Gym in Phnom Penh Olumpic Staduim

ខែ​សីហា 14, 2016 at 3:21 ល្ងាច បញ្ចេញ​មតិ​មួយ

ថ្ងៃនេះគឺជាលើកដំបូងដែលបានចូលទៅហាត់ប្រាណលើកដុំដែកក្នុងកីឡាដ្ឋានជាតិអូឡាំពិក ព្រោះកន្លងមក ពេលដើរ ឬរត់ហាត់ប្រាណជុំវិញកីឡាដ្ឋាន ឃើញមានមនុស្សចូលហាត់ដែរ តែមិនហ៊ានចូលព្រោះគិតថាសម្រាប់តែកីឡាករហ្វឹកហាត់ប៉ុណ្ណោះ។

កន្លែងលើកដុំដែកនោះឋិតនៅខាងកើតក្នុងបរិវេណស្តាត ពេលខ្ញុំចូលដល់មុខទ្វាចូល ក៏ធ្វើអេះអុញនៅមុខទ្វាចូល ព្រោះគិតថាតិចគេអោយចូលហាត់តែសម្រាប់កីឡាករដឹង? មួយស្របក់ក៏ដើរចូលក្នុងច្រកទ្វា ខ្ញុំមិនទាន់ទាំងបានសួរផង អ៊ុំស្រីដែលចាំទទួលភ្ញៀវគិតលុយ ក៏សួរថា “មកហាត់ប្រាណហីអូន”? 

ខ្ញុំ “បាទ”

អ៊ុំស្រី “១៥០០រ”

ខ្ញុំ “បង់លុយមុនរឺ?” ព្រោះដោយកន្លែង កន្លែងខ្លះបង់លុយមុន កន្លែងខ្លះពេលចេញមកវិញទើបបង់លុយ។

អ៊ុំស្រី “ចាស៎”

ខ្ញុំ “ខ្ញុំស្មានថាកន្លែងហាត់សម្រាប់តែកីឡាករ”

អ៊ុំស្រី “អត់ទេ ទទួលហាត់ទូទៅតើ”

នៅទីនេះកន្លែងចែកជាពីរផ្នែក ម្ខាងហាក់ដូចជាមានឧបករណ៍សម្រាប់មនុស្សស្រី ម្ខាងទៀតសម្រាប់បុរស់ តែអាចដើឆ្លងវិញទៅមកបាន ប្រុស និងស្រីហាត់ឧបកណ៍ណាក៏បានដែរ។ ខ្ញុំរត់ហាត់ប្រាណមិនបានយកទូរស័ព្ទទៅជាមួយទេ ទើបមិនបានថតរូបភាព ។

gym in phnom penh olumpic staduim

Advertisements

Entry filed under: សង្គម.

ស្ទចត្រី​លេង​នៅ​ក្រោយផ្ទះ ក្បាច់ខ្មែរ wallpaper 2000 x 1500 px

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




ប្រកាស​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: