ផ្លក់ចយ

ខែកញ្ញា 6, 2016 at 2:05 ល្ងាច បញ្ចេញមតិ

blokchoyព្រលឹមស្រាងៗ នាព្រឹកថ្ងៃច័ន្ទ  សម្លេងទូរស័ព្ទបានរោទិ៍ចេញពីហោប៉ៅនៅពេលមកដល់កន្លែងធ្វើការ។

ខ្ញុំ- អាឡូ…?

គាត់- អាឡូ! ផ្លក់ចយ អ្ហី?

ស្ទើរភ័ណ្ឌភាំង  ព្រោះខានលឺពាក្យហៅនេះយូហើយ

ខ្ញុំ- បាទ! ខ្ញុំហ្នឹងហើយ

គាត់- ខ្ញុំបងបស់”ទុយ” វាអោយលេងមកទាក់ទងទៅផ្លក់ចយឯង

ខ្ញុំ- អ៎! មានការអីបង……………………..

ឈ្មោះមួយនេះត្រូវបានរលុបបាត់ហៅលេងលឺ ក៏ដោយសារតែពុំមាននរណាស្គាល់ឡើយ។ ជាច្រើនខែទើបលឺគេហៅម្តង នោះគឺជាឈ្មោះហៅក្រៅរបស់ខ្ញុំថា “ផ្លក់” ។ “ផ្លក់” គឺជាឈ្មោះដែលគេហៅខ្ញុំជាទូទៅនៅស្រុក រួមមាន មិត្តភ័កនៅរៀន បងប្អូន ញាតិសណ្តាន…  ។ ឈ្មោះនេះ គឺគេហៅលាយឡំគ្នា ភាគច្រើនគឺស្រីៗកាលនៅរៀនវិទ្យាល័យ ពួកគេពុំសួវហៅខ្ញុំ”ផ្លក់”ទេ គឺគេហៅថា “បុរិន្ទ” ។ ពេលខ្លះគេនិយាយលេងថា “បុរិន្ទហៅផ្លក់”

ឈ្មោះហៅក្រៅខ្ញុំគឺត្រឹមតែពាក្យមួយម៉ាត់គឺ “ផ្លក់” ប៉ុន្តែអ្នកខ្លះទៀត ដែលគេពុំស្គាល់ខ្ញុំច្បាស់ គេច្រើនបន្ថែមពាក្យ “ចយ”ខាងក្រោយអោយ គឺ “ផ្លក់ចយ” ។

តើនរណាជាអ្នកដាក់ឈ្មោះ”ប្លក់” នេះអោយខ្ញុំ…? មិនដឹងទេ ព្រោះធំដឹងក្តីឡើង គេហៅខ្ញុំអញ្ចឹង។

 

 

 

Advertisements

Entry filed under: សង្គម.

ក្បាច់ខ្មែរ wallpaper 2000 x 1500 px Facebook: ពីមនុស្សរប៉ិលរប៉ូច ទៅជាមនុស្សស្ងៀមស្ងាត់

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: