Archive for ខែសីហា, 2016

Gym in Phnom Penh Olumpic Staduim

ថ្ងៃនេះគឺជាលើកដំបូងដែលបានចូលទៅហាត់ប្រាណលើកដុំដែកក្នុងកីឡាដ្ឋានជាតិអូឡាំពិក ព្រោះកន្លងមក ពេលដើរ ឬរត់ហាត់ប្រាណជុំវិញកីឡាដ្ឋាន ឃើញមានមនុស្សចូលហាត់ដែរ តែមិនហ៊ានចូលព្រោះគិតថាសម្រាប់តែកីឡាករហ្វឹកហាត់ប៉ុណ្ណោះ។

កន្លែងលើកដុំដែកនោះឋិតនៅខាងកើតក្នុងបរិវេណស្តាត ពេលខ្ញុំចូលដល់មុខទ្វាចូល ក៏ធ្វើអេះអុញនៅមុខទ្វាចូល ព្រោះគិតថាតិចគេអោយចូលហាត់តែសម្រាប់កីឡាករដឹង? មួយស្របក់ក៏ដើរចូលក្នុងច្រកទ្វា ខ្ញុំមិនទាន់ទាំងបានសួរផង អ៊ុំស្រីដែលចាំទទួលភ្ញៀវគិតលុយ ក៏សួរថា “មកហាត់ប្រាណហីអូន”?  (ច្រើន​ទៀត…)

ខែសីហា 14, 2016 at 3:21 ល្ងាច បញ្ចេញមតិ

ស្ទចត្រី​លេង​នៅ​ក្រោយផ្ទះ

ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០១៦ ទំនេរអត់ការងារធ្វើដើរផឹកកាហ្វេដូចសព្វដង។ ទៅដល់ហាងកាហ្វេមនុស្សពេញ អត់មានកន្លែងដោតភ្លើកុំព្យូទ័រ ក៏ហៅកាហ្វេ១កែវ ផឹកបណ្តើរមើលស្រីស្អាតបណ្តើរ អូសក្រឡាបាន១ម៉ោង ក៏ត្រឡប់មកផ្ទះវិញ ។

សម្រាកនៅផ្ទះមួយសន្ទះ ក៏ចេញស្ទួចត្រីទៅ…..ម្នាក់ឯង

ខែនេះត្រីមិនទាន់ធំទេ ស្ទួច៣ម៉ោង ចាប់ពីម៉ោងប្រហែល៣ ដល់ម៉ោង៦ល្ងាច បានត្រី៣ ប៉ុនៗមេដៃ 🙂 😀 (ច្រើន​ទៀត…)

ខែសីហា 9, 2016 at 10:40 ព្រឹក បញ្ចេញមតិ


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives