបីទីតាំង គឺ ធានាគាអេស៊ីលីដា ២កន្លែង និង ធានាគាកម្ពុជាសាធារណៈ១ គឺគេប្រាប់ដូចគ្នាថា “គ្មានលេខកូដផ្ទេលុយនេះទេ” ។ រសៀលបន្តិចខ្ញុំបានចូលឆែក្នុងប្រព័ន្ធរបស់ google វិញ ព័ត៌មានបង្ហាញថា លុយគឺបានបើករួចហើយ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦ ។google adsense

គ្មានការសង្ស័យទៅលើប្អូនរបស់ខ្ញុំឡើយ ព្រោះកាបើកប្រាប់លើកទី១ក៏ប្អូនខ្ញុំជាអ្នកបើកដែរ។ ដោយសាការកែរព័ត៌មានក្នុងប្រព័ន្ធgoogle មិនអស់ពីឈ្នោះប្អូនខ្ញុំ មកឈ្មោះខ្ញុំមិនអស់ទើបធ្វើអោយមានការភ័ន្ឌច្រឡំក្នុងការទៅបើកប្រាក់នេះ។

Entry filed under: ស្នាដៃ. Tags: .

យូទៅកាន់តែយូ ចៅតាយ៉ាងបិញ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: