Facebook: ពីមនុស្សរប៉ិលរប៉ូច ទៅជាមនុស្សស្ងៀមស្ងាត់

ខែកញ្ញា 6, 2016 at 4:55 ល្ងាច បញ្ចេញមតិ

sponsoredsilence-icon-300x300មនុស្សណាក៏ចូលចិត្តការសប្បាយដែរ ខ្ញុំក៏ដូចគ្នា ។ នៅខាងក្រៅខ្ញុំជាមនុស្សធម្មតាម្នាក់ អាចនិយាយថាមនុស្សមិនសូវមានសម្តី។ តែបើនិយាយរឿងcomment លើ wordpress ឬបង្ហោះfacebookវីញគឺ ចូលចិត្តឌឺដងដាក់គេ នឹងបង្ហោះពីនេះពីនោះ….អត់ប្រយោជន៍។  ខ្ញុំបានចាប់ផ្តើប្រើwordpress និងfacebook គឺប្រហែល នៅដើមឆ្នាំ២០១០ កាលនោះហ្វេសប៊ុកមិនមាននរណាប្រើទេ ដូច្នេះនៅ wordpress គឺជាតំបនជជែកគ្នាបែកផ្សែងមួយដ៏ពេញនិយម។

ដោយងាយស្រួលក្នុងការប្រើប្រាស់ និងទំនាក់ទំនង បណ្តាញ facebook មានអ្នកប្រើប្រាស់កាន់តែច្រើនឡើង ៗ ។ ម្នាក់ៗបានចាក់ចេញពីwordpress នេះស្ទើរតែស្ងាត់ភូមិ ក្នុងនោះរូមទាំងខ្ញុំម្នាក់ដែរ ។ យើងរីករាយនឹងតំបន់ទំនាក់ទំនងសង្គមបែបថ្មី យើងបង្ហោះឥតឈប់ ជជែកកំសាន្តទៅវិញទៅមក ដោយឃើញមានស្រីស្អាតៗផងនោះ អ្នកខ្លះបានadd friend រហូតដល់រាប់រយ រាប់ពាន់នាក់ ។ ចំណែកខ្ញុំវិញគិតមកដល់ពេលនេះ គឺមានfriend ចំនួន283នាក់ហើយ ក្នុងនោះក៏ធ្លាប់unfriend មនុស្សបួន-ដប់នាក់ដែរ ព្រោះគិតថា យើងគ្មាននិស័្សយ។

ក្នុងចំណោមfriend 283នាក់នោះគឺមាន បងប្អូន ញាតិសណ្តាន ពួកម៉ាក មិត្តភក្ត អ្នករួមការងារ មេក្នុងការងារ ស្រីស្អាត ប្រុសស្អាត……… ។ Friend ទាំងអស់នេះហើយធ្វើអោយfacebook ខ្ញុំប្រែជាស្ងប់ស្ងាត់ ខ្ញុំមិនចង់បង្ហោះ ឬបង្ហាញអ្វីផ្តេសផ្តាស់ទៀតឡើយ ហើយខ្ញុំនឹងត្រឡប់មកwordpressវិញ ដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំ ពីព្រោះមិនសូវមានអ្នកចូលមើល បើអ្នកណាចង់ស្គាល់ខ្ញុំ គេអាចតាមដានពីជីវិតខ្ញុំនៅទីនេះ។

Advertisements

Entry filed under: សង្គម.

ផ្លក់ចយ ឥន្ទលាំ ឬ ល្ម៉ើ ឬ លម៉ើ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


រៀនតាម youtube

5khmer Youtube Channel
-------------------------------------------




អត្ថបទ​ផ្សាយ​ថ្មីៗ



កំពង់ទស្សនា

ចំនួនអ្នកទស្សនា

free counters

Archives


%d bloggers like this: